លោក​ប្រធា​នាធិបតី​ស.រ.អា​.បាន​ប្រកាស​អំពី​ការ​​ដា​ក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំ​ង​នឹង​ធនា​គារ​ជាតិ​នៃ​ប្រ​ទេស​អ៊ីរ៉ង់

លោក​ប្រធានាធិបតី​ស.រ.អា. ដូណាល់ ត្រាំ​កាល​ពី​ថ្ងៃ​សុក្របាន​ប្រកាស​អំពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មីៗ​ប្រឆាំង​នឹង​ធនាគារ​ជាតិ​នៃ​ប្រទេស​អ៊ីរ៉ង់​ដោយ​បង្កើន​គំនាប​សង្កត់​ខាង​សេដ្ឋកិច្ច​ថែម​ទៀត​លើ​សាធារណរដ្ឋ​អ៊ីស្លាម។លោក​ ត្រាំ​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​ Scott Morrison ​នៅ​ក្នុង​សេតវិមាន​ថា៖ «ខ្ញុំ​យល់​ថា​ ការ​ដាក់​ទណ្ឌកម្ម​បាន​ការ។​ វិធានការ​យោធា​អាច​បាន​ការ។ ក៏​ប៉ុន្តែ​ការណ៍​នេះ​ជា​ទម្រង់​ធ្ងន់ធ្ងរ​ណាស់​នៃ​ការ​មាន​ជ័យជំនះ»។ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​មាន​ឡើង​នៅ​ក្រោយ​ការ​វាយ​ប្រហារ​កាល​ពី​ដំណាច់​សប្តាហ៍​មុន​លើ​កន្លែង​ប្រេង​របស់ប្រទេស​អារ៉ាប៊ីសាអូឌីត​ ដែល​ពួក​មន្ត្រីស.រ.អា.​បាន​និយាយ​ថា​បាន​ធ្វើ​ឡើង​ដោយ​ប្រទេស​អ៊ីរ៉ង់។ តែ​ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង​បដិសេធ។ក៏​ប៉ុន្តែ​លោក ​ត្រាំ​ បាន​និយាយថា ​លោក​មិន​បាន​គ្រោង​ធ្វើ​ការ​ឆ្លើយ​តប​ខាង​យោធា​ដល់​ការ​វាយ​ប្រហារ​ទាំង​នេះ​ទេ។លោក ត្រាំ​ បាន​ព្រមាន​ថា៖​ «ប្រទេស​អ៊ីរ៉ង់​ដឹង​ថា ​ប្រសិន​បើ​ពួក​គេ​គ្មាន​អាកប្បកិរិយា​មិន​ល្អ​ទេ​ ពួក​គេ​មាន​ពេល​វេលា​តិច»។លោក ត្រាំ​ បាន​ប្រកាស​អំពី​ការ​ដាក់​ទណ្ឌកម្មទាំ​ងនេះ​នៅ​ពេល​ដែល​រដ្ឋបាល​លោក​ថ្លឹង​ថ្លែង​អំពី​ជម្រើស​ស្តី​ពី​ប្រទេស​អ៊ីរ៉ង់​ដោយ​មាន​រួម​បញ្ចូល​សកម្មភាព​ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​នេះ​ខ្សោយ​ថែម​ទៀត, ការ​បញ្ជូន​ទាហាន​ថែម​ទៀត​ទៅ​កាន់​ភូមិ​ភាគ​មជ្ឈិម​បូព៌ា​ និង​ការ​វាយ​ប្រហារ​យោធា។លោក​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​ Mohammad Javad Zarif ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ការ​វាយ​ប្រហារ​យោធា​ដោយ​ស.រ.អា.​ឬ​ដោយ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ ប្រឆាំង​នឹង​ប្រទេស​លោក​នឹង​បណ្តាល​ឱ្យ​មាន​«សង្គ្រាម​ពេញ​ទំហឹង​មួយ»៕

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.