បរិយាយ៖​ពពួកចៃសង្គមបើ​កល្បែងពេ​ញបន្ទុក​នៅចំ​ណុចភូ​មិ​ដាឃុំដាស្រុកមេ​ម​ត់​ខេត្តត្បូងឃ្មុំ

បច្ចុប្បន្នបានបែកពេញបន្ទុកដែលកើតឡើងនៅ​បរិវេ​ស្ថិតនៅភូមិដាឃុំដាស្រុកមេមត់ខេត្តត្បូងឃ្មុំតាមផ្លូវចូលច្រកដូងប្រា​ពីដើម​(ដូង៧ដើម)ដែលមេការឈ្មោះហេ​ងនិងលឹម។គេពុំទាន់ឃើញមានមន្ត្រីនគរបាលឬសមត្ថកិច្ចពាក់ព័ន្ធចេញបង្ក្រាបឲ្យមានប្រសិទ្ឋភាពម្តងណាឡើយខណៈមេខ្លោងឈ្មោះហេងនិងលឹម(ជាជនសង្គមងងឹតដុះស្លែ)បើកល្បែងស៊ីសងយកលុយញ៉ុកមាត់សមត្ថកិច្ចខេត្តត្បូងឃ្មុំអស់ហើយ។យូគីបៀរអាប៉ោងជល់មាន់លេងយ៉ាងកក្រើកក្នុងស្រុកមេមត់នាបច្ចុប្បន្ននេះត្រូវបានគេមើលឃើញថាគឺជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គោលនយោបាយភូមិ.ឃុំមានសុវត្ថិភាពមន្ត្រីនគរបាលគឺជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការទប់ស្កាត់និងផ្សព្វផ្សាយគោលនយោបាយនេះ។ប្រជាពលរដ្ឋនៅក្នុងទីប្រជុំជនស្រុកត្បូងឃ្មុំកំពុងតែព្រួយបារម្ភថ្នាំញៀនគឺជាអាវុធបំផ្លាញយុវភាពរបស់យុវជន គ្រប់រូបអោយធ្លាក់ចូលទៅក្នុងរណ្តៅអំពើអបាយមុខ ពាលាអាវ៉ាសែ ធ្វើអោយមនុស្សបាត់បង់ សតិសម្បជញ្ញៈលែង ស្គាល់ខុសនិងត្រូវ។ ថ្នាំញៀនត្រូវបានគេចរាចរណ៍ លក់ យ៉ាង កក្រើកកដល់ក្នុងស្រទាប់ យុវវ័យជាពិសេសកូនៗរបស់ពួកគាត់ដែលកំពុងសិក្សារៀនសូត្រ។ករណីនេះធ្វើឲ្យមហាជនរិះគន់យ៉ាងខ្លាំងដោយសារតែភាពកំសោយរបស់អភិបាលខេត្តត្បូងឃ្មុំនិងសមត្ថកិច្ចពាក់ព័ន្ឋ។ជាពិសេសលោកអធិការស្រុកមេមត់ឧត្ដមសេនីយ៍ស្នងការនគរបាលខេត្តត្បូងឃ្មុំនេះតែម្ដងមិនត្រឹមតែគ្រប់គ្រងដ៏មហាអន់ប៉ុណ្ណោះទេថែមទាំងធូររលុងក្នុងការបណ្តោយឲ្យពួកជនសង្គមងងឹតបើកល្បែងយ៉ាងគឃ្លើនប្រឆាំងទៅនឹងប្រមុខរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្រ្តី ។គោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលមាន៩ចំណុចគួរអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់គោរពគោលការណ៍នេះឲ្យមានប្រសិទ្ធភាពខ្ពស់។គេសង្ឃឹមថាលោកជាមច័ន្ទសោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តលោកបែនរ័ត្នស្នងការនគរបាលនិងមេបញ្ជាការកងរាជអាវុធហត្ថវ៉ាសារិទ្ធនិងចាត់វិធានការលើល្បែងស៊ីសងពិសេសល្បែងស៊ីសងនិងគ្រឿងញៀនកុំគិតតែប្រយោជន៏ផ្ទាល់ខ្លួនដាក់ហោប៉ៅដែលជាអំពើអសកម្មក្នុងសង្គមបង្កឲ្យមានកើតចោរកម្មច្របូកច្របល់ប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋមានការភ័យខ្លាចជារៀងរាល់ថ្ងៃ។ទីតាំងដែលជនសង្គមងងឹតបើកល្បែងដែលកើតឡើងនៅ​បរិវេណ​ស្ថិតនៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តាមផ្លូវចូលច្រកដូងប្រាំ​ពីដើម ​(ដូង៧ដើម)ដែលធ្វើឲ្យប្រជាពលរដ្ឋក្តៅក្រហាយនោះ ។គេបានរាយការណ៍មកថាមេវង់ល្បែងឈ្មោះហេងនិងលឹមនេះជាមេខ្លោងវង់ល្បែងដុះស្លែដែលមានចេតនាទុច្ចរិតបង្កើតអោយមានបទល្មើសក្នុងសង្គម។ពលរដ្ឋរស់នៅក្នុងស្រុកត្បូងឃ្មុំពេលរាត្រីចូលសម្រាកគឺពួកគាត់យប់ព្រលប់ណាក៏ព្រលឹងចុងសក់រាល់ថ្ងៃដោយសារតែមានល្បែងស៊ីសងគ្រប់ប្រភេទខាងលើនេះឯង។បើអាជ្ញាធរមានសមត្ថកិច្ចមិនមានវិធានការជាបន្ទាន់ក្នុងការទប់ស្កាត់និងបង្រ្កាបពួកចៃសង្គមបើកល្បែងស៊ីសងទាំងនោះឲ្យទាន់ពេលវេលានោះទេអាចធ្វើឲ្យពលរដ្ឋស្រុកត្បូងឃ្មុំទាំងអស់ក្តៅក្រហាយដល់ថ្នាក់ដឹកនាំជាក់ជាពុំខាន។គួររម្លឹកថាកាល​ពី​យប់​ថ្ងៃ​១០ ឈាន​ចូល​ថ្ងៃទី១១ខែ​មេសា​មនុស្ស​ចំនួន​៥០​នាក់ស្រី​១២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​ប៉ូលីស​ក្រុង​ភ្នំពេញបន្ទាប់​ពី​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ក្នុង​ក្លិប​កម្សាន្ត​មួយ​នៃសង្កាត់​បឹង​កេង​កង​១ ឈ្មោះម៉ៃអាមី។ ការ​បង្ក្រាប​ទីតាំង​ក្លិប​កម្សាន្ត ដែល​សង្ស័យ​ថា​មាន​ការ​ជួញ​ដូរ​គ្រឿង​ញៀន នៅ​ទីក្រុង​ភ្នំពេញ​ពេល​នេះ គឺ​ជា​លើក​ទី២​ហើយ បន្ទាប់​ពី​សមត្ថកិច្ច​បង្ក្រាប​ក្លិប​កម្សាន្ត​រ៉ុក កាល​ពី​ចុង​ខែ​កុម្ភៈ​។ អគ្គ​ស្នង​ការ​រងនិង​ជា​ស្នង​ការ​ប៉ូលិស​ក្រុង​ភ្នំពេញ លោកស ថេតបាន​លើក​ឡើង​នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ថា ការ​សម្រេច​កិច្ច​ការ​បង្ក្រាប​ក្លិបកម្សាន្តម​កម្សាន្ត ម៉ៃអាមី នេះ​បាន​គឺ ដោយ​សារ​មាន​ការ​អនុញ្ញាត​ពី​ព្រះរាជ​អាជ្ញា​តុលាការ​ក្រុង​ភ្នំពេញ និង​អង្គភាព​ប៉ូលីស​មូល​ដ្ឋាន​មួយ​ចំនួន​ទៀត​។គេ​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន ក្នុង​ចំណោម​យុវជន និង​យុវតី​ទាំង​៥០​នាក់ ខណៈ​ប៉ូលីស​កំពុង​បើក​ការ​សាក​សួរ​រក​ចម្លើយ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន ដែល​បង្ហាញ​ពី​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន នៅ​ក្នុង​ក្លិប​កម្សាន្ត ម៉ៃអាមី​។ ក៏​ប៉ុន្តែ​តាម​ប៉ូលីស​ក្រុង​ភ្នំពេញ គោល​ដៅ​ធំ​បំផុត ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​នេះ គឺ​ពាក់​ព័ន្ធ​នឹង​បញ្ហា​គ្រឿង​ញៀន​។សូម​រំលឹក​ថា ការ​បង្ក្រាប​ក្លិបកម្សាន្តប​កម្សាន្ត ម៉ៃអាមីនេះ គឺ​ជា​លើក​ទី២​ហើយ ដែល​សមត្ថកិច្ច​ប្រមូល​បាន​មនុស្ស​ដ៏​ច្រើន​សន្ធឹក រួម​នឹង​ការ​សង្ស័យ​ថា​បាន​ជួញ​ដូរ និង​ប្រើ​ប្រាស់​សារធាតុ​ញៀន​។ កាល​ពី​ចុង​ខែកុម្ភៈ ស្នង​ការ​ដ្ឋាន​ប៉ូលីស​ក្រុង​ភ្នំពេញ បាន​សម្រុក​ចូល​ក្លិប​កម្សាន្ត​រ៉ុក ប្រមូល​បាន​មនុស្ស​ជាង​៣០០​នាក់ និង​រិប​អូស​បាន​ថ្នាំ​ញៀន​ជាង​៥០​គីឡូ​ក្រាម​។ ម្ចាស់​ទីតាំង​ក្លិប​កម្សាន្ត​រ៉ុក លោក​ឧកញ៉ា គិត ធាង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន ហើយ​បញ្ជូន​ទៅ​ពន្ធនាគារ​ PJបន្ទាប់​ពី​តុលាការ​ចោទ​ប្រកាន់​ជាប់​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ជាង​៥០​គីឡូ​ក្រាម​។សូម​បញ្ជាក់​ដែរ​ថា ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្ក្រាប​គ្រឿង​ញៀន​នេះ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះជាសាធារណៈដោយ​ឲ្យ​សមត្ថកិច្ច​ជីក​ឲ្យ​ជ្រៅ គាស់​រំលើង​មេ​ខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន​ដ៏​មហាគ្រោះថ្នាក់​នេះ​ឲ្យ​បាន​៕ដោយ៖ចលនាសង្គម