សម្តេចសខេងបាន​ធ្វើការ​ប្រកា​ស​អាសន្ន​ជុំវិញ​បញ្ហា​​គ្រោះថ្នាក់​ចរាចរណ៍​

សម្តេច​ឧបនាយក​រដ្ឋមន្ត្រីស ​​ខេង​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃក្នុងកិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០១៩ ​និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០ ​នា​ព្រឹក​ថ្ងៃ​ទី​២១​ខែ​មករា​នេះ ​នៅ​ក្រសួង​មហាផ្ទៃ​បាន​ធ្វើការ​ប្រកាស​អាសន្ន​ជុំវិញ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​មាន​ការ​កើនឡើង​ច្រើន​កាល​ពី​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ។ក្នុង​នាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ផង​នោះ ​សម្តេច​ស ខេង​ បាន​ប្រកាស​ថា​តាមរយៈ​តួលេខ​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៩ ​ដែល​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​នោះ ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​ប្រកាស​អាសន្ន​ហើយ​។ការ​ថ្លែង​របស់​សម្តេចស ខេង ​គឺ​បន្ទាប់​ពី​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៩​ មាន​ការ​កើនឡើង​ចំនួន​៤៥៤​លើក ​​ស្មើ​នឹង​២៦​%​​ ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​កើនឡើង​១២​% ​ស្មើនឹង​២២០​នាក់ និង​របួស​១៣៧១​នាក់ ​ស្មើ​នឹង​២៩​%​។​ ដោយសារ​កត្តា​សេដ្ឋកិច្ច ​ចំនួន​មធ្យោបាយ​ធ្វើ​ដំណើរ​នៅ​ឆ្នាំ​២០១៩​ បាន​កើនឡើង​៣៧​% ​ដោយ​មធ្យោបាយ​ធ្វើ​ដំណើរ​សរុប​ទូទាំង​ប្រទេស​មាន​ចំនួន​៥,៣​លាន​គ្រឿង ​ក្នុង​នោះ​ម៉ូតូ​៨៣​%​។បរិមាណ​យានយន្ត​គ្រប់​ប្រភេទ​មាន​ការ​កើនឡើង​ដូច្នេះ ​គឺ​ជា​កត្តា​ជម្រុញ​ឲ្យ​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស ​មាន​ភាព​មមាញឹក​ និង​ចង្អៀត ​ហើយ​គ្រោះថ្នាក់​ចរាចរណ៍ ​ក៏​មាន​ការ​កើន​ឡើង​ទៅតាម​ហ្នឹង​!ដែរ​។តាមរយៈ​កិច្ច​ប្រជុំ​នេះ ​គោលដៅ​នៃ​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ​ប្រទេស​កម្ពុជា​នឹង​គ្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​ដើម្បី​បង្កើន​ការ​ផាក​ពិន័យ​ចំពោះ​អ្នក​ដែល​ល្មើស​ច្បាប់​ចរាចរណ៍​។ ​ក៏​ប៉ុន្តែ ​សម្តេចស ខេង ​បាន​ប្រកាស​ថា​ឆ្នាំ​២០២០​នេះ ​គឺ​ជា​ឆ្នាំ​ដែល​ត្រូវ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ជា​សំខាន់ ​ខណៈ​លោក​ផ្តល់​យោបល់​ឲ្យ​កែ​អនុក្រឹត្យ​ជា​មុន​សិន​ ដើម្បី​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ចោះ​បណ្ឌ​បើកបរ​ពី​១​ដង ​ទៅ​៣​ដង ​ហើយ​ត្រូវ​ដក​សិទ្ធិ​បើកបរ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ ​ចំពោះ​អ្នក​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​។ដោយឡែក​ចំពោះ​អ្នក​បើកបរ​ដែល​មាន​សារធាតុ​ញៀនសម្តេចស ខេង ​បញ្ជាក់​ថា​សមត្ថកិច្ច​មិនបាច់​និយាយ​ច្រើន​ទេ ​គឺ​ត្រូវ​ដក​ហូត​​បណ្ណ​បើកបរ​ ហើយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​បើកបរ​អស់​មួយ​ជីវិត​ ដែល​ការ​ណែនាំ​នេះ ​នឹង​ត្រូវ​អនុវត្ត​ទាំង​រថយន្តនិង​ម៉ូតូ​ផងដែរ៕ដោយ៖សហការី