លោកស្រី​ការី ឡាំ៖ក្នុងគ្រាមានអា​សន្នខ្លាំងជំនួយពី​ចិនប៉េកាំ​ងពិតជា​តម្រូវចាំបាច់ចៀស​មិនរួច

នៅថ្ងៃអង្គារទី៨ តុលា​នេះនាយកប្រតិបត្តិហុងកុងលោកស្រីការី ឡាំបាននិយាយថា​ ក្នុងគ្រាមានអាសន្នខ្លាំង ជំនួយពីចិនប៉េកាំង ពិតជាតម្រូវចាំបាច់ចៀសមិនរួច។ លោកស្រី បានអះអាងដែរថា ការចូលជួយអន្តរាគមន៍របស់ចិន ដើម្បីបញ្ចប់ការធ្វើបាតុកម្ម និងអំពើហិង្សា ដែលមាន រយៈពេល៤ ខែទៅហើយនោះ អាចជាជម្រើសមួយ សម្រាប់ហុងកុង។ទោះបីជាបានប្រកាសប្រាប់អ្នកយកសារព័ត៌មាន អំពីជំនឿជាក់ លើអាជ្ញាធរហុងកុង ក្នុងការដោះស្រាយវិបត្តិយ៉ាងណាក្តី ក៏មេដឹកនាំកោះហុងកុងលោកស្រីការី ឡាំបានបញ្ជាក់ព្រមជាមួយគ្នាដែរថា រដ្ឋាភិបាលនឹងមិនច្រានចោលលទ្ធភាព ក្នុងការស្វែងរកជំនួយអន្តរាគមន៍ ពីចិនប៉េកាំងឡើយ។ លោកស្រីបានពន្យល់ថាការចូលអន្តរាគមន៍ពីចិន ពិតជាអាចកើតមានឡើងមែន។ ប៉ុន្តែ វាអាចកើតឡើង តែក្នុងពេលស្ថានការណ៍អាសន្ននិងចាំបាច់ខ្លាំងតែប៉ុណ្ណោះ។ក្រោយការប្រកាសរបស់លោកស្រី ការី ឡាំ​ ខាងលើនេះ គេនៅមិនទាន់មានឃើញ ក្រុមបាតុករស្នេហាលទ្ធិប្រជាធិបតេយ្យ ឬក៏សហគមន៍អន្តរជាតិណា មានប្រតិកម្មតប នៅឡើយនោះទេ។ការប្រកាសអំពីលទ្ធភាព នៃការចូលអន្តរាគមន៍របស់ចិន ពីសំណាក់ប្រមុខនីតិប្រតិបត្តិហុងកុង ធ្វើឡើង ក្រោយពីការធ្វើបាតុកម្មនៅតែកើតឡើងជារៀងរាល់សប្តាហ៍។ ​ជាពិសេស នៅតែមានអ្នកពាក់ម៉ាស់មុខក្នុងពេលធ្វើបាតុកម្ម។ ដែលនេះ រំលោភនឹងច្បាប់អាសន្ន ហាមពាក់ម៉ាស់ ដែលរដ្ឋាភិបាល ទើបបានដាក់ចូលជាធរមាន នៅប៉ុន្មានថ្ងៃមុន ពោលគឺនៅថ្ងៃ ទី ៤ តុលា៕

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.