ព័ត៌មានជាតិ

Update៖នៅ​ហាងកាហ្វេគុយទាវឃុំពន្លៃស្រុកបរិបូណ៌ខេត្តកំព​ង់ឆ្នាំងនៅ​តែបន្ត​ល្បែងភ្នាល់​​ជល់​មា​ន់​​អន​​ឡាញ

កំពង់ឆ្នាំង៖ព័ត៌មានទើបតែទទួលបានពីប្រជាពលរដ្ឋទោះបីមានការធើ្វកិច្ចសន្យាជាមួយអាជ្ញាធរខេត្ត្តកំពង់ឆ្នាំងមិនឲ្យបើកល្បែងស៊ីសងខុសច្បាប់យ៉ាងណាក៏ដោយ។ក៏ម្ចាស់ហាងកាហ្វេ​គុយទាវឈ្មោះជុំឡុងនិងឈ្មោះហាក់ជាប់ផ្លូវជាតិលេខ៥ស្ថិតនៅឃុំពន្លៃស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងនៅតែបន្តបើកល្បែងខុសច្បាប់ជល់មាន់តាមប្រព័ន្ធអនឡាញភ្នាល់គ្នា​ដាក់លុយរាប់លានរៀលនៅ​កើត​មាន​ដោយរលូន​ខណៈអ្នកបើកល្បែងផ្សេងទៀតត្រូវបានផ្អាកអស់។សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថាកន្លែង​ជល់​មាន់​ភ្នាល់គ្នា​ដាក់លុយយ៉ាងគគ្រឹកគគ្រេងនៅ​ទីនោះ​មា​នទីតាំងជាប់ផ្លូវជាតិលេខ៥ដែលមានម្ចាស់ឈ្មោះជុំឡុងនិងឈ្មោះហាក់ស្ថិតនៅឃុំពន្លៃស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងនិង​បាន​ធ្វើ​ឲ្យ​មានការ​រំខាន​ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ទីនោះដោយ​មាន​សម្លេង​ហូរ​ក​ញ្ច្រៀ​វ​ពី​អ្នក​ញៀន​ល្បែង​ទាំងនោះដែល​មិន​ខ្លាច​រអែង​ចិត្ត​អ្នក​ដទៃឡើយ។​ករណី​នេះ​គឺ​វា​ផ្ទុយ​ស្រឡះនិង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព ទាំង​៩​ចំណុច​របស់​រាជរដ្ឋាភិបាល។ជា​ពិសេស​បទបញ្ជា​របស់​សម្តេច​ក្រឡាហោមស ខេ​ងឧបនាយក​រដ្ឋ​មន្ត្រីនិង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃដែល​បាន​ដាក់​បទបញ្ជាបង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទក្នុង​មូលដ្ឋាន​ឲ្យ​បាន​ថមថយ​នោះ​។ទាក់ទិន​ករណី​ខាងលើនេះប្រជាពលរដ្ឋស្ថិតនៅឃុំពន្លៃស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងអំពាវនាវក៏ដូចជាស្នើដល់លោកអភិបាលនិងលោកស្នងការខេត្តកំពង់ឆ្នាំងចាត់វិធានការបង្រ្កាបផងទាន៎!៕កែវបូរិន

cns

Leave a Reply

Your email address will not be published. Required fields are marked *