ព័ត៌មានជាតិ

ស្ថានទូតចិន​ដាស់តឿនដល់ពលរដ្ឋចិនដែលកំពុងរស់នៅប្រទេសកម្ពុជាឱ្យ ប្រុងប្រយ័ត្ន!ខ្ពស់ពី​ការផ្សាយបោក​ប្រាស់អំពីការលក់​វ៉ាក់សាំងកូវីដ-​១៩

ស្ថានទូតចិនបានទទួលសេចក្តីរាយការណ៍ពីពលរដ្ឋចិនដែលកំពុងរស់នៅប្រទេសកម្ពុជាថា មានគេបានផ្ញើសារជាភាសាចិនតាមរយៈទូរស័ព្ទព្រមទាំងអះអាងថាដោយចំណាយត្រឹមតែ១២០ដុល្លារអាមេរិកប៉ុណ្ណោះនឹងអាចទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា។ ហើយមានមនុស្សមួយចំនួនទៀតបានផ្សព្វផ្សាយជាសារធារណៈតាមបណ្តាញសង្គមលក់វ៉ាក់​សាំងកូវីដរបស់ប្រទេសចិនក្នុងតម្លៃ៤៥០ដុល្លារដែលធ្វើឱ្យពលរដ្ឋចិនក្នុងប្រទេសកម្ពុជាមានការមន្ទិលសង្ស័យជាខ្លាំង។​ ឆ្លៀតក្នុងឱកាសនេះ​ស្ថានទូតបានធ្វើការក្រើនរំលឹកថាៈ
១-បើយោ​ងតាម​ដំណឹងដែលស្ថានទូតយើ​ងខ្ញុំទទួលបានគឺវ៉ាក់សាំងកូវីដដែលជាជំនួយរ​បស់ប្រទេសចិនត្រូវបានរាជរដ្ឋាភិបាលនិងក្រសួងការពារជាតិកម្ពុជាគ្រប់គ្រងយ៉ាងល្អ រួមទាំងការទទួលចាក់វ៉ាក់សាំងសុទ្ធតែត្រូវបានធ្វើតាមនីតិវិធីយ៉ាងតឹងរឹងផងដែរ ។ដូច្នេះមិនមានវ៉ាក់សាំងហូរចូលក្នុងទីផ្សារឡើយ។​​ហេតុដូចនេះហើយរាល់ការផ្សាយពាណិជ្ជកម្មលក់វ៉ាក់សាំងសុទ្ធតែជាការបោកប្រាស់សូមអ្នកទាំងអស់គ្នារក្សារការប្រុងប្រយ័ត្ន!។២- វ៉ាក់សាំងកូវីដ-១៩ មិនមែនជាទំនិញធម្មតានោះទេការទុកដាក់​ ឬដឹកជញ្ជូនវ៉ាក់សាំងមានតម្រូវការយ៉ាងតឹងរឹងបំផុត។​ ចំពោះការចាក់វ៉ាក់សាំងវិញក៏ត្រូវតែអនុវត្តន៍ដោយអ្នកជំនាញផងដែរ។​រាល់ការទទួលបានវ៉ាក់សាំងណាមួយ តាមរយៈបណ្តាញក្រៅផ្លូវការនិងការចាក់វ៉ាក់សាំងដោយអ្នកមិនមានជំនាញអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សុខភាពនិងសុវត្ថិភាពនិងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
លេខទូរស័ព្ទបន្ទាន់របស់ក្រសួងសុខាភិបាលកម្ពុជា៖១១៥
លេខទូរស័ព្ទបន្ទាន់ទំនាក់ទំនងប្រសិនមានចម្ងល់​ឬបញ្ហាពីជំងឺCovid-19នៅរាជធានីភ្នំពេញ ១២៩៩លេខទូរស័ព្ទប្តឹងប៉ូលិសកម្ពុជា១១៧លេខទូរស័ព្ទសម្រាប់ជំនួយដល់ជនបរទេស​នៅកម្ពុជា៖​ 0312012345, 0316012345លេខទូរស័ព្ទមជ្ឈមណ្ឌលសេវាកម្មទំនាក់ទំនង និងការពារការិយាល័យកុងស៊ុលពិភពលោកនៃក្រសួងការបរទេស :+86-10-12308或+86-10-59913991
លេខទូរស័ព្ទការិយាល័យកុងស៊ុលនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា:023210206 ;លេខទូរស័ព្ទសម្រាប់ផ្តល់ពត៌មានទាក់ទងនឹងការធ្វើតេស្ត 099830158;ការប្រឹក្សាតាមរយៈប្រអប់សារ:lingbao_khm@sina.com
លេខទូរស័ព្ទសម្រាប់ព័ត៌មានឯកសារពាក់ព័ន្ធរបស់ពលរដ្ឋចិន011572624、012901937(ម៉ោងធ្វើការ 8:00-11:30,14:30-17:00, ការប្រឹក្សាតាមរយៈប្រអប់សារ:zhengjian_jpz@sina.com
លេខទូរស័ព្ទការិយាល័យកុងស៊ុលនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំខេត្តសៀមរាបប្រទេសកម្ពុជា :078946178 ៕សហការី

cns

Leave a Reply

Your email address will not be published. Required fields are marked *