ព័ត៌មានជាតិ

ឯកឧត្តមវេ​ងសាខុនបានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​អគារស្នាក់កា​រគណបក្សប្រជាជ​នកម្ពុជាស្រុកកំ​ពង់សៀម

នៅព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់ សៀម ខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម ដែលពិធីនេះស្ថិត ក្រោមអធិបតីភាពឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងឯកឧត្តម ហ៊ុន ណេង សមាជិកគណកម្មាធិការកណ្តាល និងជាអនុប្រធានទីមួយក្រុមការងារថ្នាក់ ជាតិចុះជួយខេត្តកំពង់ចាម ហើយពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុប្រធានក្រុមការងារចុះជួយខេត្ត អភិបាលនៃគណអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានក្រុមការងារ សមាជិកក្រុម ការងារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បង ប្អូនខ្មែរ ឥស្លាម យុវជន ស.ស.យ.ក កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាស្រុក ឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋចំនួន៧០០នាក់៕ដោយ៖សហការី

cns

Leave a Reply

Your email address will not be published. Required fields are marked *