ព័ត៌មានជាតិ

សារ​សម្ដេចហ៊ុនសែនសូម​អភិបាលខេត្តនៅ​តាមព្រំដែនថៃទាំងព្រំដែនវៀតណាមទាំងព្រំដែ​នជាមួយឡាវ​ពង្រឹងចត្តាឡីស័ក​ពង្រឹងការគ្រប់គ្រងចេ​ញចូល

សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២១បានមានប្រសាសន៍ថាសូមអភិបាលខេត្ត នៅតាមព្រំដែនទាំងព្រំដែនជាមួយថៃទាំងព្រំដែនជាមួយវៀតណាមទាំងព្រំដែនជាមួយឡាវ ក៏ដូចជាស្ថាប័នពាក់ព័ន្ធកន្លងទៅយើងបានធ្វើការពង្រឹងចត្តាឡីស័កពង្រឹងការគ្រប់គ្រងចេញចូលរបស់ប្រជាជនហើយយកគោលដៅច្បាស់លាស់ពង្រឹងចត្តាឡីស័កនៅតាមតំបន់ព្រំដែនដើម្បីចៀសវាងការហូរចូល នៃជំងឺក្រៅប្រទេសចូលក្នុងប្រទេស ។ប៉ុន្តែចំពោះការដឹកទំនិញរកស៊ីគឺជាមួយគ្នា នៅតែបន្តធ្វើធម្មតា ។ សម្ដេចហ៊ុនសែនបានបញ្ជាក់ថាសូមស្ដាប់ខ្ញុំបើបានច្បាស់លើរឿងនេះ។ខ្ញុំទើបទទួលដំណឹងថាអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍មានដាក់បទបញ្ជាទៅតាមខត្តដែលនៅជាប់តាមព្រំដែនកម្ពុជា- ថៃ។ ជាពិសេសតំបន់ព្រំដែនខេត្តប៉ៃលិនថាមិនឲ្យបងប្អូនខ្មែរយើងដឹកជញ្ជូនកសិផលដឹកទៅព្រំដែនថៃដូចមុនទៀតទេដោយចាប់អនុវត្តពីថ្ងៃស្អែក នៅក្នុងករណីនេះដែរបែរជារថយន្តថៃមកចូលក្នុងទឹកដីរបស់យើងវិញបាន ។សម្ដេចបានបន្តថាបើសិនជាដូច្នេះខ្ញុំសុំឱ្យក្រសួងមហាផ្ទៃសម្ដេចក្រឡាហោមសខេងក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដកនូវបទបញ្ជានេះចេញវិញដើម្បីសម្រួលឲ្យប្រជាជននៅតាមព្រំដែនរកស៊ីធម្មតា ហើយមិនត្រឹមតែរកស៊ីធម្មតាទេខែនេះគឺជាខែប្រមូលផលត្រូវខិតខំឲ្យប្រជាជនអាចនាំចេញទៅបានកាន់តែច្រើន កាន់តែល្អ មិនអាចដឹកពីថៃមកដឹកទំនិញចូលចូលមកដឹកក្នុងប្រទេសយើងបាន ។ប៉ុន្តែបែរជាហាមឃាត់ប្រជាពលរដ្ឋ ខ្មែររបស់យើង មិនឲ្យដឹកទំនិញចេញទៅប្រទេសថៃ ។ ជាមួយវៀតណាមក៏ដូចគ្នាដែរ ខ្ញុំសូមបញ្ជាក់ឡើងវិញ អ្វីដែលជាគោលបំណងរបស់យើង គឺគ្រប់គ្រងប្រជាពលរដ្ឋដើម្បីធ្វើចត្តាឡីស័ក ប៉ុន្តែការធ្វើពាណិជ្ជកម្មតាមព្រំដែននៅតែធ្វើធម្មតា ។
