រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញ​ចូលរួមទិវាអន្តរជាតិ​សម្រាប់សិទ្ធិទទួលព័ត៌មា​នជាសក​លឆ្នាំ២០១៩

នាព្រឹកថ្ងៃទី០៨ខែតុលានេះលោកខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញចូលរួមទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកលអង្គការUNESCOនិងស្ថានទូតស៊ុយអែតប្រចាំព្រះរាជាណាចក្រកម្ពុជាសហការជាមួយអ្នកពាក់ព័ន្ធផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងសង្គមស៊ីវិលបានប្រារព្ធទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកលឆ្នាំ២០១៩ នៅសណ្ឋាការសូហ្វីតែលភ្នំពេញ ភូគីត្រ ក្នុងរាជធានី ភ្នំពេញ។លោកស្រី Sardar Umar Alan អ្នកតំណាងអង្គការយូណេស្កូ ប្រចាំប្រទេសកម្ពុជា និងលោកស្រី Camilla Ottosson លេខាទីមួយផ្នែកប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងទីផ្សារការងារនៃស្ថានទូតស៊ុយអែតប្រចាំកម្ពុជាផងដែរ។ប្រធានបទជាសកលនៃទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានឆ្នាំ២០១៩នេះ គឺ “សិទ្ធិទទួលព័ត៌មាន៖ គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល!”ដែលបង្ហាញអំពីតម្រូវការព័ត៌មានដើម្បីទទួលបានការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នានិងអាច ឱ្យប្រជាពលរដ្ឋដែលទទួលបានព័ត៌មានធ្វើការតស៊ូមតិដើម្បីសិទ្ធិរបស់ពួកគេ។ តាមរយៈនេះ សិទ្ធិទទួលព័ត៌មានមានសារៈសំខាន់ណាស់ សម្រាប់ការសម្រេច ឱ្យបាន ជោគជ័យ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) ទាំង១៧ ដែលត្រូវបាន ព្រមព្រៀងជាអន្តរជាតិ។ ទិវានេះជាវេទិកាមួយសម្រាប់លើក កម្ពស់ការយល់ដឹងអំពី សិទ្ធិទទួលព័ត៌មាន សម្រាប់អភិបាលកិច្ចប្រកបដោយតម្លាភាពនិងគណនេយ្យភាពហើយជាតម្រូវការជាមុនសម្រាប់ការចូលរួមរបស់សាធារណជនក្នុងការបង្កើតគោលនយោបាយសង្គមនិងនៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តនៃអភិបាលកិច្ច។រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងទាក់ទងនឹងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានវាធំណាស់។ ក្នុងច្បាប់ចែងថា ពលរដ្ឋគ្រប់រូបមានសិទ្ធិទទួលបានព័ត៌មាន បានន័យថាទាំងពលរដ្ឋកម្ពុជាទាំងជនបរទេស រកស៊ីស្របច្បាប់នៅកម្ពុជា ឬនៅក្រៅប្រទេសក៍ទទួលបាននូវសិទ្ធិពីច្បាប់នេះឧទាហរណ៍ថា បើគេចង់សរសេរសៀវ​ភៅ​មួយពីកម្ពុជា គេមានសិទ្ធិទោះបីគេនៅស្រុកក្រៅតែគេអាចសរសេរមកសុំស្ថាប័នណាមួយដែលគេចង់បានព័ត៌មាន ឬចង់បានពីទិន្នន័យមួយចំនួន គេមានសិទ្ធិសុំព័ត៌មានបានដូចប្រជាពលរដ្ឋកម្ពុជាដែរ។ អីចឹង!សិទ្ធិទទួល បានព័ត៌មានវាធំជាងសេរីភាពសារព័ត៌មានឆ្ងាយណាស់ ហើយ​សិទ្ធិទទួលបានព័ត៌មាន នេះ បានផ្តល់ផលប្រយោជន៍ជាសមោហភាព និងផលប្រយោ​ជន៍ជាបុគ្គល។ ច្បាប់នេះខាងក្រសួងមានសមត្ថកិច្ច ដូចជាក្រសួងមហាផ្ទៃ អង្គភាពប្រឆាំងអំពើពុករលួយគេក៏មានច្បាប់ការពារចំពោះអ្នកទទួលផលព័ត៌មានដែរ។
លោកខៀវ កាញារីទ្ធបានបញ្ជាក់​ថា ច្បាប់ស្តីសិទ្ធិទទួលបានព័ត៌មាននេះ ក្រសួងចង់បញ្ចប់នៅចុងឆ្នាំនេះ។ បច្ចុប្បន្នច្បាប់ស្តីសិទ្ធិទទួលបានព័ត៌មាននេះ ក្រសួងកំពុងរៀបចំដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងឆាប់ៗខាងមុខនេះ។លោកសូមថ្លែងអណរគុណដល់អង្គការសង្គមស៊ីវិល ដល់អង្គការស្ថាប័នអន្តរជាតិ។ ជាពិសេសដល់ប្រទេសស៊ុយអែត ដែលបានជួយផ្តល់ថវិកា និងអង្គការយូណេស្កូ បានជួយផ្នែកជំនាញរៀបចំសេចក្តីព្រាងច្បាប់នេះ។ លោករដ្ឋមន្ត្រីក៏បានរម្លឹកដល់អ្នកសារព័ត៌​មានរបស់យើងត្រូវប្រឹងប្រែងលើកកម្ពស់សមត្ថភាពជំនាញការងាររបស់ខ្លួន និងសូមណែនាំដល់មន្ត្រីព័ត៌មាននៅគ្រប់ខេត្ត គ្រប់ថ្នាក់សំខាន់គឺត្រូវប្រុងប្រយ័ត្ន! និងធ្វើការឆ្លើយតបឱ្យបានឆាប់រហ័សនូវរាល់ដំណឹងក្លែងក្លាយ៕ដោយ៖សហការី
រូបហ្វេសប៊ុករដ្ឋមន្រ្តី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.