ព័ត៌មានជាតិ

សម្តេច​កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ា​នីហ៊ុនសែ​នបានស​ម្រេចផ្តល់​ថវិកាបន្ទាន់​ចំនួន​១០០លានរៀល​ ដល់សាខាកា​កបាទក្រហមកម្ពុជា​ខេត្តប៉ៃលិនចាត់​ចែងទិញស្បៀងជួយ​ដល់ប្រជាព​លរដ្ឋរងគ្រោះ

នៅព្រឹកថ្ងៃទី​ ១៦ ខែតុលា ឆ្នាំ២០២០នេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាបន្ទាន់​ចំនួន​ ១០០លានរៀល​ ដល់សាខាកាកបាទក្រហមកម្ពុជា​ខេត្តប៉ៃលិនដើម្បីចាត់ចែងទិញស្បៀងជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះបង្កដោយទឹកជំនន់រហ័ស​ នៅក្នុងខេត្តប៉ៃលិន។ សូមជម្រាបថា កាកបាទក្រហមកម្ពុជា​ រួមជាមួយ​ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងគ្រប់ប្រភេទ បាននិងកំពុងចេញ​ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមបណ្តារាជធានី-ខេត្ត ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់រហ័សនេះ៕សហការី

cns

Leave a Reply

Your email address will not be published. Required fields are marked *