ព័ត៌មានជាតិ

អាជ្ញា​ធរ​បាន​ចាប់​ខ្លួន​មនុស្ស​ជាង​១០០​នាក់​ហើយ​ដែល​បាន​បំពាន​​ទៅ​នឹង​វិធានកា​រ​ហាមឃា​ត់នានា​នៅ​ក្នុងរា​ជធានី​ភ្នំពេញ

គិត​មក​ដល់​ពេល​នេះ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​មនុស្ស​ជាង​១០០​នាក់​ហើយ​ដែល​បាន​បំពាន​ទៅ​នឹង​វិធានការ​ហាមឃាត់នានា​នៅ​ក្នុងរាជធានីភ្នំពេញ​។​អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃពុធនេះថាគិតចាប់ពីថ្ងៃទី១៥ខែមេសាមកអាជ្ញាធររាជធានីភ្នំពេញបានចាប់ឃាត់ខ្លួនមនុស្សចំនួន១២១នាក់ហើយដែលបានបំពានទៅនឹងបម្រាមបិទខ្ទប់រាជធានីភ្នំពេញ។ ក្នុងនោះ បានបញ្ជូនទៅតុលាការក្រុងភ្នំពេញចំនួន១១នាក់ហើយ៦នាក់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារព្រៃសខណៈ២នាក់កំពុងត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ក្រៅពីនេះមនុស្សចំនួន៧នាក់ត្រូវបានអប់រំហើយបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញនិងមនុស្ស៩៥នាក់ផ្សេងទៀតត្រូវបានពិន័យជាទឹកប្រាក់ដោយសារតែធ្វើដំណើរចេញពីផ្ទះដោយគ្មានការចាំបាច់។ចំណែកនៅតាមបណ្តាខេត្តមួយចំនួនទៀតឯណោះវិញ អ្នកល្មើសនឹងបម្រាមរបស់អាជ្ញាធរជាច្រើនក៏ត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់តុលាការ និងបានផាកពិន័យជាទឹកប្រាក់ផងដែរ។ជាក់ស្តែងមនុស្ស២នាក់នៅខេត្តព្រះសីហនុត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅកាន់តុលាការដោយសារតែរត់គេចពីកន្លែងធ្វើចត្តាឡីស័កខណៈអ្នកគេចវេសពីគោលដៅត្រួតពិនិត្យចត្តាឡីស័កមានជាង៤០ករណីត្រូវបានផាកពិន័យជាទឹកប្រាក់។ជាមួយគ្នានេះអ្នកមិនពាក់ម៉ាសនៅទីកន្លែងសា​ធារណៈជាង១០ករណីក៏ត្រូវបានអាជ្ញាធរផាកពិន័យនិងអប់រំផងដែរ។ដោយឡែក នៅខេត្តតាកែវវិញតុលាការខេត្តនេះកាលពីថ្ងៃអង្គារបានផ្តន្ទាទោសដាក់ពន្ធនាគារយុវជន៤នាក់រយៈ​ពេល១ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ១លានរៀល។ ពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទមិនគោរព និងបទរារាំងដល់ការអនុវត្តវិធានការរដ្ឋបាលដោយបានជួបជុំគ្នាស៊ីផឹកនិងចាក់បាស់រាំលេងនៅក្នុងស្រុកសំរោង។​រីឯនៅខេត្តកំពង់ចាមឯណោះវិញបុរសម្នាក់ត្រូវបានតុលាការខេត្តនេះសម្រេចកាត់ទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំផងដែរក្រោមការចោទប្រកាន់ពីបទរារាំងដល់ការអនុវត្តវិធានការរដ្ឋបាលនិងជេរប្រមាថអ្នករាជការសាធារណៈ។សូមបញ្ជាក់ជូនជាថ្មីថាអ្នកដែលមិនគោរពនិងបំពានវិធានការរដ្ឋបាលនានាដែលដាក់ចេញដោយអាជ្ញាធររាជធានីភ្នំពេញក្តីនិងអាជ្ញាធរខេត្តផ្សេងៗក្តីគឺនឹងត្រូវរងការផាកពិន័យជាទឹកប្រាក់ពី១លានរៀលទៅ៥លានរៀលហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីចន្លោះពី៦ខែទៅ៣ឆ្នាំនិងពិន័យបន្ថែមទៀតពី២លានរៀលទៅ១០លានរៀលបើសកម្មភាពបំពាននាំឱ្យមានការចម្លងជំងឺកូវីដ១៩ទៅអ្នកដទៃ។បន្ថែមលើនេះ គឺនឹងត្រូវផ្ទន្ទាទោសដាក់ពន្ធនា​គារពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាទឹកប្រាក់ពី៥លានរៀលទៅ២០លានរៀល បើសកម្មភាពបំពានបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។ជាការកត់សម្គាល់ នៅក្នុងរាជធានីភ្នំពេញ អាជ្ញាធរខ្លះបានចាប់ផ្តើមប្រើប្រាស់វិធានការក្តៅហើយដោយបានដើរកាន់ដំបង ឬរំពាត់វាយវាត់ទៅលើប្រជាពលរដ្ឋណាដែលជិះម៉ូតូឬដើរតាមផ្លូវសាធារណៈរហេតរហូតមិនស្តាប់តាមការណែ​នាំរបស់អាជ្ញាធរ។ក្រៅពីនេះនិងជាពិសេសនៅពេលយប់ឡើងអាជ្ញាធរមានសមត្ថកិច្ចក៏បានធ្វើដំណើរល្បាតគ្រប់ច្រកល្ហកនៅទូទាំងរាជធានីដើម្បីចាត់ការទៅលើអ្នកដែលមិនគោរពវិធានការបិទខ្ទប់រាជធានីភ្នំពេញផងដែរ។រហូតដល់ម៉ោ​ង​០១:០០​ថ្ងៃត្រង់ថ្ងៃទី២១មេសា​២០២១​យើងរកឃើញ​ករណីជំងឺកូវីដ-១​៩​សរុបចំនួន៣០៣នាក់​ (ឆ្លងសហគមន៍ទាំងអស់​)និងមានជាសះស្បើយ​២៣៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​៧៧៤៧នាក់​​​​​​​​​​​​​​ចំនួនសំរាកពេទ្យ៤៨៩៣នាក់​​​​ និងចំនួនជាសះស្បើយសរុប​កើន ២៧៩៤នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​៥នាក់​សរុប​ស្លាប់៥៤នាក់ ។ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​មិនចេញក្រៅផ្ទះ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍​ហើយ​ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ដែរ ។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥៕សហការី

cns

Leave a Reply

Your email address will not be published. Required fields are marked *