រហូតដល់ម៉ោង០៨:៣០ព្រឹកថ្ងៃទី២៥កុម្ភ:២០២១យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៦៥នាក់ (ករណីឆ្លងសហគមន៌នៅភ្នំពេញ:៥៨នាក់ក្រុងព្រះសីហនុ:៦នាក់និងករណីនាំចូល១នាក់យោធាមួកខៀវ) និងមិនមានជាសះស្បើយទេ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន៦៩៧នាក់ចំនួនសំរាកពេទ្យកើន ២២០នាក់និងចំនួនជាសះស្បើយសរុបកើន៤៧៧នាក់និងស្លាប់គ្មាន។ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នាមិនចេញក្រៅផ្ទះបើមិនចាំបាច់ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀតដូចជាអង្គុយគម្លាតពីគ្នាឈររង់ចាំគម្លាតពីគ្នាឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ចនិងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥
