រហូតដល់ម៉ោង០៨:៣០ព្រឹកថ្ងៃទី២៩វិច្ឆិកា២០២០យើងរកឃើញករណីជំងឺកូវីដ-១៩ថ្មី៧នាក់ (ករណីនាំចូលជនជាតិខ្មែរ១នាក់ធ្វើដំណើរមកពីសហរដ្ឋអាមេរិកនិងរកឃើញជនជាតិខ្មែរឆ្លងក្នុងស្រុកចំនួន៦នាក់)និងមានជាសះស្បើយ២នាក់។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន៣១៥នាក់ ជាសះស្បើយ២នាក់(ជនជាតិខ្មែរទាំង២នាក់)ចំនួនសំរាកពេទ្យនៅកើន១៤នាក់ និងចំនួនជាសះស្បើយសរុបកើនចំនួន៣០១នាក់និងស្លាប់គ្មាន។ជំងឺកូវីដ-១៩នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយអនុវត្តអនាម័នៅឃ្លាតឆ្ងាយពីគ្នាមិនចេញក្រៅផ្ទះបើមិនចាំបាច់ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀតដូចជាអង្គុយគម្លាតពីគ្នាឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ល។យើងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់និងឧស្សាហ៍លាងដៃជាមួយសាប៊ូអាល់កុលឬជែល។សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥
