ល្បែងស៊ីសងមា​ន​អាប៉ោ​​ងនិងជល់មា​ន់លេ​ងភ្នាល់ក​ក្រើ​កនៅស្រុកមេ​មត់សមត្ថកិច្ចមើលមិន​ឃើ​ញ​ប្រជាព​ល​រដ្ឋស្នើសុំស​ម្ដេច​តេ​ជោកុំ​មើ​ល​រំល​​ងធើ្វឲ្យប្រជា​ព​លរដ្ឋថ្នាំ​ងថ្នាក់ ​

ត្បូងឃ្មុំ៖ល្បែងស៊ីស​ងលេ​ងពេញបន្ទុកដុះស្លែកំពុង​ពេញនិយមលេងប្រកបដោយនិ​រន្តភាពខណៈធ្វើឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ដល់ប្រមុខដឹកនាំ​(ប្រជាពលរដ្ឋនិយា​យថាសម្ដេចតេជោខំដាំតែមន្ត្រីថ្នា​ក់​ក្រោមមួយចំនួនតូចនាំគ្នា​ខំប្រឡេះ)នេះសម្លេងរិះគន់ចេញពី​ប្រជាពលរដ្ឋដែលដឹងនិង​បញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន​យើងអោយចុះទៅមើលនិងស្នើសុំអោយជួយផ្សព្វផ្សាយព័ត៌មានដែ​លសេចក្ដីរាយការណ៍អះអាងថា​ល្បែងស៊ីសងទាំងនេះបើកដំណើរការលេងជាយូរណាស់មកហើយគេមិនដែលឃើញមា​នសមត្ថកិច្ចពាក់ព័ន្ធណា​ចេញមកបង្ក្រាបឡើ​យ​។បើទោះបីជាមានបទបញ្ជាដ៏ហ្មឺងម៉ាត់របស់ស​ម្ដេចក្រឡាហោម ស ខេង បានបញ្ជាអោយលោ​កស្នងការនគរបាលខេត្តទ​ប់ស្កាត់និងបង្ក្រាបបទល្មើសមួយនេះ។ជាពិសេសអាជ្ញាធរខេត្តសា​ម៉ីទទួលបន្ទុកតែម្ដង​។ទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងនេះកំពុងលេ​ងស្ថិតនៅក្នុងបរិវេណ​ស្ថិតនៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តាមផ្លូវចូលច្រកដូងប្រាំ​ពីដើម ​(ដូង៧ដើម)ដែលមេការឈ្មោះ ហេ​ងនិងលឹម ។សេចក្ដីរាយការណ៍បន្តឲ្យដឹងថាវង់ល្បែង​​​ស៊ីសងនេះមានការឃុបឃិត​ជាប្រព័ន្ធជាមួយ​មន្ត្រីអាជ្ញាធរនិង​សមត្ថកិច្ច​ក្នុង​មូ​លដ្ឋាន​ទើប​អ្វីៗ​​អាច​ប្រព្រឹត្ត​​បានដោ​​យ​រលូន។បើយោងតាមសេចក្ដីរាយការណ៍ពីប្រជាព​លរដ្ឋបាន​ឲ្យដឹង​ថាយ៉ាងហោចណាស់ក៏មានមន្ត្រីនគរបាលនិង​ម​ន្ត្រី​អាវុធហត្ថ​មួយចំនួនជាឆ្មាំការពារនិងជា​​អ្នក​កាង​​ល្បែងស៊ីសងដោយខុសច្បាប់មួយកន្លែងនេះមិន​អោយអ្នកកាសែតចូលទៅថតរូបភាពឡើយ។សព្វថ្ងៃនេះទីតាំងល្បែងស៊ីសងខុសច្បាប់ខា​ងលើកំពុងតែធ្វើសកម្មភាពបើកលេងយ៉ាង​អនាធិបតេយ្យដោយមានក្រុមសន្តិសុខសុទ្ធតែ​ជើងខ្លាំងយាមនិងការពា​រយ៉ាងតឹងរឹងបំផុត​ហើយ​​មន្ត្រី​អាជ្ញាធរឬសមត្ថកិច្ចតូចតាចមិ​នហ៊ានក្បែរឡើយ។វង់ល្បែងនេះដោ​យពួកគេបើកអោយ​លេ​ងជាចំហរជារៀងរាល់ថ្ងៃដែលធ្វើអោយម្ចាស់សង្វៀន​រកចំណូល​ពីអ្នកចូលលេងមិ​នក្រោម៣ម៉ឺនដុល្លា​រទៅ៥ម៉ឺនដុល្លារឡើយ)ក្នុងមួយ​សប្ដាហ៏នោះ​។
សូមជម្រាបជូនថាសម្តេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃ ទី១៨ ខែសីហាឆ្នាំ២០១៩នេះបានចុះហត្ថលេខាលើសារាចរណែនាំមួយដោយបញ្ឈប់ការផ្តល់គោលការណ៍និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាយ ( Internet Online) ទាំងក្នុង និងក្រៅប្រទេសចាប់ពីថ្ងៃជូនដំណឹងនេះ។យោងតាមសារាចរណែនាំរបស់រាជដ្ឋាភិបាលបានធ្វើការណែនាំចំនួន៣ចំណុចដូចខាងក្រោម៖
១៖ មន្រ្តីនគរបាលយុត្តិធម៌ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការស្រាវជ្រាវ និងបង្រ្កាបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ឺនធើណេនអនឡាយ ក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព ដែលធ្វើសកម្មភាពដោយមិនមានអាជ្ញាបណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច។
២៖ ចំពោះអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិចតាមរយៈអ៊ឺនធើណែតអនឡាយ ក្នុងនិងក្រៅប្រទេសដែលមានអាជ្ញាបណ្ណ ត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពរហូតផុតសុពលភាព ដែលបានកំណត់ក្នុងអាជ្ញាប័ណ្ណ។ បន្ទាប់ពីនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនបន្តសុពលភាព នៃអាជ្ញាប័ណ្ណអនុញ្ញាត ឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ។
៣៖ រាជរដ្ឋាភិបាល បញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាបណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ឺនធើណេតអនឡាយទាំងក្នុង និងក្រៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ។ការចេញសារាណែនាំនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលសង្កេតឃើញថាសកម្មភាពអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមអយៈអ៊ឺនធើណេតក្នុងនិងក្រៅប្រទេសមួយចំនួន បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល និងមួយចំនួនទៀតលួចលាក់ធ្វើសកម្មភាពនៅតាមទីតាំងផ្សេងៗគ្នា ហើយពួកឧក្រិដ្ឋជនបរទេសមួយចំនួន បានជ្រកក្រោមរូបភាពល្បែងភ្នាល់ប្រភេទនេះ ដើម្បីធ្វើសកម្មភាពបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុង និងក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម៕ដោយ៖លោកស្រីជាគន្ធា