ករណី​​បង្ក្រាប​​ដោយ​​ហិង្សា​​នៅ​ក្នុង​​ជម្លោះ​ដីធ្លី​​នៅ​ក្នុង​​ខេត្ត​​ព្រះសីហនុត្រូវ​បា​ន​​ចោទ​សួរ​​នៅ​​ចំ​ពោះ​មុខ​​មន្ត្រី​ជា​ន់​ខ្ពស់​​ក្រសួង​​មហាផ្ទៃ

ដោយ៖សហការី/

RFIករណី​​បង្ក្រាប​​ដោយ​​ហិង្សា​​នៅ​ក្នុង​​ជម្លោះ​ដីធ្លី​​នៅ​ក្នុង​​ខេត្ត​​ព្រះសីហនុ ​កាលពី ​២៤​មករា ​ត្រូវ​បាន​​ចោទ​សួរ​​នៅ​​ចំពោះ​មុខ​​មន្ត្រី​ជាន់​ខ្ពស់​​ក្រសួង​មហាផ្ទៃ ​នៅ​ក្នុង​​កិច្ច​ប្រជុំ​​ឧ​ត្ត​ម​​ក្រុម​ប្រឹក្សា​​ពិគ្រោះ​​និង​​ផ្តល់​យោបល់​​នៅ​ថ្ងៃទី ​៣១ ​មករា​​នេះ​។ ​ការ​អនុវត្ត​​សាល​ដីកា​​នៅ​ក្នុង​​ជម្លោះ​ដី​ធ្លី​​នៅ​ក្នុង​​ខេត្ត​​ព្រះសីហនុ​​ដែល​​បាន​​ឈាន​ទៅ​​ផ្ទុះ​​ជា​​អំពើ​ហិង្សា ​ដែល​​បណ្តាល​​ឲ្យ​​ប្រជាពល​រដ្ឋ​​ពីរ​​នាក់​​រង​របួស​​ធ្ងន់​​និង​​ស្រាល ​ហើយ​​ជា​​រូបភាព​​ដែល​​កំពុង​​រង​​ការ​រិះគន់​​យ៉ាង​ខ្លាំង​។ ផ្តើមចេញពី​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក និង​គណបក្ស​យុវជន​កម្ពុជា ដែលជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ចោទ​ជា​សួរ​ទៅកាន់​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​លោក សក់ សេដ្ឋា ទាក់ទង​នឹង​ករណី​បង្ក្រាប​យ៉ាង​ហិង្សា​នៅក្នុង​ជម្លោះដីធ្លី​នៅក្នុង​ខេត្ត​ព្រះសីហនុ​នេះ។ ពី​ខាង​គណបក្ស​ខ្មែរ​ក្រោក លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​បុ​ង បាន​ចោទ​ជា​សំណួរ​អំពី​ការប្រើប្រាស់​កម្លាំងយោធា នៅក្នុង​ការចុះអនុវត្ត​សាលដីកា​នេះ​ថា ជាការ​អនុវត្ត​ខុស​នីតិវិធី និង​បានទាមទារ​ឲ្យ​មានការ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់។ ចំណែក​ខាង​ប្រតិភូ​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ វិញ ក៏បាន​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ដូចគ្នា​ដែរ ជាពិសេស​ទាក់ទង​នឹង​ការបង្ក្រាប​ក្នុង​ជម្លោះដីធ្លី​នាពេល​កន្លងមក ដូចជា ករណី​ជម្លោះដីធ្លី​នៅក្នុង​ខេត្តក្រចេះ និង​នៅ​ខេត្ត​ព្រះសីហនុ នេះ​ជាដើម។ បើតាម​ប្រតិភូ​មកពី​គណបក្ស​ទាំងពីរ ការជជែក​គ្នា​នៅថ្ងៃនេះ ហាក់​មាន​ភាព​តានតឹង​ខ្លាំង។ ក្រៅពី​បញ្ហា​ជម្លោះដីធ្លី​ដ៏​ក្តៅគគុក​នេះ ប្រតិភូ​មកពី​គណបក្សនយោបាយផ្សេងៗទៀត ដែលជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជា​យន្តការ​ថ្មី​នៃ​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី០៦នេះ ក៏បាន​លើកឡើង​ពី​បញ្ហា​នៃ​ការបង្ក្រាប​គ្រឿងញៀន បញ្ហា​ជនអន្តោប្រវេសន៍ និង​ការអនុវត្ត​ច្បាប់​នៃ​ការចូល​សញ្ញា​តិ​ខ្មែរ​ជាដើម។យ៉ាងណាក៏ដោយ ទាក់ទង​នឹង​ករណី​បង្ក្រាប​ដ៏​ហិង្សា​នៅក្នុង​ការអនុវត្ត​សាលដីកា​របស់​តុលាការ​នៅក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី ២៤ មករា នោះ លោក សក់ សេដ្ឋា រដ្ឋ​លេខាធិការ​​ក្រសួងមហាផ្ទៃ បាន​សន្យា​ឲ្យ​មានការ​ស៊ើបអង្កេត ទៅលើ​ករណី​ខាង​លើ​នេះ​។គួរ​ជំរាបជូន​ថា ទាក់ទង​ករណី​អនុវត្ត​សាលដីកា កាលពី​ថ្ងៃទី ២៤ មករា​នោះ ក៏ត្រូវ​បាន​លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជារ​ឲ្យ​មានការ​ស៊ើបអង្កេត​ជាបន្ទាន់​មួយ តាមរយៈ​ការបង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ ដែលមាន​សមាសភាព​ចំនួន០៦រូប ។ លោក សៅ សុខា បាន​ព្រមាន​ថា នឹង​ចាត់ការ​តាមច្បាប់ លើ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ប្រសិនបើ​រកឃើញថា ពិតជា​បាន​ប្រើ​អំពើហិង្សា​លើ​ពលរដ្ឋ នៅក្នុង​ការប៉ះទង្គិច​គ្នា កាលពី​ថ្ងៃទី ២៤ មករា ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​ពីរ​នាក់​រងរបួស​ធ្ងន់ និង​ស្រាល៕

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.