ព័ត៌មានជាតិ

សម្ដេច​ហ៊ុនសែន​ផ្ញើសារលិខិតថ្លែងអំណរគុណនាយករដ្ឋមន្ត្រីវៀតណាមដែលបានសម្ដែងកា​រព្រួយបារម្ភអំពី​គ្រោះធម្មជាតិ​ជំនន់ទឹក​ភ្លៀងនៅ​កម្ពុជា

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០សម្តេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានផ្ញើសារលិខិតជូន លោកង្វៀនសួនហ៊្វុកនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលបានសម្ដែងការព្រួយបារម្ភអំពីគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនៅកម្ពុជានិងចូលរួមសោកសង្រេងចំពោះការបាត់បង់ជីវិតរបស់ប្រជាជនវៀតណាមក្នុងគ្រោះធម្មជាតិកាលផុតទៅថ្មីៗនេះ។បើតាមសារលិខិតប្រមុខរដ្ឋាភិបាលកម្ពុជាមានខ្លឹមសារថា«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមដែលបានបង្ហាញនូវក្តីបារម្ភ និងសមានចិត្តដល់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាក្នុងខណៈដែលមានការបាត់បង់ជីវិតនិងការខូចខាតទ្រព្យសម្បត្តិដ៏ធ្ងន់ធ្ងរដោយសារទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅកម្ពុជា។ខ្ញុំមានសេចក្តីសោកសង្រេងយ៉ាងខ្លាំងដែលបានទទួលព័ត៌មានអំពីការបាត់បង់អាយុជីវិតនិងការបាត់ខ្លួនប្រជាជនជាច្រើននាក់ក៏ដូចជាការខូចខាតផលដំណាំ និងទ្រព្យសម្បត្តិធ្ងន់ធ្ងរនៅភាគ កណ្តាល និង តំបន់ខ្ពង់រាបកណ្តាលជាពិសេសនៅខេត្តជឿធានហ្វី និងខេត្តក្វាងជី នៃប្រទេស វៀតណាមដោយសារទឹកជំនន់និងការបាក់ដីដែលបង្កមកពីឃ្លីនហ្វា និងណាងការនាពេលថ្មីៗ នេះ»។ សារលិខិតបានគូសបញ្ជាក់ថា «ក្នុងគ្រាដ៏លំបាកនិងសោកសៅនេះ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះឯកឧត្តម និងប្រជាជន វៀតណាម។ជាពិសេស ក្រុមគ្រួសារនៃសព និងជនរងគ្រោះនៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏អាក្រក់នេះ»។«ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់ឯកឧត្តម ប្រទេសវៀតណាម នឹងបានប្រសើរឡើង វិញពីការខូចខាតដែលបង្កមកពីគ្រោះធម្មជាតិនៅក្នុងពេលឆាប់ៗ ខាងមុខនេះ»។
ចំណែកលោក ង្វៀន សួនហ្វុកនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមកាលពីថ្ងៃទី១៨ ខែតុលាឆ្នាំ២០២០បានផ្ញើសារលិខិតមួយច្បាប់ជូនសម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានខ្លឹមសារថា «ខ្ញុំមានក្ដីព្រួយចិត្តនិងបារម្ភយ៉ាងខ្លាំងនាពេលទទួលដំណឹងថា ការអូសបន្លាយនៃភ្លៀងខ្លាំង បានធ្វើឱ្យខេត្ត-ក្រុងជាច្រើនរបស់ប្រទេសកម្ពុជារងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ បង្កជនលិចនិងការខូចខាតដ៏ធ្ងន់ដល់មនុស្សនិងទ្រព្យសម្បត្តិប្រជាជនកម្ពុជា»។«ជំនួសមុខរដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខ្ញុំសូមផ្ញើជូនសម្ដេច នាយករដ្ឋមន្ត្រី អាជ្ញាធរ និងប្រជាជនបណ្ដាខេត្ត-ក្រុងដែលរងផលប៉ះពាល់ព្រមទាំងបណ្ដាក្រុមគ្រួសារដែលមានសមាជិករងគ្រោះថ្នាក់ដោយអកុសលនូវការសួរសុខទុក្ខដោយស្មោះស្ម័គ្រនិងជា្រលជ្រៅបំផុត។លោកនាយករដ្ឋមន្រ្តីមានក្ដីជឿជាក់ដ៏មុតមាំថាក្រោមការដឹកនាំនិងយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចនាយករដ្ឋមន្ត្រីប្រជាជនកម្ពុជានឹងជម្នះលើការលំបាកទាំងនេះនិងរកជីវភាពប្រក្រតីឡើងវិញនាពេលឆាប់ៗដ៏ខ្លីខាងមុខ»៕សហការី

cns

Leave a Reply

Your email address will not be published. Required fields are marked *