អន្តរជាតិ

បុរសជនជា​តិរុស្ស៊ីរូបនេះ​បានជាប់ពន្ធនាគាររយៈពេល៨​ឆ្នាំ​ពីបទ“​រត់ពន្ធ”អាថ៌កំ​បាំងជាតិដ​ល់ប្រទេ​សចិន

ពលរដ្ឋរុស្ស៊ីម្នាក់ត្រូវបានចោទប្រកាន់ពីបទរត់ពន្ធអាថ៌កំបាំងរបស់ជាតិដល់ចារកម្មចិន។ទីភ្នាក់ងារព័ត៌មាន TASSបានរាយការណ៍ថាបុរសដែលត្រូវបានកាត់ទោសពីបទធ្វើចារកម្មឱ្យប្រទេសចិនគឺលោកVladimir Vasilyevអាយុ៥២ឆ្នាំ។លោកVasilyevត្រូវបានចាប់ខ្លួនកាលពីខែសីហាឆ្នាំ២០១៩នៅតំបន់ Zabaykalskyភាគខាងកើតស៊ីបេរីនៃប្រទេសរុស្ស៊ីជាប់ព្រំដែនជាមួយចិននិងម៉ុងហ្គោលី។នៅក្នុងសវនាការបិទទ្វារVasilyevបានសារភាពកំហុសចំពោះការក្បត់ជាតិព័ត៌មានលម្អិតនៃការជំនុំជម្រះមិនត្រូវបានបង្ហាញទេដោយសារតែលក្ខណៈនៃករណីនេះ។Vasilyevត្រូវបានចោទប្រកាន់ពីបទប្រមូលព័ត៌មានចាត់ទុកថាជាអាថ៌កំបាំងរបស់ជាតិសម្រាប់ផ្ទេរទៅឱ្យភ្នាក់ងារស៊ើបការណ៍ចិន។កាលពីឆ្នាំមុនព្រះរាជអាជ្ញាសហព័ន្ធរុស្ស៊ីក៏បានចោទប្រកាន់អ្នកវិទ្យាសាស្ត្រម្នាក់ពីបទក្បត់ជាតិពីបទរត់ពន្ធចូលប្រទេសចិនដោយសម្ងាត់។ អ្នកវិទ្យាសាស្ត្រម្នាក់ទៀតត្រូវបានចាប់ខ្លួននៅស៊ីបេរីកាលពីខែតុលាឆ្នាំមុនពីបទលួចលាក់បច្ចេកវិទ្យាសម្ងាត់ទៅប្រទេសចិន។ឧប្បត្តិហេតុទាំងនេះចង្អុលបង្ហាញពីភាពតានតឹងនៅពីក្រោយទោះបីរុស្ស៊ីនិងចិនជំរុញទំនាក់ទំនងចាប់តាំងពីឆ្នាំ២០១៤ចំពេលដែលទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនជាមួយលោកខាងលិច៕យោងតាមSCMP


បុរសជនជាតិរុស្ស៊ីម្នាក់ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារពីបទធ្វើចារកម្មអោយប្រទេសចិន។ (រូបភាព៖Shutterstock)

cns

Leave a Reply

Your email address will not be published. Required fields are marked *