ព័ត៌មានជាតិ

ដំណឹង​ព្រឹក​ថ្ងៃទី១៧នេះយើង​ពុំរកឃើញក​រណីជំងឺកូវីដ-​១៩​ថ្មី​​ទេ​និងមានជាសះ​ស្បើយ​​ចំនួ​ន២នាក់

រហូតដល់ម៉ោង​០៨:០០​ព្រឹក​ថ្ងៃទី១៧ តុលា២០២០​យើងពុំរកឃើញករណីជំងឺកូវីដ-១៩​ថ្មី​ទេ​។ដូច្នេះចំនួនសរុប​ ២៨៣នាក់ដដែល​​​​ជាសះស្បើយ​២នាក់​ (ជនជាតិ​ឥណ្ឌា​១នាក់​នៅភ្នំពេញ​និង​ជនជាតិ​បារាំង​នៅសៀមរាប)​ ចំនួនសំរាកនៅពេទ្យ​នៅសល់៣នាក់​​។ដូច្នេះចំនួនជាសះស្បើយសរុបចំនួន២៨០នាក់​និងស្លាប់គ្មាន​ ។ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​សូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ចដោយអនុវត្តអនាម័យ​នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​។យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​។ ល។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ដូចជា​អង្គុយគម្លាតពីគ្នា​ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។ល។ យើងត្រូវបន្តពាក់ម៉ាសនៅពេលចាំបាច់​និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​។ សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​១១៥

cns

Leave a Reply

Your email address will not be published. Required fields are marked *