បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន​លោក​សាយ សំអា​ល់ព្រមានចាប់ខ្លួនឧក្រិដ្ឋជ​ន​គង់​ក្រឹង​​​​ឧ​​ត្ត​ម​​​សេ​នីយ៍​​​យោ​ធារូបនេះ​ដឹក​ឈើ​ពេញបន្ទុក​ទៅយួន

លោកស្រីជាគន្ធា/

យោងតាមច្បាប់ស្ដីពីព្រៃឈើដែលត្រួវបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០០២ បានចែងថាបទល្មើសព្រៃឈើជាបទឧក្រិដ្ឋបច្ចុប្បន្ននេះមេ​ឈ្មួញ គង់ ក្រឹ​ង ដែលជា​ឧកញ៉ា និង​ជា​ឧ​ត្ត​ម​សេនីយ៍​យោធា ហើយ​មាន​តួនាទី​ជា​មេបញ្ជាការរង​យោធា​អង្គភាព​វរ​ការពារ​ព្រំដែន​២០៤ នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដោយរលូន​។

តាមប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តក្រចេះ ជាពិសេស​លោក ទ្រី សុភ័ក្ត្រ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ ក៏មាន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ជាមួយ​មេ​ឈ្មួញ គង់ ក្រឹ​ង ផងដែរ​។ លើស​នេះ​ទៅទៀត​មេ​ឈ្មួញ គង់ ក្រឹ​ង មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ ទើប​មិន​ញញើត​ក្នុងការ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​។​បើតាម​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ឈ្មួញ​យួន​ចូលមក​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​២ ច្រករបៀង​ដេ​៣ និង​ច្រករបៀង​ដេ​៤ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះយ៉ាងពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ឈ្មួញ​យួន​អាច​ចូលមក​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ស្រេច​តែ​អំពើ​ចិត្ត គឺមាន​កិច្ចសហការ​ជាមួយ​មេ​ឈ្មួញ គង់ ក្រឹ​ង ដែលជា​ឧ​ត្ត​ម​សេនីយ៍​យោធា និង​ជា​ឧកញ៉ា​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ផងដែរ​។ ជាពិសេស​ឈ្មួញ​យួន​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ធំៗ​ក្នុង​ខេត្តក្រចេះ ដើម្បី​ពួកគេ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន ដោយ​គ្មាន​ការរំខាន​ធ្វើ​ឲ្យ​ខាត​ពេលវេលា​។​មន្ត្រី​យោធា​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ឈ្មួញ​យួន​មួយចំនួន​បាន​រង់ចាំ​ទិញ​ឈើ​នៅតាម​បន្ទាត់​ព្រំដែន​ចំណុច​ក្រោក​គោ របស់​មេ​ឈ្មួញ គង់ ក្រឹ​ង នៅ​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ជនជាតិ​យួន​ទាំងនោះ​មិន​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ នោះទេ​ព្រោះ​ពួកគេ​ត្រូវ​ចំណាយ​ច្រើនពេក។ ដូច្នេះហើយ​ទើប​ពួកគេ​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រករបៀង​ដេ​២ ច្រករបៀង​ដេ​៣ និង​ច្រករបៀង​ដេ​៤ ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​។ រាល់​សកម្មភាព​របស់​ក្រុម​ឈ្មួញ​យួន​ចូលមក​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រករបៀង​ក្នុង​ឃុំ​២​ធ្នូ គឺ​មិនអាច​រំលង​ពី​ភ្នែក​លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ នោះទេ​ព្រោះ​អី​ឈ្មួញ​យួន​ចេញចូល​ទិញ​ឈើ​ដឹកជញ្ជូន​ឈើ​តាមផ្លូវ​ជាប់​របង​ខាងមុខ​ចម្ការ​របស់លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ តែម្តង​។​តាម​ការ​បង្ហើប​ពី​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ឈ្ម​ញ​យួន​មួយចំនួន​បាន​បើករថយន្ត​ឬ​បើក​រ៉ឺម៉ក ដើរ​ប្រមូល​ទិញ​ឈើ​ពី​ពលរដ្ឋ​ខ្មែរ​តាម​ផ្ទះ តាម​ចម្ការ ពេញ​ស្រុក​ស្នួល តែម្តង​ហើយ​ពួកគេ​បាន​យកឈ្មោះ លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ ទៅប្រើ​ដើម្បី​សម្រួល​អាជីវកម្ម​របស់​ពួកគេ​យ៉ាង​រលូន​។ សូម្បីតែ​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ និង​លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ក្រុម​ឈ្មួញ​យួន​ចូលមក​ទិញ​ឈើ​យ៉ាង​អនាធិបតេយ្យ​ក្នុងស្រុក​ស្នួល ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ច្រើន​កន្លែង​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដោយ​គ្មាន​ញញើតច្បាប់​អ្វី​ទាំងអស់​។ មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​បញ្ជាក់ថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​ឈ្មួញ​យួន​ចូលមក​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​កាន់តែ​ច្រើនឡើងៗ ហើយ​លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា កំពុង​សម្ងំ​ទទួលផល​ប្រយោជន៍​ពីបទ​ល្មើស​ព្រៃឈើ​យ៉ាង​សុខ​ស្រួល​ផងដែរ។កន្លងមកសារពត៌មានយើងបានទំនាក់ទំនងទៅអ្នកពាក់ព័ន្ធខាងលើដែរ។ក៏ប៉ុន្តែបានត្រឹមតែប្រើពាក្យអសុរសនិងគំរាមតែប៉ុណ្ណោះ។គួររំលឹកផងដែរថាកាលពីថ្ងៃ១៣ ខែឧសភា ឆ្នាំ ២០១៧រដ្ឋមន្ត្រីក្រសួង បរិស្ថាន លោក សាយ សំអាល់ ថ្លែងថា ប្រសិនបើមានការដឹកឈើ​ខុសច្បាប់ទៀត លោកនឹងដាក់កម្លាំងឲ្យចាប់មន្ត្រីយោធាគង់ក្រឹងតែម្ដង។ លោកថា ប្រសិនបើជាករណីកាប់បំផ្លាញព្រៃឈើនៅតាមតំបន់ ពាក់ព័ន្ធ ឧទ្យានជាតិ និង កន្លែងសំខាន់ៗ មួយចំនួនទៀត ក្រសួងបរិស្ថាននឹងចាត់វិធានការ ដោយចាប់ខ្លួនមន្ត្រីម្នាក់នោះតែម្ដង។លោកថា«បើមានការដឹកជញ្ជូនមែន យើងដាក់កម្លាំងប៉េអឹមចាប់តែម្ដង»។លោកបន្តថា មន្ត្រីយោធាម្នាក់នោះបានប្រើងារជាឧកញ៉ា គង់ ក្រឹង ដើម្បីរកស៊ីទិញ ឈើខុសច្បាប់ ពីខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ ហើយយកទៅលក់នៅប្រទេសវៀតណាម តាមច្រករបៀង D2 ស្ថិតក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ដោយយកឈើនោះទៅស្តុកទុក នៅត្រង់ចំណុចក្រោលគោ ខាងក្រោយបន្ទាយទាហានវរៈ ២០។ នៅភាគឦសាន លោក គង់ ក្រឹង