ព័ត៌មានជាតិ

លោក​ស្រីវេ​ជ្ជបណ្ឌិតឱវណ្ណឌី​នទាត់ចោ​​លចំពោះ​​ការចុះផ្សាយរបស់សារព័ត៌មា​នអ​នឡាញ​AngkorTimesដែ​លផ្សព្វផ្សាយថាកម្ពុជាលក់វ៉ាក់សាំង​កូវីដ-១៩ដែ​លជាជំនួយរបស់​មិត្តចិននិងបា​​ន​ស្នើឱ្យអាជ្ញាធ​​រមា​នសមត្ថកិច្ច​ចាត់ការ​​តាម​ផ្លូវច្បាប់

នារសៀលថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២១នេះលោកស្រីវេជ្ជបណ្ឌិតឱ វណ្ណឌីនរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រកាសច្រានចោលទាំងស្រុងចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញAngkorTimesដែលផ្សព្វផ្សាយថាកម្ពុជាលក់វ៉ាក់សាំងកូវីដ-១៩ដែលជាជំនួយរបស់មិត្តចិន។ លោកស្រីឱ វណ្ណឌីនបានបញ្ជាក់ថា“ខ្ញុំសូមប្រកាសច្រានចោលទាំងស្រុងនូវការចុះផ្សាយផ្តេសផ្តាស ដែលថាក្រសួងយកវ៉ាក់សាំងស៊ីណូហ្វាមទៅលក់នៅមន្ទីរពេទ្យកាល់ម៉ែតនេះហើយខ្ញុំសុំថ្កោលទោសជនដែលបំពុលសង្គមនិងប្រឌិតរឿងនេះឡើង ព្រោះថាក្រសួងសុខាភិបាល ធ្វើការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយពុំតម្រូវដល់អ្នកដែលស្ម័គ្រចិត្តទៅចាក់នោះត្រូវបង់ថវិកានោះទេ។ដោយឡែកក្រសួងក៏ពុំមានវ៉ាក់សាំងដើម្បីលក់នោះដែរ។ព្រោះវ៉ាក់សាំងរបស់យើងមានចំនួនកំណត់ហើយដែលមានក្រុមមនុស្ស ឬមុខសញ្ញាដែលត្រូវចាក់រួចរាល់ហើយដែរ។ ហេតុដូច្នេះហើយ ខ្ញុំសូមប្រកាសជាសាធារណៈ ក្នុងនាមនាងខ្ញុំក៏ដូចជាក្រសួងសុខាភិបាលសូមច្រានចោលទាំងស្រុងហើយខ្ញុំសូមបញ្ជាក់ថាមិនមានហេតុការណ៍បែបនេះកើតឡើងនៅមន្ទីរពេទ្យកាល់ម៉ែតនោះទេ ”។ក្នុងនោះផងដែរលោកស្រីវេជ្ជបណ្ឌិត ក៏បានស្នើឱ្យសារព័ត៌មានអនឡាញAngkorTimesដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះកែតម្រូវការផ្សព្វផ្សាយរបស់ខ្លួនជាបន្ទាន់និងបានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ចំពោះការផ្សព្វផ្សាយនេះ៕សហការី

cns

Leave a Reply

Your email address will not be published. Required fields are marked *