ព័ត៌មានជាតិ

ព្រះករុណាបានសព្វព្រះរាជហឫទ័យ​ប្រោ​សព្រះ​រាជទានព្រះរាជសារពរជ័យជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនប្រធាន​កា​កបាទក្រហម​កម្ពុជាក្នុងឱ​កាសថ្ងៃខួបកំណើ​ត

ក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យនិងបាច់ផ្កាស្រស់ល្អមួយកន្ត្រកជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា,សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត។ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នេះ ខ្ញុំមានហឫទ័យរីករាយយ៉ាងក្រៃលែង សូមអបអរសាទរ និងកោតសរសើរដ៏កក់ ក្តៅជាទីបំផុត ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលជាអ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តម បានខិតខំ បំពេញភារកិច្ច មនុស្សធម៌ជូនប្រជាជាតិ និងប្រជារាស្រ្តដែលទទួលរងគ្រោះ ដោយគ្រោះមហន្តរាយ ផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ ជាពិសេស ក្នុងខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសេចក្តីសប្បុរស បានចាត់មន្ត្រីនាំយកអំណោយមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជារាស្ត្រដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង។

cns

Leave a Reply

Your email address will not be published. Required fields are marked *