គឺជាឈ្មួញធំជាងគេ ហើយក្នុងមួយថ្ងៃៗ លោកបានទិញ ដោយដឹកតាមរយៈរថយន្តចំណុះ៥តោន រថយន្តប៉ែន ឬរថយន្តកុងតឺន័រ និងដឹកតាមម៉ូតូផងដែរ។សូមបញ្ជាក់ថាកន្លងទៅនេះសម្តេចក្រឡាហោម​ស​ខេង​ឧបនាយករដ្ធមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រកាសព្រមានដកអភិបាលខេត្តក្រចះដែលមានលោកវ៉ាថនជាចៅហ្វាយខេត្តបើមិនធ្វើការទប់ស្កាត់ការកាប់បំផ្លាញព្រៃ​​នៅក្នុងខេត្តដែលខ្លួនគ្រប់គ្រងនិមួយៗអោយមានប្រសិទ្ធភាពនោះ។ប៉ុន្តែភាពជាក់ស្តែងការព្រមានពីសំណាក់សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃហាក់បីដូចជាគ្មានប្រសិទ្ធភាពអ្វីឡើយគឺស្ងាត់បានមួយដង្ហើមកូនក្មេងដោយលោកចៅហ្វាយខេត្តរូបនេះស្តាប់ចូលត្រចៀកម្ខាងចេញតាមត្រចៀកម្ខាងមិនអនុវត្តតាមប្រសាសន៏ដ៍ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោមឡើយកាប់និងដឹកជញ្ជូនខ្លាំងលើសដើម។​ជារៀងរាល់យប់តាមច្រកវ៉ាលឺនិងច្រករបៀងតូចៗចូលទៅទឹកដីវៀតណាមយ៉ាងមានសេចក្តីសុខធ្វើអោយមន្ត្រីនៅតាមខេត្តភូមិភាគឦសាន្តនិមួយៗត្រជាក់មេជើងយ៉ាងសប្បាយដោយសារការប្រមូលលុយពីការដឹកជញ្ជូនឈើឆ្លងដែនទៅយួន។ជាពិសេសទៅទៀតនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពេលកន្លងទៅថ្មីៗនេះ បានដាក់បទបញ្ជាឱ្យតាមដានមើលឧកញ៉ាណាខ្លះដែលមានឈ្មោះមិនល្អ ក្នុងសកម្មភាពកាប់បំផ្លាញព្រៃខ្មែរនោះ។សម្តេចតេជោ ហ៊ុន សែន បានលើជាឧទាហរណ៍ថា «ឧកញ៉ានេះ ឧកញ៉ានោះ កាប់បំផ្លាញព្រៃឈើក្នុងខេត្តឧត្តមានជ័យ ព្រះវិហារ ឬក្រចេះ មណ្ឌលគិរី។ប៉ុន្តែនាំទិញអំណោយតិចតួចទៅចែកជួនពលរដ្ឋនៅតំបន់ដើម្បីយកមុខមាត់ អាហ្នឹង!ត្រូវតែស្រង់ប្រវត្តិរូបវាឱ្យបាន ព្រោះវាបំផ្លាញព្រៃឈើច្រើនណាស់»។ទោះជាមានបទបញ្ជាដ៏ក្តៅគគុកបែបណាក៏គ្មានប្រសិទ្ធភាព ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើបានដែរ ។ព្រោះមន្ត្រីថ្នាក់ក្រោមកំពុងនាំគ្នាប្រមូលផលប្រយោជន៍ពីបទល្មើសនេះ។មជ្ឍដ្ឋានមួយចំនួនបាននិយាយថា បើចង់បញ្ឈប់ការកាប់បំផ្លាញព្រៃឈើបានមានតែវិធីម្យ៉ាងទេដែលស្រួល និងមិនពិបាក គឺបណ្តោយឱ្យកាន់ឱ្យអស់ នៅពេលអស់ឈើកាប់ឈប់ឯងហើយ។មហាជនបានដាក់ជាសំណួរថាតើលោកផ្កាយ១ គង់ ក្រឹង ទទួលងាយជាឧកញ៉ា និងមានទ្រព្យសម្បត្តិស្តុក្ភស្តម្ភដូចរាល់ថ្ងៃនេះដោយសារមុខរបរអ្វីខ្លះក្រៅពីធ្វើជំនួញ(ឧក្រិដ្ឋកម្មព្រៃឆ្លងដែនដោយខុសច្បាប់)?។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតក្រុមការងារពិសេសមួយដែលដឹកនាំដោយនាយឧត្តមសេនីយ៍ លោក សៅ សុខា ឲ្យចុះទប់ស្កាត់បទល្មើសព្រៃឈើដែលកំពុងកើតមាននៅភូមិភាគឦសាន។ ជាលទ្ធផលរដ្ឋាភិបាលអះអាងថា រឹបអូសបានឈើល្មើសច្បាប់ជាង៧០ម៉ឺនម៉ែត្រគូប។ ប៉ុន្តែអ្នកពាក់ព័ន្ធមិនត្រូវបានយកមកផ្តន្ទាទោសទេ៕

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.