សម្តេចហ៊ុនសែ​ន​៖ត្រូវ​ការ​ពេល​វេលា​​១០ឆ្នាំ​ទៀតធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រីបើ​ទោះ​ណា​ជា​​កូន​ហ៊ុន​ ម៉ា​ណែតមា​ន​លក្ខណៈ​​សម្បត្តិ​គ្រប់​គ្រាន់​ក៏​​ដោយ

នា​រសៀល​ថ្ងៃ​អង្គារ​ម្សិល​មិញសម្តេច​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែននៅ​ក្នុង​ជំនួប​លើក​ទី៤បាន​ថ្លែង​ថាសម្តេចត្រូវ​ការ​ពេល​វេលា​១០ឆ្នាំ​ទៀតធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី បើ​ទោះ​ណា​ជា​កូន​របស់សម្តេច គឺលោក ហ៊ុន ម៉ាណែត មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ក៏​ដោយ​។ បន្ថែម​ពី​នេះ​សម្តេចនាយក​រដ្ឋ​មន្រ្តី​ក៏​បាន​បញ្ជាក់​ដែរ​ថា​កម្ពុជា​មិន​មាន​របៀប​ផ្ទេរ​អំណាច​ពី​ឪពុកទៅ​កូន​ដូច​ប្រទេស​ខ្លះ​នោះ​ឡើយគឺ​ត្រូវ​តែ​ធ្វើ​ឡើង​តាម​រយៈការ​បោះ​ឆ្នោត​។ សម្តេចហ៊ុន សែន បន្ថែម​ថា​បើ​ទោះ​ជា​លោក​ចាក​ចេញ​ពី​តំណែង​នាយក​រដ្ឋ​មន្ត្រី​នៅពេល​នេះ ក៏​មិន​ទាន់​ដល់​វេន លោក ហ៊ុន ម៉ាណែត​ដែរ​។ ការ​ថ្លែង​របស់សម្តេចហ៊ុន សែន ដូច្នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​កាន់​ការ​ធ្វើ​អត្ថា​ធិប្បាយ​របស់​កាសែត the Cambodia daily កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​ថា​សម្តេចកំពុង​ស្វះ​ស្វែង​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន​៕ដោយ៖សហការី