លោក​យី ថុលប្រធានការិ​យាល័យ​គយ​ច្រក​​ព្រែក​ចាកឃុ​បឃិត​ឲ្យ​ក្រុម​ឈ្មួញនាំចូល​ទំនិញគេចពន្ធទំនិញ​បង់ពន្ធ​មិន​គ្រប់ទំនិញ​ខុសច្បាប់​និង​ទំនិញ​ប្រភេទ​ចំណីអា​ហារ​ខូចគុណភាព​មាន​លា​យ​សារ​ធាតុគីមី​យ៉ាង​ពេញ​បន្ទុក

លោកយី ថុលប្រធានការិយាល័យ​គយ​ច្រក​អន្តរជាតិ​ព្រែក​ចាកត្រូវបានមន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាចខេត្តកំពតបានបង្ហើប​ពី​រឿងអាស្រូវ​ពុករលួយ​និង​សកម្មភាព​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​ខុសច្បាប់​និង​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​មាន​លាយ​សារ​ធាតុគីមី​យ៉ាងពេញបន្ទុក​។ លើស​នេះ​ទៅទៀត​ប្រជាពលរដ្ឋ​ដែល​រកស៊ី​នាំចូល​បង្គា​ក្រៀម មឹក​ក្រៀម តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក និង​ច្រករបៀង​ក្បែរៗ​នោះ​ត្រូវបាន​លោក យី ថុល និង​ក្រុម​គយ​ចល័ត​ក្នុងស្រុក​កំពង់ត្រាចគាប​យកលុយ​ដោយ​គ្មាន​ការយោគយល់​បន្តិច​ណា​ឡើយ​។ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តកំពត មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​លោក យី ថុល ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហេង សំបូរ មេ​គយ​ខេត្តកំពត ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​ផងដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទាំង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក និង​លោក ហេង សំបូរ មេ​គយ​ខេត្តកំពត មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​បែបនេះហើយ ទើប​លោក យី ថុល ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​។ចំណែក​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​ធ្វើ​មិនដឹងមិនឮ​ចំពោះ​អំពើពុករលួយ​យ៉ាងខ្លាំង​ក្លា​របស់លោក យី ថុល មេ​គយ​ច្រក​ព្រែក​ចាក និង​លោក ហេង សំបូរ មេ​គយ​ខេត្តកំពត នោះឡើយ​។ប្រភពពី​ឈ្មួញ​និង​អាជីវករ​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ត្អូញត្អែរថា​មួយរយៈ​កន្លងមកនេះ គឺ​ចាប់តាំងពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៩ លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគាត់​កាន់តែ​ច្រើនឡើងៗ​។ ហេតុនេះហើយ​ទើប​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ទប់ស្កាត់​អំពើពុករលួយ​របស់លោក យី ថុល និង​បក្ខពួក​​។សូមបញ្ជាក់ថាក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រីកាលពី​ថ្ងៃទី​២៥​តុលា​ឆ្នាំ​២០១៣ សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​អំពើពុករលួយ​របស់​ម​ន្ត្រី​គយ​។​សម្តេច​បាន​មានប្រសាសន៍ថា​លោក​បានដឹង​ទាំងអស់​នូវ​អំពើពុករលួយ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​មាន​ឯកសារ នៅក្នុង​ដៃ​ទាំងអស់​ផងដែរ​។សម្តេច​បាន​បញ្ជាក់ថា ក្រុមហ៊ុន​១០ ដែល​ត្រូវរ៉ូវ​ជាមួយ​គយ​គឺ​បាន​នាំចូល​ទំនិញ​មក​ដោយ​ស្រួល ឯ​ក្រុមហ៊ុន​៤០​ទៀត ខ្លះ​មិនត្រូវ​ជាមួយ​គយ​គឺ​នាំ​ចូលមក​លំបាក​ណាស់​។ ​ទីបំផុត​ក្រុមហ៊ុន​ទាំង​៤០​នោះ​ក៏រ​ត់ទៅ​ជ្រក​ក្នុង​ក្រុមហ៊ុន​១០​ឲ្យ​ជួយ​នាំចូល​។ ​បន្ថែម​លើ​នេះ​សម្តេច​ក៏បាន​ព្រមាន​ដែរ​ថា សម្តេច​បាន​ដើរចូល​ទៅក្នុង​គយ​ហើយ​…​គយ​ស៊ី​ល្មម​ឆ្អែត​ហើយ​..​ត្រូវ​ចេះ​ស្រឡាញ់​ជាតិ​ផង​!!​។ ជា​បញ្ចប់​សម្តេច​តេ​ជោ​បាន​ទុកពេល​ឲ្យ​ចំនួន​៦០​ថ្ងៃ​ឬ​២​ខែ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​អគ្គនាយកដ្ឋាន​គយ​ត្រូវ​លុបបំបាត់ចោល​នូវ​អំពើពុករលួយ ពោលគឺ​ទុកពេល​ឲ្យ​៦០​ថ្ងៃ​ដើម្បី​” កែខ្លួន​”​គឺ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​កៀរគរ​ចំណូល​គយ​ពង្រឹង​កា​រប​ង្រា្ក​បអំពើ​រត់ពន្ធ​និង​ពង្រឹងអភិបាលកិច្ចអង្គភាពគយឡើងវិញ​។ជាងនោះទៅទៀតនោះសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជាបានដាក់ចេញនូវអភិក្រមសម្រាប់មន្រ្តីទាំងឡាយនៅក្នុងរាជរដ្ឋាភិបាលនីតិកាលរដ្ឋសភាអណតិ្តទី៥ឲ្យមុជទឹកឆ្លុះកញ្ចក់ដុសក្លែលនិងវះកាត់៕ដោយ៖ពុតសាម៉ាត់

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.