មេគយខេត្ត​​កោះកុងលោកសំ ​កុស​​ល​កំពុងល្បីល្បា​ញ​ខា​ងប្រព្រឹត្តអំ​​ពើពុករលួយទើប​មានការ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្នក៏ដូចជា​ប្រធា​ន​អង្គភាព​ប្រឆាំង​​អំពើពុករលួយ​ចាត់វិធា​នការ​ទ​ប់ស្កាត់

កោះកុង៖ លោកសំ កុសលប្រធាន​សាខាគយ​ខេត្តកោះកុងមួយរយៈនេះកំពុងល្បីល្បាញ​កាន់តែខ្លាំង​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ​កាន់តែ​ច្រើនឡើងៗ​។ ការដែលលោក សំ កុសល ហ៊ានប្រព្រឹត្តអំពើពុករលួយ ដោយមិនញញើតច្បាប់បែបនេះ ដោយសារអាងខ្នងធំជាងលោកគុណ ញឹមអគ្គនាយក​គយ ទៅទៀត។ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ក៏ដូចជា​នៅ​ច្រក​ប៉ាក់​ខ្លង ​បង្ហើបប្រាប់​ឲ្យ​ដឹងថា ភាគច្រើន​នៃ​ទំនិញ​នាំចូល​តាម​ច្រក​ទាំងនេះ ​បង់ពន្ធ​ត្រឹមតែ​២៥​ទៅ​៣០​ភាគ​ប៉ុណ្ណោះ ។ហើយ​ក្រៅពីនេះ​ ត្រូវ​ធ្លាក់​ទៅក្នុង​ហោប៉ៅ​លោកសំ កុសល យ៉ាង​ត្រជាក់ចិត្តល្ហឹមហ្មង!​។ ហេតុនេះហើយ ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក សំ កុសល។ ប្រភពពី​មន្ត្រី ​និង​ភ្នាក់ងារ​គយ​ ក្នុង​ខេត្តកោះកុង មួយចំនួន ​បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​ នៅតែមាន​ឈ្មួញ​ធំៗ​ជាច្រើន​នាក់ ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ទឹកដីថៃ ចូល​ទឹកដី​ខ្មែរ ​តាម​ច្រកទ្វា​ភាគី​អន្តរជាតិ​ចាំ​យាម និង​ច្រក​ផ្លូវ​សមុទ្រ​ជាច្រើន​កន្លែង​ទៀត​យ៉ាង​ពេញបន្ទុក​។ ការដែល​ឈ្មួញ​ទាំងនោះ ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំ កុសល ដែល​កំពុង​ប្រើ​តួនាទី​ និង​អំណាច​ ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ចំណែក​ប្រភពពី​មន្ត្រី​គយ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករមួយចំនួន ​ក៏បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា ការដែល​លោក សំ កុសល ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​ធំ​ជាង​លោក គុណ ញឹម ដែលជា​អគ្គនាយក​គយ​ទៅទៀត ហើយ​ខ្នងបង្អែក​របស់​លោក សំ កុសល អាច​បញ្ជា​លើ​លោក គុណ ញឹម ទាំងយប់​ទាំង​ថ្ងៃ​ទៀតផង​។តាម​ការអះអាង​របស់​មន្ត្រី​មួយចំនួន ​ដែល​បម្រើ​ការងារ​នៅ​ច្រកទ្វា​អន្តរជាតិ​ចាំ​យាម និង​ច្រក​ស្រែអំបិល ក៏ដូចជា​ច្រក​ប៉ាក់​ខ្លង បាន​ឲ្យ​ដឹងថា ទំនិញគេចពន្ធ​ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ​ដែល​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ពី​ទឹកដីថៃនោះ មានដូចជា ស្រាបៀរ​ច្រើន​ប្រភេទ ភេសជ្ជៈ ទំនិញ​ចាប់ហួយ គ្រឿងសំណង់ និង​គ្រឿងសំអាង​ជាដើម​។ ទន្ទឹមនឹងនេះ​ មាន​ឈ្មួញ​មួយចំនួន​ នាំចូល​ម៉ូតូ​ទំនើបៗ​ គេចពន្ធ និង​រថយន្ត​ទំនើបៗ​គេចពន្ធ​ផងដែរ។ ដោយសារមានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំ កុសល ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ក្នុងនោះ​ ទំនិញ​ចាប់ហួយ​ច្រើន​ប្រភេទ ​ត្រូវ​ឈ្មួញ​នាំចូល​តាម​ច្រក​ស្រែអំបិល