សម្ដេចហ៊ុនសែនបានបញ្ជាក់ទៀតថាខ្ញុំសូមឱ្យតាមបណ្ដាខេត្តនៅតាមព្រំដែនទាំងអស់យកការទទួលខុសត្រូវ ដើម្បីធ្វើវិធានការធ្វើយ៉ាងណាឲ្យប្រជាជន នៅតែបន្តរកស៊ីជាមួយប្រទេសជិតខាងបាន ហើយដែលមានការជួយសម្រួលពីអាជ្ញាធររបស់យើងផង។ កូវីដវាបានបំផ្លាញយើងហើយ មិនអាចឲ្យមានការបំផ្លាញ ខ្លាំងសេដ្ឋកិច្ចបន្ថែមទៀតទេ ។ខ្ញុំសូមស្នើឱ្យសម្ដេចក្រឡាហោមបញ្ជាក់ ឱ្យខ្ញុំ តើអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញបញ្ជាបែបនេះ ទៅកាន់កន្លែងណាខ្លះ សូម្បីដកនូវ បទបញ្ជាអ្នកវិញ ពីព្រោះថាទំនិញវាអត់មានជំងឺកូវីដអីទេទំនិញយើងដែលចូលទៅប្រទេសថៃ ឬក៏ទៅវៀតណាម ឬវៀតណាមដឹកមកកម្ពុជា កម្ពុជាទៅថៃ គឺអត់មានកូវីដទេ។ បញ្ហាសំខាន់របស់យើង គឺយើងធ្វើពង្រឹងគ្រប់គ្រងការធ្វើចត្តាឡីស័ក។សម្ដេចបានបញ្ជាក់ថាគួរបង្កលក្ខណៈសម្បត្តិអោយប្រជាពលរដ្ឋបានរកស៊ីនៅតាមព្រំដែនចាំតែបង្កលក្ខណៈឱ្យរកស៊ីកាន់តែធំទៅៗពីព្រោះទីផ្សាររបស់យើងច្រើនពឹងពាក់ទៅលើទីផ្សារប្រទេសជិតខាង ដែលពឹងក្នុងការនាំចូលប្រទេសយើងកាន់តែច្រើន ហើយការនាំចេញពីប្រទេសយើងទៅខាងក្រៅក៏កាន់តែច្រើនដែរ។ ដូច្នេះសូមបន្តលើបញ្ហានេះ ឲ្យបានច្បាស់លាស់ ចៀសវាងការភាន់ច្រឡំ ហើយការចេញបទបញ្ជាណាមួយពាក់ព័ន្ធនឹងព្រំដែន សូមឱ្យខ្ញុំបានដឹងផង សូមមេត្តាឱ្យខ្ញុំបានដឹងផង ពីព្រោះខ្ញុំទទួលខុសត្រូវទៅលើបញ្ហា កិច្ចការនយោបាយក្រៅប្រទេសនិងក្នុងប្រទេស ។ កន្លងទៅយើងក៏មានការឆកល្វែងដែរ មានការចេញបទបញ្ជាទប់ស្កាត់ មិនឲ្យនាំចូលត្រី ពីខាងក្រៅ ដែលអាចថា ខុសទៅនឹងបទដ្ឋាន នៃអង្គការពាណិជ្ជកម្មពិភពលោក និងក្របខណ្ឌអេស្ការ គឺតំបន់ពាណិជ្ជកម្មសេរីអាស៊ាន ដូច្នេះយើងបានធ្វើការកែតម្រូវទៅនឹងក្រសួងកសិកម្ម ជាមួយនឹងការហាមឃាត់ត្រីចូលពីខាងវៀតណាម ដែលអាចធ្វើអោយមានបញ្ហាហើយជារឿងដែលត្រូវចាត់ការបន្ទាន់និងសុំឲ្យខេត្តនៅតាមព្រំដែនធ្វើកិច្ចការនេះបន្ទាន់ហើយបើមានការរអាក់រអួលដោយប្រការណាមួយ គឺអាចទាក់ទងមកសម្ដេចផ្ទាល់តែម្ដង៕សហការី

cns

Leave a Reply

Your email address will not be published. Required fields are marked *