ព័ត៌មានជាតិ

បន្ទាយមានជ័យរ​ងការជន់លិ​ច​ជាលើកទី២​

កាលពីយប់​ថ្ងៃទី១៧តុលា​នេះ​ទឹកភ្លៀង​ដែលបន្តធ្លាក់​ក្នុងខេត្តបន្ទាយមានជ័យ​និងទឹក​ដែលហូរធ្លាក់ខ្លាំង​មកពី​ប្រទេសថៃបាន​នឹង​កំពុងធ្វើអោយ​មានការ​ជន់លិច​ខេត្តបន្ទាយមានជ័យជាលើកទី២​ហើយទឹក​ក៏បានហូរ​ចូលទៅ​ប្រាសាទបន្ទាយឆ្មារ​ផងដែរ​។​ ដើម្បី​បញ្ចៀស​ការជន់លិចនេះ​លោកទេសរដ្ឋមន្ត្រី ​គន់ គីម ​អនុប្រធានទី១​គណៈកម្មាធិការ​ជាតិគ្រប់គ្រង​គ្រោះមហន្តរាយ ​បានដឹកនាំ​កងកម្លាំង​ប្រមាណជា​១០០នាក់ ​ចុះទៅឃុំ​បន្ទាយឆ្មារ ​ដើម្បីកាយ​ផ្លូវបង្ហូរទឹក​បញ្ចៀស​ការហូរ​ចូលទៅ​ប្រាសាទ។ ​គួរជំរាបជូនថា ​គិតត្រឹមរសៀល​ថ្ងៃទី ១៨ ​តុលានេះ ​ទឹកជំនន់​នៅកម្ពុជា​បានធ្វើអោយ​ប៉ះពាល់​ដល់ប្រជាពលរដ្ឋ​ជាង​៦១​ម៉ឺន​គ្រួសារ​នៅក្នុង​រាជធានី​-​ខេត្តចំនួន​១៩​ និង​បណ្តាល​អោយមនុស្ស​២៤​នាក់ស្លាប់​។​លំនៅដ្ឋានរបស់​​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​​នៅ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមាន​ជ័យ​ កំពុង​​ប្រឈម​​ការ​ជន់លិចជាថ្មី ​បន្ទាប់ពីមាន​ភ្លៀងធ្លាក់ខ្លាំង​ និង​កម្លាំងទឹកហូរ​ធ្លាក់មក​ពីប្រទេសថៃ កាលពី​យប់ ​ថ្ងៃ​ទី​ ១៧ ខែតុលា។ យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះ​មហន្តរាយ ​នៅព្រឹក​ថ្ងៃអាទិត្យ ​ទី១៨​ តុលានេះ ​កំណើនទឹកភ្លៀង​ដែលបន្តធ្លាក់​ក្នុងខេត្តបន្ទាយមានជ័យ ​និង​ទឹកហូរធ្លាក់មក​ពី​ប្រទេសថៃ​នេះ បាន​ធ្វើអោយ​មានការជន់លិច​នៅក្នុង​ស្រុកថ្មពួក​ ហើយ​ក៏បានហូរ​ចូលទៅ​ប្រាសាទបន្ទាយឆ្មារ​ ស្ថិត​ក្នុងឃុំ​បន្ទាយឆ្មារ​ផងដែរ។ ​ដើម្បីបញ្ចៀស​ការជន់លិចនេះ ​លោកទេសរដ្ឋ​មន្ត្រី ​គន់ គីម​ អនុប្រធានទី១​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ បានដឹកនាំកង​កម្លាំង​ប្រមាណជា​១០០នាក់ ​ចុះទៅ​ឃុំបន្ទាយឆ្មារ ​នៅព្រឹកថ្ងៃ​អាទិត្យនេះ ​ដើម្បី​កាយផ្លូវ​បង្ហូរទឹក​បញ្ចៀសការ​ហូរចូល​ទៅប្រាសាទ​។បើតាមការ​បញ្ជាក់​ពីលោក ​ចាន់ យុត្ថា ​រដ្ឋលេខាធិការ ​និង ​ជាអ្នកនាំពាក្យ​ក្រសួង​ធនធានទឹក ​និង​ឧត្តុនិយមគិតត្រឹម​រសៀលថ្ងៃទី ​១៧ ​តុលា ​ស្ថានភាព​ជំនន់ទឹក​ភ្លៀងនៅ​កម្ពុជា​នៅប៉ែកខាងលើ​និងរាជធានី​ភ្នំពេញ ​ត្រូវបាន​គេសង្ឃឹមថា ​បានធូស្រាល​បន្តិចឡើងវិញ​ ក្រោយពី​ឥទ្ធិពលព្យុះទី​១៧​ឈ្មោះ សូឌែល ​បានថយឥទ្ធិពល​ពីវិសម្ពាធ​មកនៅត្រឹម​កម្រិតសម្ពាធទាប​វិញ​៕សហការី

cns

Leave a Reply

Your email address will not be published. Required fields are marked *