ព័ត៌មានជាតិ

លោក​ស្រីវេជ្ជបណ្ឌិតឱវណ្ណឌីន​បានក្រើនរំលឹកដល់​បងប្អូនសាធារណជនថាកុំធ្វេសប្រហែសនិងមើលស្រាលវីរុ​សកូវីដ-១៩ព្រោះថាវីរុស​នេះ​អាចសម្លាប់អ្នក​ជំងឺ​បាន

តាមរយៈសារសម្លេងដែលត្រូវបានចែកចាយតាមរយៈបណ្តាញតេឡេក្រាម នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានក្រើនរំលឹកដល់បងប្អូនសាធារណជនថាកុំធ្វេសប្រហែសនិងមើលស្រាលវីរុសកូវីដ-១៩ព្រោះថាវីរុសនេះអាចសម្លាប់អ្នកជំងឺបាន។លោកស្រីបានបញ្ជាក់ថា“សូមបងប្អូនកុំគិតថាឥឡូវនេះកម្ពុជាអត់មានអ្នកស្លាប់ដោយវីរុសកូវីដ-១៩ផងទៅភ័យធ្វើអី្វ?ខ្ញុំសូមបញ្ជាក់ថាការគិតនេះខុសហើយ។ហើយសូមកុំមើលស្រាលលទ្ធភាពនៃការវ៉ៃលុករបស់ជំងឺកូវីដ-១៩ឱ្យសោះ។ជាពិសេសនោះគឺវីរុសបំប្លែងថ្មីដែលទើបរកឃើញថ្មីៗនេះវានឹងអាចធ្វើឱ្យអ្នកជំងឺវិវត្តទៅរកសេចក្តីស្លាប់បាន។ប្រសិនបើបុគ្គលនោះមិនទទួលបាននូវការពិនិត្យព្យាបាលបានទាន់ពេលវេលានិងមានការថែទាំត្រឹមត្រូវពីក្រុមគ្រូពេទ្យរបស់យើងទេនោះ”។ដោយឈរលើមូលហេតុនេះ លោកស្រីបណ្ឌិតបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តវិធានការសុខាភិបាល តាមការណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ជាពិសេសនោះគឺអភិក្រម០៣ការពារ (១. ពាក់ម៉ាស២. លាងដៃ៣. រក្សាគម្លាតសង្គមនិងគម្លាតបុគ្គលពី១,៥ម៉ែត្រឡើងទៅ)និង០៣កុំ (១.កុំទៅកន្លែងដែលបិទជិតឈឹង កុំទៅកន្លែងដែលគ្មានខ្យល់ចេញចូលកុំទៅកន្លែងដែលប្រើម៉ាស៊ីនត្រជាក់ច្រើនពេក២. កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ៣.កុំចាប់ដៃគ្នាកុំឱបគ្នាកុំកៀកស្មាគ្នា)។ល។៕សហការី

cns

Leave a Reply

Your email address will not be published. Required fields are marked *