ព័ត៌មានជាតិ

រដ្ឋមន្ត្រីក​សិកម្មអញ្ជើញពិនិ​ត្យស្ថានភាពទឹ​កជំនន់ទឹកភ្លៀងនិងជួបសំណេះសំណាល​ជាមួយ​ម្ចាស់ស្រែប្រមាណ៤០​០នាក់ក្នុងវត្តសេរី​កោះចំប៉ា

នៅរសៀលថ្ងៃដដែលចេញពីខេត្តសៀមរាបឯកឧត្តមរដ្ឋមន្ត្រីនិងសហការីបានបន្តដំណើរមកកាន់ខេត្តកំពង់ចាម ភូមិកោះចំប៉ាឃុំព្រីងជ្រំស្រុកជើងព្រៃដើម្បីអញ្ជើញមកពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀងនិងជួបសំណេះសំណាលជាមួយម្ចាស់ស្រែប្រមាណ៤០០នាក់ក្នុងវត្តសេរីកោះចំប៉ា។នាឱកាសនេះឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងពីរជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិងបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលាជាពិសេសបងប្អូនដែលកំពុងទទួលរងនូវគ្រោះទឹកជំនន់និងសម្តេចបានជូនពរឲ្យបងប្អូនទាំងអស់ចៀសផុតពីគ្រោះមហន្តរាយទាំងឡាយ ទាំងពួង និងជួបតែពុទ្ធពរទាំង ៤ប្រការ។ពិនិត្យស្ថានភាពជារួម គ្រោះទឹកជំនន់នេះពុំមានអ្វីគួរឲ្យបារម្ភដោយសារកម្រិតទឹកនៅទាបមិនទាន់ប៉ះពាល់ដល់ការលូតលាស់សន្ទូងនៅឡើយ។ ផ្ទុយទៅវិញ ឯកឧត្តមបានណែនាំឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តតាមដានស្ថានភាពទឹកជំនន់នេះឲ្យបានជាប្រចាំ បង្កាក្រែងលិចសន្ទូងរបស់ប្រជាពលរដ្ឋ ក្នុងករណីមានការរលួយស្រូវគឺត្រូវជួយចាត់ចែងធ្វើការផ្តល់ពូជស្រូវរយៈពេលខ្លីក្នុងការស្តារឡើងវិញនៅពេលទឺកស្រកនាពេលខាងមុខ ។ ដោយឡែក ម្ចាស់ស្រែក៏ត្រូវចុះពិនិត្យតាមដានអំពីបញ្ហានេះផងដែរ ពិសេសពេលទឹកស្រកត្រូវភ្លឺទប់តម្កល់ទឹកទុកក្នុងស្រែង ក្រែងទឹកហូរចេញអស់។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជួបឧបត្ថម្ភថវិកាសម្រាប់ម្នាក់ៗ ២០០០០រៀល៕សហការី

cns

Leave a Reply

Your email address will not be published. Required fields are marked *