លោក​លឹមសម្បត្តិមេ​​គយច្រកព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញប្រើអំណាចប្រព្រឹត្តអំពើពុករលួយមានការអំពាវនាវឲ្យលោកឱមយ៉ិនទៀងប្រធានអង្គភា​ពប្រឆាំង​អំពើពុ​ករលួយបើ​ក​ការស៊ើបអ​​ង្កេត

មន្ត្រីនិងភ្នាក់ងារគយតូចតាចមួយចំនួនបានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោកលឹមសម្បត្តិដែលជាមេគយច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាបន្ទាន់គឺមិនគួរបណ្តែតបណ្តោយតទៅទៀតទេ។ ជាមួយគ្នានេះក៏មានការអំពាវនាវឲ្យលោក ឱម យ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោកលឹមសម្បត្តិមេគយច្រកទ្វារព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ។ដោយហេតុថាមួយរយៈពេលកន្លងទៅនេះលោកលឹមសម្បត្តិកំពុងប្រព្រឹត្តអំពើពុករលួយតាមគ្រប់រូបភាពគ្មានញញើតអ្វីទាំងអស់។រឿងអាស្រូវនៃអំពើពុករលួយរបស់លោកលឹមសម្បត្តិមេគយប្រចាំច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញត្រូវបានអ្នករត់ការក្រុមហ៊ុននាំចូលនាំចេញទំនិញតាមច្រកនេះបើកកកាយជាបន្តបន្ទាប់ ដើម្បីឲ្យលោកអូនព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដូចជាលោកគុណញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានដឹងនិងចាត់វិធានការទប់ស្កាត់។ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោកអូនព័ន្ធមុនីរ័ត្នដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងលោកគុណញឹមដែលជាអគ្គនាយកគយនាំគ្នាសម្ងំស្ងាត់ឈឹង!ទុកឲ្យលោកលឹមសម្បត្តិធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនយ៉ាងក្រអឺតក្រទម។ប្រការនេះកំពុងធ្វើឲ្យវិធានការកែទម្រង់ស៊ីជម្រៅក្នុងស្ថាប័នគយត្រូវបរាជ័យទាំងស្រុងព្រោះមន្ត្រីគយពុករលួយនៅតែឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក។ពាក់ព័ន្ធនឹងលោកលឹមសម្បត្តិមេគយប្រចាំច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញប្រព្រឹត្តអំពើពុករលួយនេះសារពត៌មានយើងបានទាក់ទងទៅដែរនៅថៃ្ងនេះតែមិនអាចទាក់ទងបាន។សូមបញ្ជាក់ថាក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៥​តុលា​ឆ្នាំ​២០១៣ សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​អំពើពុករលួយ​របស់​ម​ន្ត្រី​គយ​។​សម្តេច​បាន​មានប្រសាសន៍ថា​លោក​បានដឹង​ទាំងអស់​នូវ​អំពើពុករលួយ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​មាន​ឯកសារ នៅក្នុង​ដៃ​ទាំងអស់​ផងដែរ​។សម្តេច​បាន​បញ្ជាក់ថា ក្រុមហ៊ុន​១០ ដែល​ត្រូវរ៉ូវ​ជាមួយ​គយ​គឺ​បាន​នាំចូល​ទំនិញ​មក​ដោយ​ស្រួល ឯ​ក្រុមហ៊ុន​៤០​ទៀត ខ្លះ​មិនត្រូវ​ជាមួយ​គយ​គឺ​នាំ​ចូលមក​លំបាក​ណាស់​។ ​ទីបំផុត​ក្រុមហ៊ុន​ទាំង​៤០​នោះ​ក៏រ​ត់ទៅ​ជ្រក​ក្នុង​ក្រុមហ៊ុន​១០​ឲ្យ​ជួយ​នាំចូល​។ ​បន្ថែម​លើ​នេះ​សម្តេច​ក៏បាន​ព្រមាន​ដែរ​ថា សម្តេច​បាន​ដើរចូល​ទៅក្នុង​គយ​ហើយ​…​គយ​ស៊ី​ល្មម​ឆ្អែត​ហើយ​..​ត្រូវ​ចេះ​ស្រឡាញ់​ជាតិ​ផង​!!​។ ជា​បញ្ចប់​សម្តេច​តេ​ជោ​បាន​ទុកពេល​ឲ្យ​ចំនួន​៦០​ថ្ងៃ​ឬ​២​ខែ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​អគ្គនាយកដ្ឋាន​គយ​ត្រូវ​លុបបំបាត់ចោល​នូវ​អំពើពុករលួយ ពោលគឺ​ទុកពេល​ឲ្យ​៦០​ថ្ងៃ​ដើម្បី​” កែខ្លួន​”​គឺ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​កៀរគរ​ចំណូល​គយ​ពង្រឹង​កា​រប​ង្រា្ក​ប អំពើ​រត់ពន្ធ​ និង​ពង្រឹង​អភិបាលកិច្ច​អង្គភាព​គយ​ឡើងវិញ​។ជាងនោះទៅទៀតនោះសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជាបានដាក់ចេញនូវអភិក្រមសម្រាប់មន្រ្តីទាំងឡាយនៅក្នុងរាជរដ្ឋាភិបាលនីតិកាលរដ្ឋសភាអណតិ្តទី៥ឲ្យមុជទឹកឆ្លុះកញ្ចក់ដុសក្លែលនិងវះកាត់៕ដោយ៖ពុតសាម៉ាត់

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.