ព័ត៌មានជាតិ

ថវិកាពីសប្បុរសជនស​រុបជាង៣​៨,៧លានដុល្លារដើ​ម្បីទិញវ៉ាក់សាំ​ងកូវីដ-១៩

គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២០នេះរាជរដ្ឋាភិបាលកម្ពុជាបានទទួលថវិកាពីសប្បុរសជននានា ដើម្បីទុកសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩សរុបទាំងអស់៣៨៧៨៦១៧០ដុល្លារហើយដែលក្នុងនោះមានជាលុយដុល្លារ៣៨៣៨០០២០ដុល្លារ និងលុយខ្មែរ១៦២៤ ៦០០ ០០០រៀល(ស្មើ៤០៦១៥០ដុល្លារ)។បើតាមសម្ដេចតេជោ ហ៊ុន សែនការចូលរួមបរិច្ចាគថវិកានេះបានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែមានការចូលរួមបរិច្ចាគយ៉ាងសស្រាក់សស្រាំពីសាធារណជនគ្រប់ទិសទីទាំងវិនិយោគិន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករនិងប្រជាពលរដ្ឋទូទៅផងដែរ។គួរឲ្យដឹងដែរថាសម្តេចហ៊ុន សែន កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ៥០ម៉ឺននាក់។ បន្ទាប់ពីមានការប្រកាសនេះ មានសប្បុរសជននានា បានចូលរួមបរិច្ចាគថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់។សម្តេចហ៊ុន សែន បានចាត់ទុកការចូលរួមបរិច្ចាគនេះជាស្មារតីសាមគ្គីភាពជាវប្បធម៌នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ក្នុងចំណោមប្រជាជនកម្ពុជាមានធំធេងមហាសាលដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ។សូមឱ្យកម្ពុជាទាំងមូល ជៀសផុតពីជំងឺកូវីដ-១៩៕

cns

Leave a Reply

Your email address will not be published. Required fields are marked *