សម្តេចតេ​ជោហ៊ុន សែនស្នើឲ្យធ​នាគារពិភពលោកពិនិត្យមើលលទ្ធភាពចូលរួមនៅក្នុងដាក់កម្មវិធីកសាងផ្លូវ​កែប្រែផ្លូវជនបទពី​ដីក្រហមទៅ​ជាផ្លូវកៅស៊ូពីរ​ជាន់វិញ

នៅព្រឹកថ្ងៃ ច័ន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា បានអញ្ជើញជួបពិភាក្សាការងារសហប្រតិបត្តិការជាមួយ លោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនាគារពិភពលោក (World Bank) ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នៅវិមានសន្តិភាព។
លោកស្រី Victoria Kwakwa ធ្លាប់បានមកកម្ពុជាកាលពី៣ឆ្នាំមុន ហើយពេលនេះបានឃើញកម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងដែលគួរអោយកោតសរសើរខ្លាំងបំផុត ជាមួយកំណើនសេដ្ឋកិច្ចជាមធ្យមពី%ទៅ៨% ហើយអត្រាកាត់បន្ថយភាពក្រីក្រ និងអត្រាស្លាប់របស់ទារកនៅពេលកើតក៏បានថយចុះ។នេះជាជោគជ័យបញ្ជាក់ថាកម្ពុជាកំពុងតែបោះជំហានលើផ្លូវមួយត្រឹមត្រូវ។ ក្នុងនាមធនាគារពិភពលោក លោកជំទាវ បានសម្តែងនូវការអបអរសាទរចំពោះជោគជ័យដែលកម្ពុជាទទួលបាន។
លោកស្រី Victoria Kwakwa បានបន្តទៀតថា កន្លងមកនេះ ធនាគារពិភពលោក បានធ្វើការយ៉ាងច្រើនជាមួយនឹងសហគមន៍ផ្សេងៗ ដែលសហគមន៍ទាំងនោះ ប្រជាពលរដ្ឋដែលទទួលបាន ដីសម្បទានសង្គមកិច្ច ពីរាជរដ្ឋាភិបាលហើយ គឺបានទទួលនៅធ្វើការដាំដុះបានលទ្ធផលជាទីគាប់ចិត្ត ជាទីមោទនៈ។ ក្នុងន័យនេះ លោកស្រីចង់បញ្ជាក់ថាដីសង្គមកិច្ចដែលរដ្ឋាភិបាលបានចែកជូនប្រជាពលរដ្ឋ ធ្វើការដាំដុះដំណាំកសិកម្មដែលបានជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើឡើង ដែលកូនចៅពួកគេទទួលបាននូវការអប់រំ និងសេវាសុខភាពប្រកមបដោយគុណភាពផងដែរ។លោកស្រី Victoria Kwakwa បាលលើកទឹកចិត្តដល់រាជរដ្ឋាភិបាល និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចប្រមុខដឹកនាំ។ ទន្ទឹមនឹងនេះ លោកស្រីក៏បាន លើកឡើងពីកិច្ចសហប្រតិបត្តិការ រវាងធនាគារពិភពលោក និងរដ្ឋបាលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះគឺការចូលរួមរបស់ធនាគារពិភពលោក នៅក្នុងវិស័យអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាក្នុងវិស័យកសិកម្មផងដែរដើម្បីជួយជំរុញការបង្កើនទិន្នផល និងការនាំចេញរបស់កសិផលកម្ពុជា។ ជាពិសេស លោកស្រី Victoria Kwakwa បានមានប្រសាសន៍ថា បន្ទាប់ពីការវិលត្រឡប់របស់ធនាគារពិភពលោកមកកម្ពុជាពេលនេះបង្ហាញជាដៃគូដ៏ល្អប្រកបដោយជំនឿជឿជាក់ និងគ្នាទៅវិញទៅមក ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនខ្លាំងឡើង។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ លោកស្រី Victoria Kwakwa ដែលគាំទ្រ និងមានជំនឿក្នុងការចាប់ដៃគូជាមួយកម្ពុជាជំរុញការកសាងប្រទេសជាតិអោយរីកចម្រើនទៅមុខ។ សម្តេចតេជោ បានជម្រាបជូនលោកស្រីថានៅកម្ពុជាការផ្តល់ដីសម្បទានសង្គមកិច្ច គឺជានយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ រយៈពេល៧ ឆ្នាំហើយ ដែលរាជរដ្ឋាភិបាល មិនឲ្យដីសម្បទានសេដ្ឋកិច្ចទៅក្រុមហ៊ុនឯកជនទៀតទេ ហើយក៏បានកាត់យកមកវិញ នូវដីសម្បទានសេដ្ឋកិច្ចណា ដែលក្រុមហ៊ុនមិនអនុវត្តតាមគោលការណ៍ ឬក៏មិនមិនគោរពតាមច្បាប់របស់រាជរដ្ឋាភិបាល។ដីសម្បទានសេដ្ឋកិច្ចមួយចំនួនក៏បានបែងចែកផ្តល់ជូនទៅដល់ប្រជាពលរដ្ឋ ដែលគ្មានដីប្រើប្រាស់ សម្រាប់បង្កបង្កើនផលដើម្បីពលរដ្ឋមានជីវភាពរស់នៅកាន់តែល្អប្រសើរ។ទន្ទឹមនឹងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ដីសម្បទានសង្គមកិច្ច ត្រូវការតភ្ជាប់ជាមួយនឹងវិស័យកសិកម្ម។ ក្នុងន័យនេះសម្តេចតេជោ ក៏បានលើកទឹកចិត្តនិងជំរុញឲ្យធនាគារពិភពលោក ចូលរួមយ៉ាងសកម្មថែមទៀត ជាមួយនឹងប្រជាពលរដ្ឋកម្ពុជា ដែលទទួលបានដីសង្គមកិច្ច ពីរាជរដ្ឋាភិបាល ដើម្បីជួយឲ្យពួកគាត់ទទួលបាននៅការដាំដុះនឹងទទួលផលបានល្អ ដើម្បីលើកស្ទួយជីវភាពគ្រួសារអោយបានល្អប្រសើរ។ ការចូលរួមរបស់ ធនាគារពិភពលោក នឹងជួយដល់ការកើនឡើងនៃគម្របព្រៃឈើឡើងវិញនៅកម្ពុជា។ នៅក្នុងឱកាសនោះដែរ សម្ដេចតេជោក៏បានលើកឡើងអំពីតម្រូវការធនធានមនុស្សនៅក្នុងប្រទេស។ សម្តេចតេជោបានស្នើសុំធនាគារពិភពលោក ពិនិត្យបន្តសហការ ជួយដល់កម្ពុជាលើធនធានការអភិវឌ្ឍធនធានមនុស្ស។ នៅក្នុងកិច្ចពិភាក្សានោះ សម្ដេចតេជោ ក៏បានលើកឡើងផងដែរ អំពីសារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធទាំងនៅក្នុងទីក្រុង និងតាមជនបទ។ កន្លងមក ហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទ គឺបានកំពុងតែអភិវឌ្ឍ។ ប៉ុន្តែត្រូវការធនធានច្រើន សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះ។ ក្នុងន័យនេះ សម្តេចតេជោ បានលើកឡើងថា កន្លងមកធនាគារអភិវឌ្ឍន៍អាស៊ីនិងកូរ៉េ បានដើររួមគ្នា ដែលកសាងផ្លូវពីផ្លូវដីក្រហម ទៅកាន់ផ្លូវកៅស៊ូពីរជាន់ (DBST) ហើយឥឡូវនេះ គឺមានគុណភាពល្អ សម្រាប់តំបន់ដាច់ស្រយាល តំបន់ជនបទ។ សម្តេចតេជោនាយករដ្ឋស្ត្រីបានស្នើឲ្យធនាគារពិភពលោក ពិនិត្យមើលលទ្ធភាព ចូលរួមនៅក្នុងដាក់កម្មវិធីកសាងផ្លូវ កែប្រែផ្លូវជនបទពីដីក្រហម ទៅជាផ្លូវកៅស៊ូពីរជាន់វិញ ដោយសារមូលហេតុថា ធនាគារពិភពលោក កំពុងតែចូលរួមយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍតំបន់ជនបទនោះស្រាប់។មុននឹងបញ្ជប់ការពិភាក្សា លោកស្រី Victoria Kwakwa បានសន្យានឹងពង្រឹងកិច្ចសហការជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងនាមជាដៃគូដែលជួយគ្នា និងស្តាប់យោបល់គ្នាទៅវិញទៅមកដើម្បីជំរុញការអភិវឌ្ឍន៍កម្ពុជាអោយក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ខាងមុខ៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.