លោកទុំ ណូបា​នកំពុងធ្វើកំ​ណែទម្រង់​ស៊ីឲ្យកាន់តែជ្រៅ

ព្រះសីហនុ៖គោលនយោបាយ​កំណែទម្រង់ឲ្យកាន់តែជ្រៅរបស់រាជរដ្ឋាភិបាលបានក្លាយ​ជាការ​ប្រព្រឹត្ត​អំពើពុករលួយ ​ក្នុងការ​តែងតាំងនិង​ផ្ទេរតំណែងក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករកំពុង​កើតមាន​ឡើងជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​មន្ត្រី​គយ​មួយចំនួន​ឆក់​ឱកាស​ចាយលុយ​មិន​ញញើត​ក្នុងការ​រត់ការ​ជ្រែឬ​ដេញថ្លៃឡើងកាន់តំណែងល្អៗបាន​ដោយ​ស្រួល ដូច​លោក ទុំ ណូ អតីត​ប្រធាន សាខា​គយ​ខេត្ត​ប៉ៃលិន ដែល​ធ្លាប់​សាង​កំហុស​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុងការ​ធ្វើ​ឲ្យ​បាត់​ចំណូល​ពន្ធរបស់​រាជរដ្ឋាភិបាល មិនត្រូវ​បានដាក់​ពិន័យនោះទេតែបែរជា​ត្រូវបានតែងតាំង ជា​ប្រធាន​សាខាគយ ខេត្ត​ព្រះសីហនុ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ស្ថាប័នគយយ៉ាងខ្លាំង ។ចាប់តាំងពីពេលដែល អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ចាត់តាំង​លោក ទុំ ណូ ប្រធាន​សាខាគយ ខេត្ត​ព្រះសីហនុ ក្នុងគោលបំណងពង្រឹង​ប្រសិទ្ធភាព​នៃការប្រមូលពន្ធ​ឲ្យ​មានកំណើនប្រសើរជាងមុនដីម្បីលុបបំបាត់អំពើពុករលួយតែបែរជាលោកទុំណូមិនរវីរវល់ពីកំណែ​ទម្រង់ឲ្យកាន់តែជ្រៅស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនោះទេគឺលោកទុំណូធ្វើកំណែទម្រង់ស៊ីឲ្យកាន់តែជ្រៅជាងមុនទៅទៀត។ដែលផ្ទុយពីគោលនយោបាយកំណែទម្រង់ឲ្យកាន់តែជ្រៅរបស់រាជរដ្ឋាភិបាលពិតជាគួរឲ្យសសើរខ្លាំងណាស់(SIC)។ថ្មីៗនេះ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ឈរជើង​នៅ​ក្រុងព្រះសីហនុ​ដែរ​នោះបាន​បង្ហើប​ឲ្យ​ដឹងថាគេ​សង្កេតឃើញ ទំនិញគេចពន្ធ​របស់​ឈ្មួញធំៗ នៅតែ​បន្ត​ហូរ​ចូលយ៉ាង​គគ្រឹកគគ្រេង​ដូច​មុន​ដដែល ហើយមានពេលខ្លះគឺលើសពីពេលមុនៗទៅទៀតដែលប្រជាពលរដ្ឋដាក់ការ​សង្ស័យថាលោកទុំ ណូបន្ត​ការចាត់តាំង​មន្ត្រី​ថ្នាក់ក្រោម​ឲ្យ​ប្រមូល​លុយ​គ្មាន​វិក្កយបត្រពី​ឈ្មួញ​នាំ​ទំនិញ​ខុសច្បាប់និង​បង់ពន្ធ​មិន​គ្រប់ដែល​ឆ្លងកាត់​ផែ​ទំនប់រលក ផែ​ស្ទឹងហាវ ផែកែវផុស ផែលោកឧកញ៉ាសូជុងហួ នេះមិនគិតពីផែឯកជនតូចៗនោះទេដែលសុទ្ធតែជា ប្រភពចំណូលខ្មៅចែកគ្នាច្រកហោប៉ៅស្រង់ដើមយ៉ាងក្រអឺតក្រទមបំផុត ។ដោយសារតែមានភ្លើងខៀវពីសំណាក់លោកទុំណូទំនិញនាំចូលដែលត្រូវបង់ពន្ធខ្ពស់បែរជាមន្ត្រីក្រោមឱវាទលោកទុំ​​ណូឲ្យបង់ពន្ធ​ជា​ប្រភេទ​ទំនិញ​ចម្រុះ ឬ​គ្រឿងបន្លាស់​ទៅវិញ ហើយ​បង់​ត្រឹមតែ ៣០ទៅ៤០ ភាគរយ​ដែល​នាំ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់ ចំណូលថវិកាជាតិ រាប់សែនដុល្លារអាមេរិក ក្នុងមួយខែៗហើយប្រាក់​ទាំង​នោះបានហូរចូលទៅក្នុង​ហោប៉ៅ​លោក ទុំ ណូ និង​បក្ខពួកមួយក្តាប់តូចតែប៉ុណ្ណោះ ។សូម​រំលឹកថា៖ លោក ទុំ ណូ អតីត​ប្រធាន សាខាគយ ខេត្ត​ប៉ៃលិន​ដែល​សម្បូរ​រឿងអាស្រូវ កាលពី​ព្រឹក​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅ​សាលាខេត្ត​ព្រះសីហនុ ត្រូវបាន​លោក នួន ច័ន្ទ​រិ​ទ្ធ អគ្គនាយករង នៃ​អគ្គនាយដ្ឋាន គយ​និង​រដ្ឋាករ កម្ពុជា តំណាង​ឲ្យ លោក គុណ ញឹម បាន​ធ្វើជា​អធិបតី ប្រកាស​តែងតាំង​ជា​ប្រធាន​សាខាគយ​ខេត្ត​ព្រះសីហនុ ។ប្រភព​បាន​បង្ហើបឲ្យដឹង​ថា លោក​មេ​គយ ទុំ ណូ ចាយលុយ​តូយកប៉ុស្តិ៍ខ្លាញ់នេះប្រដេញគ្នារហូតទៅដល់ប្រាំសែនដុល្លារអាមេរិកទើបទទួលបានកៅអីជាប្រធានសាខាគយខេត្តព្រះសីហនុ។គួររំលឹកថា ក្នុងអំឡុង​ពេលដែល លោក ទុំ ណូ កាន់តំណែង​ជា ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន ក្រុម​ឈ្មួញ មានឱកាស​ពេញលេញ​ក្នុងការ ដឹកជញ្ជូន ទំនិញគេចពន្ធ ឆ្លងកាត់​ខេត្ត​ប៉ៃលិន ហើយ លោក ទុំ ណូ ក្នុងនាម​ជា​ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន បាន​ចាត់តាំង​ឲ្យ​មន្ត្រី​ស្និទ្ធ​ក្រោម​ឱវាទ ប្រមូល​លុយ​ពី​ឈ្មួញ ដោយ​មិន​ខ្វល់ ពី​គោលនយោបាយ​កំណែទម្រង់របស់រាជរដ្ឋាភិបាលឡើយ៕ដោយ៖លោកស្រីជាគន្ធា

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.