ច្រក​ប៉ាក់​ខ្លង ដោយ​ដឹកជញ្ជូន​តាម​ទូក​ធំៗ ​ហើយ​សាង​ដាក់​រថយន្ត​យកទៅ​ចែកចាយ​ឲ្យ​ម៉ូយ​ក្នុង​ទី​រួមខេត្តកោះកុង និង​មួយផ្នែកធំ​ ដឹកជញ្ជូន​ចូលទៅ​ដល់​រាជធានី​ភ្នំពេញ​។​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ឲ្យ​ដឹងថា មន្ត្រី​ និង​ភ្នាក់ងារ​គយ​តូចតាច ​មិន​ហ៊ាន​តវ៉ា​ប្រឆាំង​ទៅនឹង​អំពើពុករលួយ​របស់លោក សំ កុសល នោះទេ​ ព្រោះ​លោក សំ កុសល តែង​ប្រើប្រាស់​ឈ្មោះ​មេ​គយ​ធំៗ​នៅ​ខាងលើ​ ដើម្បី​បិទបាំង​ទង្វើ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ក្នុងចំណោម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ​គឺ​ឈ្មួញ​ឈ្មោះ ចែ​ហួង កំពុង​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាងគេ ​ដោយសារ​អាង​បង្អែករបស់លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ធ្វើជា​បង្អែក​យ៉ាងរឹងមាំ​។ប្រការនេះ ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ មិនគួរ​មើលរំលង​តទៅទៀត​ទេ ​ព្រោះ​លោក គុណ ញឹម ដែលជា​អគ្គ​នាយគយ មិន​ហ៊ាន​ប៉ះពាល់​លោក សំ កុសល ទាល់តែសោះ​។ជាងនេះទៅទៀត ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​លើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ព្រោះ​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​អន្តរជាតិ​ចាំ​យាម និង​ច្រក​កំពង់ផែ​ជាច្រើន​កន្លែង​ទៀត ​កំពុង​ធ្វើ​ឲ្យបាត់បង់​ចំណូល​ពន្ធ​រដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗផងដែរ។សូមបញ្ជាក់ថាក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៥​តុលា​ឆ្នាំ​២០១៣ សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​អំពើពុករលួយ​របស់​ម​ន្ត្រី​គយ​។​សម្តេច​បាន​មានប្រសាសន៍ថា​លោក​បានដឹង​ទាំងអស់​នូវ​អំពើពុករលួយ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​មាន​ឯកសារ នៅក្នុង​ដៃ​ទាំងអស់​ផងដែរ​។សម្តេច​បាន​បញ្ជាក់ថា ក្រុមហ៊ុន​១០ ដែល​ត្រូវរ៉ូវ​ជាមួយ​គយ​គឺ​បាន​នាំចូល​ទំនិញ​មក​ដោយ​ស្រួល ឯ​ក្រុមហ៊ុន​៤០​ទៀត ខ្លះ​មិនត្រូវ​ជាមួយ​គយ​គឺ​នាំ​ចូលមក​លំបាក​ណាស់​។ ​ទីបំផុត​ក្រុមហ៊ុន​ទាំង​៤០​នោះ​ក៏រ​ត់ទៅ​ជ្រក​ក្នុង​ក្រុមហ៊ុន​១០​ឲ្យ​ជួយ​នាំចូល​។ ​បន្ថែម​លើ​នេះ​សម្តេច​ក៏បាន​ព្រមាន​ដែរ​ថា សម្តេច​បាន​ដើរចូល​ទៅក្នុង​គយ​ហើយ​…​គយ​ស៊ី​ល្មម​ឆ្អែត​ហើយ​..​ត្រូវ​ចេះ​ស្រឡាញ់​ជាតិ​ផង​!!​។ ជា​បញ្ចប់​សម្តេច​តេ​ជោ​បាន​ទុកពេល​ឲ្យ​ចំនួន​៦០​ថ្ងៃ​ឬ​២​ខែ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​អគ្គនាយកដ្ឋាន​គយ​ត្រូវ​លុបបំបាត់ចោល​នូវ​អំពើពុករលួយ ពោលគឺ​ទុកពេល​ឲ្យ​៦០​ថ្ងៃ​ដើម្បី​” កែខ្លួន​”​គឺ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​កៀរគរ​ចំណូល​គយ​ពង្រឹង​កា​រប​ង្រា្ក​ប អំពើ​រត់ពន្ធ​ និង​ពង្រឹង​អភិបាលកិច្ច​អង្គភាព​គយ​ឡើងវិញ​៕ដោយ៖លោកស្រីជាគន្ធា

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.