ព័ត៌មានជាតិ

ក្រសួងសុខាភិបាលអំពាវនាវពលរដ្ឋរួមសាមគ្គីគ្នាអនុវត្តន៍វិធានកា​រដើម្បីទប់ស្កាត់​ការចម្លងនិងឆ្លង​ជំងឺកូវីដ​-១៩

យោងតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីកសាយភាយជំងឺកូវីដ-១៩ក្នុងពេលជំងឺនេះកំពុងឆ្លងចូលសហគមន៍ជាលើកដំបូងគឺខាងក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទៅឱ្យរួមសាមគ្គីគ្នាអនុវត្តន៍តាមវិធានណែនាំទាំងឡាយរបស់ក្រសួងសុខាភិបាល។ដើម្បីទប់ស្កាត់ការចម្លងនិងឆ្លងជំងឺកូវីដ-១៩ប្រជាពលរដ្ឋត្រូវអនុវត្តន៍តាមវិធានការសំខាន់មួយចំនួនដូចជា៖
ទី១-លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត ឬអាកុល ជែលនិងចៀសវាងប៉ះពាល់ភ្នែក ច្រមុះឬមាត់
ទី២-នៅពេលក្អក ឬកណ្តាស់ ត្រូវខ្ទប់មាត់ និងច្រមុះ ដោយប្រើកែងដៃ ឬក្រដាស រួចបោះចោលក្នុងធុងសំរាមបិទជិតភ្លាម និងលាងដៃរបស់អ្នក
ទី៣- ប្រសិនអ្នកពាក់ម៉ាស់ត្រូវប្រាកដថា ពាក់គ្រប់លើមាត់ និងច្រមុះ ប៉ុន្តែចៀសវាងការប៉ះម៉ាស់ផ្ទៃខាងក្នុងនៅពេលកំពុងពាក់ និងពេលដោះ
ទី៤-ត្រូវបោះចោលក្នុងធុងសំរាមបិទជិតភ្លាមនូវម៉ាស់ដែលបានប្រើរួច និងលាងដៃឱ្យស្អាតបន្ទាប់ពីដោះម៉ាស់។ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍នេះនាំគ្នាទៅយកសំណាកពិនិត្យរកមេរោគ។ ក្នុងនោះប្រជាពលរដ្ឋធម្មតាទៅកាន់ផ្សារទំនើបអ៊ីអនមួយហើយមន្ត្រីរាជការទៅកាន់ក្រសួងមហាផ្ទៃ។ការអំពាវនាវរបស់ក្រសួងសុខាភិបាលបានធ្វើឡើងបន្ទាប់ពីជំងឺកូវីដ១៩ បានផ្ទុះនៅក្នុងសហគមន៍ដោយបានឆ្លងក្នុងក្រុមគ្រួសារអគ្គនាយកពន្ធធនាគារ ហើយត្រូវបានរកឃើញនៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២០៕

 

cns

Leave a Reply

Your email address will not be published. Required fields are marked *