សម្តេចតេជោ ហ៊ុន សែន​អញ្ជើញជាអធិបតីប្រារព្ធខួប​៤០ឆ្នាំនៃការបង្កើតធ​នាគារជាតិ​នៃកម្ពុជា

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១២ កើត ខែ អស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ (១០ តុលា ១៩៧៩-១០ តុលា២០១៩)។ ពិធីនេះ ធ្វើឡើងនៅ សាលសន្និសីទចតុមុខ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និងរាជរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អង្គទូត តំណាងអង្គការជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីធនាគារជាតិនៃកម្ពុជាជាច្រើននាក់ផងដែរ។ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងវិញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំ នៅថ្ងៃទី ៧ មករា ១៩៧៩។ ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងវិញពីចំណុចសូន្យ ដែលបានឆ្លងកាត់នូវដំណាក់កាលអភិវឌ្ឍន៍ជាច្រើនដោយជោគជ័យ ហើយមកទល់បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជាបានពង្រឹងសមត្ថភាពខ្លួនជាលំដាប់ ដោយបានបង្កើតសាខារាជធានី-ខេត្តចំនួន១៩ នៅទូទាំងប្រទេស ដើម្បីធានាឱ្យបាននូវប្រព័ន្ធរូបិយវត្ថុ និងធនាគារប្រកបដោយប្រសិទ្ធភាព តម្លារភាព និងទំនុកចិត្ត។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីសោមនស្សរីករាយក្រៃលែងនៅក្នុងពិធីប្រារព្ធខួប ៤០ឆ្នាំ នៃការបង្កើតធនាគារជាតិនៃកម្ពុជានាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ វិស័យធនាគារកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ជាពិសេសប្រព័ន្ធទូទាត់សងប្រាក់ ក៏ត្រូវបានយកចិត្តទុកដាក់កែលម្អជាប្រចាំ ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការ ពង្រឹងប្រសិទ្ធភាព និងសុវត្ថិភាពនៃការទូទាត់។សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ផងដែរថា វិស័យធនាគារ គឺសំខាន់ខ្លាំងណាស់សម្រាប់រាជរដ្ឋាភិបាលក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ កម្ពុជាបានបង្កើតធនាគារកណ្ដាលឡើងវិញ បន្ទាប់ពីរបបប៉ុលពតបានបំផ្លាញចោលទាំងស្រុងពេលដែលពួកគេដឹកនាំប្រទេសដែលមានរយៈពេល៣ឆ្នាំ ៨ ខែ ២០ថ្ងៃ (១៧ មេសា ១៩៧៥ -៧ មករា ១៩៧៩) ។ បន្ទាប់មករដ្ឋាភិបាលបានរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូលឡើងវិញ។ តាមរយៈធនាគារកណ្ដាល គឺបានជួយសម្រួលក្នុងការដោះស្រាយនិងចរាចររូបិយវត្ថុប្រាក់រៀលឡើងវិញ ដើម្បីរួមចំណែកដល់ការស្ដារវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានពង្រឹងអត្តសញ្ញាណជាតិ ជាពិសេសដើម្បីបង្ហាញពិភពលោកពីភាពស្រស់ថ្លានៃអធិបតេយ្យភាពរបស់កម្ពុជា ដែលត្រូវបានស្ដារឡើងវិញពីក្រោមសូន្យ អោយមានការរីកចម្រើនមកទលស់សព្វថ្ងៃនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅលើពិភពលោកនេះ មិនមានប្រទេសណាដែលមានស្ថានភាពដូចកម្ពុជានោះទេ គឺនៅចុងសតវត្សទី២០ទៅហើយ មិនមានរូបិយវត្ថុប្រើប្រាស់ផ្ទាល់ខ្លួននៅឡើយ មានតែការដោះដូរទំនិញគ្នាតែប៉ុណ្ណោះ។ សម្តេចបន្តថា ក្នុងរបបបប្រល័យពូជសាសន៍ ប៉ុល ពត យើងមិនមានក្រដាសប្រាក់សំរាប់ចាយទេ ហើយនៅពេលដែលយើងចាប់ផ្តើមចង់បោះក្រដាសប្រាក់នោះ គឺពេលនោះយើងមិនមានម៉ាស៊ីនបោះពុម្ពក្រដាសប្រាក់ឡើយ គឺពេលនោះគឺយើងត្រូវទៅបោះពុម្ពនៅបរទេស។នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពីប្រវត្តិ និងភាពខ្ទិចខ្ទាំរបស់ប្រទេសកម្ពុជាក្នុងអតីតកាល ដែលវិស័យផ្សេងៗស្ទើរតែទាំងអស់ត្រូវបានបំផ្លាញខ្ទេចខ្ទី រួមទាំងវិស័យធនាគារផងដែរ ដែលមិនបានធ្វើឲ្យសេដ្ឋកិច្ចមានការរីកលូតលាស់ឡើយ។ ក៏ប៉ុន្តែ ក្រោយពីមានកំណែទម្រង់នយោបាយផ្ទៃក្នុងរបស់កម្ពុជាក្នុងគោលដៅសម្រេចឲ្យបាននូវការចរចារកសន្តិភាព គឺកម្ពុជាទទួលបាននូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងនយោបាយជាបន្តបន្ទាប់រហូតដល់មានការរីកចម្រើនដូចសព្វថ្ងៃនេះ។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា រូបិយវត្ថុក្នុងវិស័យសេដ្ឋកិច្ច គឺជាឧបករណ៍គោលនយោបាយជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងភាពធន់នៃសេដ្ឋកិច្ចទៅនឹងហានិភ័យនានា។ ដូច្នេះដើម្បីឱ្យធនាគារជាតិនៃកម្ពុជា ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិសម្រេចបាននូវសមិទ្ធផលសំខាន់ៗបន្ថែមនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវអនុសាសសន៍សំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១)ធនាគារជាតិនៃកម្ពុជា រួមជាមួយក្រសួង-ស្ថាប័ន វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាបន្ត រក្សារូបិយវត្ថុជាតិ ប្រកបដោយស្ថិរភាព និងទំនុកចិត្ត តាមរយៈការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់អត្តសញ្ញាណ និង អធិបតេយ្យជាតិ ជាមួយនឹងការបង្កើនប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ សារពើពន្ធ និងហិរញ្ញវត្ថុ ។ ស្នើឱ្យបង្កើតគោលនយោបាយថ្នាក់ជាតិរយៈពេលវែងមួយ សំដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលប្រកបដោយភាពប្រុងប្រយ័ត្ន មានសង្គតិភាព និងផ្អែកលើយន្តការទីផ្សារ ។
២)ធនាគារជាតិនៃកម្ពុជា ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគាំទ្រ និងអនុវត្តផែនការ អភិវឌ្ឍវិស័យហិរញ្ញវត្ថុ ២០១៦-២០២៥ និងយុទ្ធសាស្ត្រស្តីពីបរិយាប័ន្ននៅកម្ពុជាប្រកបដោយប្រសិទ្ធភាព និងសង្គតិភាពសំដៅគាំទ្រកំណើនសេដ្ឋកិច្ចជាតិ បន្តរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យ កាន់តែប្រសើរឡើង ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ។
៣)ធនាគារជាតិនៃកម្ពុជា ក៏ដូចជាស្ថាប័នពាក់ព័ន្ធត្រូវបន្តគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលធ្វើឱ្យសេវាហិរញ្ញវត្ថុនៅកម្ពុជាកាន់តែមានភាពទំនើប ងាយស្រួលទទួលបាន តម្លៃទាប និងប្រសិទ្ធភាពខ្ពស់។ត្រូវធ្វើការត្រួតពិនិត្យអំពីហានិភ័យនៃបច្ចេកវិទ្យាថ្មីៗទាំងអស់នេះ ដើម្បីរក្សាបាននូវស្ថិរភាព និង ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា ។
៤)ធនាគារជាតិនៃកម្ពុជា ស្ថាប័នញក់ព័ន្ធ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបន្តលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ ហើយត្រូវបន្តចូលរួមបង្កើនការយល់ដឹង និងពង្រឹងវប្បធម៌ឥណទានដល់អ្នកដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុ ជាពិសេសនៅតាមជនបទ ដើម្បីទប់ស្កាត់នូវហានិភ័យនានាដែលឤចកើតឡើងជាយថាហេតុទាំងនៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
៥)ធនាគារជាតិនៃកម្ពុជា, អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ភាគីពាក់ព័ន្ធទាំងអស់ អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ត្រូវបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹង ទប់ស្កាត់ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពនូវការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីការពារវិស័យហិរញ្ញវត្ថុ ធនាគារ ប្រកបដោយតម្លាភាព និង អភិបាលកិច្ចល្អ ។មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍អបអរសាទរចំពោះខួបលើកទី៤០ឆ្នាំនៃថ្ងៃបង្កើតឡើងវិញនូវ ធនាគារជាតិនៃកម្ពុជា(១០ តុលា ១៩៧៩-១០ តុលា ២០១៩ ) និងបានជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.