ឯកឧត្តម​វេង សាខុននិងលោ​កជំទាវបាននាំយ​កអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិ​កាមកជូន​កងវរ:សេនាតូច​ការពារព្រំដែ​នលេខ៣

ក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌដែលជាប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃសៅរ៍ ២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ជំទាវ ម៉ក់ ស៊ីថា លោក ស្រេង ហុងអភិបាលរងខេត្ត ព្រមទាំងឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ កសិកម្ម ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ និងមន្រ្តីរាជការ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនទៀតមកជូនបងប្អូននាយទាហាន និងពលទាហានតំបន់សឹករងកងវរ:សេនាតូចការពារព្រំដែនលេខ៣ ដែលកំពុងឈរជើងការពារព្រំដែននៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ជាបឋម លោកវរ:សេនីទោ រ៉ម មុន្នីសុផា មេបញ្ជាការកងវរ:សេនាតូចព្រំដែនលេខ៣ បានធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូអមដំណើរបានជ្រាបអំពីប្រពៃណីនៃសម្ព័ន្ធមេត្រីភាពរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយវរ:សេនាតូចការពារព្រំដែនលេខ៣ តាំងពីឆ្នាំ២០០៦ ហើយពិតណាស់តាមរយ:សម្ព័ន្ធមេត្រីភាពនេះហើយបានធ្វើឲ្យវរ:សេនាតូចដែលនៅលើខ្នងភ្នំដាច់ស្រយាលមួយនេះមានការវិវឌ្ឍន៍រីក ចម្រើនជាបន្តបន្ទាប់។ យោងលើសមិទ្ធផលនៃសម្ព័ន្ធមេត្រីភាពនេះ លោកវរ:សេនីទោ ក្នុងនាមឲ្យថ្នាក់ដឹកនាំអង្គភាពកងពលតូច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំក្រសួងគ្រប់ជាន់ថ្នាក់ និងមន្រ្តីក្រោមឱវាទ ដែលបានលះបង់គ្រប់បែបយ៉ាងទាំងកាយ ចិត្ត និងថវិកាក្នុងទិសដៅជួយអភិវឌ្ឍវរ:សេនាតូចមួយនេះ សមស្របតាមពាក្យស្លោកមួយនិយាយថា “ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ” ។ លោកក៏បានបន្តជម្រាបជូនអធិបតីជ្រាបពីសភាពការណ៍ជាក់ស្តែងតាមខ្សែបន្ទាត់ព្រំដែន កិច្ចសហប្រតិបត្តិការជាមួយភាគីថៃ ហេដ្ឋារចនា សម្ព័ន្ធក្នុងបន្ទាយ ការងារបង្កបង្កើនផល ចិញ្ចឹមសត្វសម្រាប់បម្រើឲ្យជីវភាពក្នុងអង្គភាពទាំងមូល ការចុះជួយអន្តរាគមន៍ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋនៅជុំវិញតំបន់នេះ និងជាពិសេសជួយសម្រាលបុត្រជូនបងប្អូនយោធិន និងប្រជាពលរដ្ឋទៀតផង។ ក្រៅពីនេះ នៅមានសកម្មភាពមនុស្សធម៌ និងការងារសង្គមជាច្រើនទៀតដែលវរ:សេនាតូចការពារព្រំដែនលេខ៣ សម្រេចបាន។ ឆ្លៀតយកឱកាសនេះ ដើម្បីជួយសម្រាល ទុក្ខលំបាកដែលវរ:សេ នាតូចកំពុងប្រឈម លោកវរ:សេនីទោ បានស្មើសុំឯកឧត្តមរដ្ឋមន្រ្តីមេត្តាជួយកសាងផ្លូវបេតុង ១ខ្សែប្រវែង ៥៣៧ម៉ែត្រ និងប្តូរផ្ទាំងសូឡាកំលាំង ២៥០ អំពែរចំនួន ២៨ឈុត។ក្នុងឱកាសរដូវភ្ជុំបិណ្ឌ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងខេត្ត លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ដែលសម្តេចបានផ្ញើជូនវរ:សេនាតូចនូវការនឹករលឹក ទឹកចិត្តគោរពស្រលាញ់ និងគិតគូពីសុខទុក្ខ បញ្ហាជីវភាពរបស់វរ:សេនាតូចគ្រប់ពេលវេលា និងបានជូនពរឲ្យបងប្អូនជួបតែពុទ្ធពរទាំង៤ ប្រការគ្រប់ៗគ្នា។ មានប្រសាសន៍សំណេះសំណាល ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងទឹកចិត្តសប្បាយរីករាយ និងចូល រួមអបអរសាទរនូវរាល់សមិទ្ធផលទាំងអស់ដែលថ្នាក់ដឹកនាំ នាយទាហាន និងពលទាហានសម្រេចក្នុងរយ:ពេលកន្លងមក។ ក្រោយពេលបានស្តាប់របាយការណ៍រួច ឯកឧត្តមរដ្ឋមន្រ្តីក្នុងនាមថ្នាក់ដឹកនាំក្រសួង និងខ្លួនលោកផ្ទាល់ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏អង់អាចក្លាហាន លះបង់គ្រប់បែបយ៉ាង ឈរលើស្មារតីទទួលខុសត្រូវបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ប្រកបដោយឆន្ទ:ស្នេហាជាតិ ប្រជាជន និងការពារបូរណ:ភាពទឹកដី។ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ ឯកឧត្តមបានជម្រាបនាយទាហាន និងពលទាហានអំពីដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ បច្ចុប្បន្ន ប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពពេញលេញ និងការអភិវឌ្ឍ សមស្របតាមកំណើនសេដ្ឋកិច្ច កំណើន ប្រជាជន និងសេចក្តីត្រូវការចាំបាច់នៃហេដ្ឋារចនាគាំទ្រសំខាន់ៗសម្រាប់បម្រើឲ្យការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលតម្រូវឲ្យគ្រប់ក្រសួង ស្ថាប័ន កងកំលាំងប្រដាប់អាវុធ យកចិត្តទុកដាក់អនុវត្តគោលនយោបាយ និងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅ និងមានប្រសិទ្ធភាពស្របតាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។ លោកបានបន្តថា ដើម្បីឲ្យផែនការយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋា ភិបាល និងជាពិសេសចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ឲ្យសម្រេចបានជោគជ័យ ល្គឹកណាសមរភូមិមុខ និងសមរភូមិក្រោយត្រូវលើកកម្ពស់ស្មារតីខិតខំប្រឹងប្រែង សហការជួយឧបត្ថម្ភ គាំទ្រគ្នាគ្រប់រូបភាព គ្រប់កាល:ទេស: និងគ្រប់ពេលវេលា។ ដូច្នេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើឲ្យវារ:សេនាតូចនេះ បន្តពង្រឹងរក្សាវីរភាពក្លាហាន និងឧត្តមគតិស្នេហាជាតិ ប្រជាជន បូរណ:ភាពទឹកដី និងជាពិសេសបង្កើនស្មារតី ប្រុងប្រយ័ត្នថែរក្សាការពាររាជរដ្ឋាភិបាលស្របច្បាប់ និងប្រឆាំងដាច់ខាតចលនា ឬសកម្មភាពគ្រប់បែបយ៉ាងដែលមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាល។ បន្តរក្សាសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ វិបុលភាព សុភមង្គល និងការអភិវឌ្ឍ ដើម្បីផ្តល់ឱកាសឲ្យសមរភូមិក្រោយកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនបន្តទៀត។សូមបញ្ជាក់ថា ក្នុងដំណើរចុះសួរសុខទុក្ខនាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តី និងសហការី បាននាំយកគ្រឿងបរិភោគ បរិភោគ និងថវិកា ១០លានរៀល ដោះស្រាយសំណើផ្លាស់ប្តូរផ្ទាំងសូឡា ៥០០០ដុល្លារ ហើយនាយទាហាន និងពលទា ហាន អញ្ជើញចូលរួម ១៣០នាក់ ម្នាក់ៗ ៤ម៉ឺនរៀលផងដែរ។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ លោកបានជូនពរឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងនាយទាហាន នាយទាហានរង ទទួលបានសុខភាពល្អ ជួបជុំគ្រួសារ មានសុភមង្គល និងទទួលបាននូវពុទ្ធពរទាំង ៤ប្រការ៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.