លោក Donald Trumpដ​កលោកJohn Bolto​nទី​ប្រឹក្សា​សន្តិសុខ​​ជាតិ​ចេញ​ពី​​តំណែង

ប្រធានាធិបតី​អាមេរិកលោក Donald Trump បានដក​លោក John Bolton ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​ចេញ​ពី​តំណែង។​លោក Trump បានសរសេរ​តាម​ Twitter កាលពី​ថ្ងៃ​អង្គារ​ថា «ខ្ញុំ​បានប្រាប់​លោក John Bolton កាល​ពី​យប់មិញ​ថា​ សេវា​របស់លោក​លែងត្រូវការ​ទៀត​ហើយ​នៅ​ឯសេតវិមាន។ ​ខ្ញុំមិនយល់​ស្របយ៉ាង​ខ្លាំង​ជាមួយ​សំណើ​ជា​ច្រើន​របស់​លោក ហើយ​មន្ត្រី​ឯទៀត​ៗនៅក្នុង​រដ្ឋបាលក៏មិនយល់​ស្រប​ជា​មួយ​សេចក្តី​ស្នើ​ទាំង​នេះ​ដែរ ដូច្នេះ​ខ្ញុំ​បានសុំ​ឱ្យ​ John លាលែងចេញ​ពី​តំណែង ហើយពាក្យ​សុំ​ចុះចេញពី​តំណែងនេះ​បានប្រគល់​ឱ្យ​ខ្ញុំ​កាលពី​ព្រឹកមិញ​នេះ»។លោក​ប្រធានាធិបតី​បាន​អរគុណ​លោក Bolton ចំពោះ​សេវា​របស់លោក​ ហើយ​បាននិយាយ​ថា​ លោកនឹង​តែងតាំង​មន្ត្រី​ម្នាក់ឱ្យ​ជំនួស​លោក Bolton នៅ​សប្តាហ៍ក្រោយ។នៅក្នុង​ការ​ឆ្លើយតប​យ៉ាង​រហ័ស​និង​ជា​បន្ទាន់មួយ​តាម​ Twitter លោក Bolton បាន​និយាយថា «ខ្ញុំ​បានសុំ​ចុះចេញពី​តំណែង​កាលពី​យប់មិញ ហើយ​ប្រធានាធិបតី Trump បាន​និយាយថា «ស្អែក​យើង​នឹង​និយាយ​អំពី​ការណ៍​នេះ»។
លោក Hogan Gidley អ្នកនាំពាក្យ​រង​នៃសេតវិមានបាននិយាយប្រាប់ក្រុមអ្នកកាសែត​ថា «លោកទាំង​ពីរនាក់​ខ្វែង​គំនិតគ្នា​អំពី​បញ្ហា​ជា​ច្រើន» ដោយ​លោកបានបដិសេធ​ថា ​មិនមែនមានតែបញ្ហាមួយ​ទេដែលបណ្តាល​ឱ្យ​មានការ​បែក​គ្នា​រវាង​លោក​ Trump និង​លោក Bolton។​សេតវិមានបានថ្លែង​ថា ​លោក​ Charlie Kupperman នឹង​បម្រើការ​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ស្តីទី។សេចក្តីប្រកាស​នេះ​របស់​លោក​ Trump បានធ្វើឡើង៩០នាទីមុនលោក Bolton ត្រូវ​ចេញ​បង្ហាញ​ខ្លួន​ជាមួយ​លោករដ្ឋមន្ត្រី​ការបរទេស Mike Pompeo និង​លោក ​Steve Mnuchin រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៅលើវេទិកា​ក្នុងបន្ទប់អ្នកកាសែតក្នុង​សេតវិមានដើម្បី​ចូល​រួមក្នុង​សន្និសីទកាសែត​ខ្លី​មួយ។លោក Trump បានជ្រើសរើស​លោក Bolton កាល​ពីខែមីនាឆ្នាំ២០១៨​ ដើម្បី​ឱ្យ​កាន់តំណែង​ជំនួស​លោក​ H. R. McMaster អតីត​ឧត្តមសេនីយឯកនៃកង​ទ័ព​ជើង​គោក ជា​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ៕

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.