នៅទីស្តីការក្រសួងកសិកម្មឯកឧត្តមរដ្ឋមន្រ្តីវេងសាខុនបានទទួលជួបពិភាក្សាការងារជាមួ​យប្រធានសភាពាណិជ្ជកម្ម​អឺរ៉ុបប្រចាំព្រះរាជា​ណាចក្រកម្ពុជា

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ តម្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយ Mr. Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា (European Chamber of Commerce in Cambodia) និងសហការី។ ជំនួបនាពេលនេះមានគោលបំណងសំខាន់គឺធ្វើការពិនិត្យ និងពិភាក្សាលើជំពូកថ្មីស្តីពី “វិស័យធុរកិច្ចកសិកម្ម” ដែលមាននៅក្នុង The EuroCham White Book។ជាបឋម Mr. ArnaudDarcបានថ្លែងអំណរគុណជូនចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយ EuroCham នាប៉ុន្មានឆ្នាំកន្លងមក និងជាពិសេសឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកនូវទស្សនវិស័យ និងគោលនយោបាយសំខាន់ៗសម្រាប់ធ្វើការអភិវឌ្ឍវិស័យធុរកិច្ចកសិកម្មកម្ពុជា។ ថ្មីៗនេះ EuroCham បានបោះពុម្ភសៀវភៅជាលើកទី០៣ ដែលលើកនេះបានបញ្ចូលជំពូកថ្មីមួយនិយាយអំពី ” វិស័យធុរកិច្ចកសិកម្ម ” ហើយថ្ងៃនេះ មានឱកាសបានមកជួបឯកឧត្តមរដ្ឋមន្ត្រីដើម្បីពិភាក្សាឲ្យបានលម្អិត និងស្នើសុំជួយវាយតម្លៃបន្ថែមលើជំពូកនេះ ធ្វើយ៉ាងណាបង្កើតបរិយាកាសមួយល្អក្នុងវិស័យនេះ ដោះស្រាយបញ្ហាជូនធុរកិច្ចជនឲ្យបានសមស្រប ល្អប្រសើរ ដើម្បីលើកកម្ពស់ការប្រកួតប្រជែង។ លោកបានបន្តថា គណ:កម្មាធិការធុរកិច្ចកសិកម្មរបស់ EuroCham ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ក្រោយពីសមាជិកសភាពាណិជ្ជកម្មបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធវិស័យកែច្នៃចំណីអាហារ និងកសិកម្ម។ នៅក្នុងជំពូកថ្មីនេះ មានប្រធាបបទសំខាន់ៗចំនួន០៥ រួមមាន៖ ១. សារធាតុហាមឃាត់ ២. ការប្រយុទ្ធប្រឆាំងនឹងសម្ភារកសិកម្មខុសច្បាប់ ៣. បទប្បញ្ញត្តិការងារ ៤. ពិពិធកម្មកសិកម្ម និងទី៥. ការធ្វើតេស្តទឹកក្នុងវិស័យកសិកម្ម តាមលក្ខខណ្ឌតម្រូវច្បាប់។ នៅក្នុងប្រធានបទនីមួយៗ គណ:កម្មាធិការធុរកិច្ចកសិកម្មបានជូនអនុសាសន៍សំខាន់ៗដល់អគ្គនាយកដ្ឋានដែលស្ថិតនៅក្រោយដំបូលរបស់ក្រសួង ដើម្បីយកទៅពិនិត្យ ពិចារណាឲ្យបានស៊ីជម្រៅ និងធ្វើការកែលម្អរាល់ចំណុចខ្វះខាត ឬបញ្ហាដែលផ្សេងៗ ធ្វើយ៉ាងណាលើកកម្ពស់បរិយាកាសការធ្វើធុរកិច្ចកសិកម្មឲ្យបានល្អប្រសើរដោយឈរលើគោលការណ៍ច្បាប់ បច្ចេកទេស តម្លាភាព គុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។ល។ នាឱកាសនេះ សមាជិកក្រុមការងារ ក៏បានលើកយកប្រធានបទមួយចំនួនទាក់ទងនឹងការអនុវត្តច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ការនាំចូល និងការធ្វើអាជីវកម្មសម្ភារកសិកម្មខុសច្បាប់ ការអនុម័តប្រាក់ឈ្នួលអប្បបរមាស្តង់ដា ការដាំដុះពូជស្រូវហាយប្រីត និងលក្ខខណ្ឌតម្រូវរបស់ក្រសួងបរិស្ថានដែលកំណត់ឲ្យក្រុមហ៊ុនធុរកិច្ចកសិកម្មត្រូវតែធ្វើតរស្តគុណភាពទឹកនៅក្រសួងបរិស្ថានផ្ទាល់។នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ EuroCham ជាពិសេស Mr. Arnaud Darc ផ្ទាល់ ដែលបានរៀបចំចងក្រង បោះពុម្ភ The EuroCham White Book ជាលើកទី០៣ ដោយរួមបញ្ចូលជំពូកថ្មីមួយទៀតស្តីពី ” ធុរកិច្ចកសិកម្ម ” ស្របពេលដែលក្រសួងកំពុងលើកទឹកចិត្តជំរុញ និងគាំទ្រឲ្យដៃគូអភិវឌ្ឍ វិស័យឯកជន និងសហគមន៍កសិកម្ម ចូលរួមអភិវឌ្ឍន៍វិស័យធុរកិច្ចកសិកម្មនេះ តាមរយ:ការវិនិយោគលើវិស័យផលិតកម្មកសិកម្ម ការកែច្នៃ និងទីផ្សារ ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ដោយឈរលើគោលការណ៍ច្បាប់ និងបច្ចេកទេស ធានាតម្លាភាព និងយុត្តិធម៌ជូនអ្នកផលិត និងអ្នកបរិភោគ។ ចំពោះប្រធានបទទាំង០៥ ខាងលើ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនក្រុមប្រតិភូដោយសង្ខេបមួយជំហាន និងបន្ទាប់លោកបានអនុញ្ញាតឲ្យឯកឧត្តម និងអស់លោកដែលទទួល បន្ទុកការងារបច្ចេកទេសទាក់ទងនឹងប្រធានបទនេះ បន្តបកស្រាយយ៉ាងពិស្តារជូនក្រុមប្រតិភូបន្ថែមទៀត។ ទោះជាយ៉ាងណាឯកឧត្តមរដ្ឋមន្រ្តីបានទទួលស្គាល់ថាការធ្វើធុរកិច្ចកសិកម្មនៅមានបញ្ហាប្រឈមមួយចំនួនដែលក្រសួង ក៏ដូចជាស្ថាប័នពាក់ព័ន្ធកំពុងតែត្រិះរិះពិចារណា ស្វែងរកយន្តការដោះស្រាយឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាពធ្វើយ៉ាងណារក្សាបរិយាកាសវិនិយោគលើវិស័យធុរកិច្ចកសិកម្មឲ្យបានល្អប្រសើរទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ ឯកឧត្តមរដ្ឋមន្រ្តីនឹងប្រគល់ឲ្យអង្គភាពជំនាញពាក់ព័ន្ធសហការជាមួយក្រុមជំនាញនៃ EuroCham យកទៅពិនិត្យ ពិចារណា ធ្វើការកែលម្អ និងដោះស្រាយជាបណ្តើរៗដោយឈរលើគោលការណ៍ច្បាប់ និងបច្ចេកទេស៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.