បាញ់​​ពីរ​គ្រា​ប់​បន្ទាប់ពី​ស្នើ​ឲ្យ​មា​ន​ការ​ចរចា​

កាលពីថ្ងៃ​អង្គារ​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​ពីរ​គ្រាប់​គឺ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ខ្លួន​បាន​ស្នើ​ឲ្យ​មាន​ការ​ចរចា​អំពី​នុយក្លេអ៊ែរ​ឡើង​វិញ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។នេះ​គឺ​ជា​ការ​សាកល្បង​លើក​ទី ១០ របស់​ប្រទេស​កូរ៉េ​ខាង​ជើង​តាំង​ពី​ខែ​ឧសភា​មក ដែល​នៅ​ពេល​នោះ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ចាប់ផ្ដើម​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​ឡើង​វិញ បន្ទាប់ពី​បាន​ផ្អាក​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លះ​មក។ការ​សាកល្បង​នេះ​បាន​បង្ហាញ​ថា ប្រទេស​កូរ៉េ​ខាង​ជើង​នឹង​បន្ត​ដាក់​សម្ពាធ​លើ​សហរដ្ឋ​អាមេរិក ទោះបីជា​ខ្លួន​ផ្ដល់​សញ្ញា​ថា​នឹង​ត្រឡប់​មក​ធ្វើ​ការ​ចរចា​វិញ​ក៏​ដោយ។ ការ​ចរចា​នេះ​បាន​ជាប់​គាំង​តាំង​ពី​ខែ​កុម្ភៈ​មក។
កាល​ពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ មន្ត្រី​ការទូត​ជាន់​ខ្ពស់​កូរ៉េ​ខាង​ជើង​បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​មាន​ឆន្ទៈ​នៅ​ក្នុង​ការ «ចរចា​ទល់​មុខ​គ្នា» ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​នៅ​ចុង​ខែ​កញ្ញា​នេះ។គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​ការ​សាកល្បង​នេះ​នឹង​ប៉ះពាល់​ដល់​ឱកាស​នៃ​ការ​ចរចា​នេះ។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​ថា លោក «គ្មាន​បញ្ហា» ជាមួយ​នឹង​ការ​សាកល្បង​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​កាល​ពី​លើក​មុនៗ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​នោះ​ទេ។ លោក Trump មិន​បាន​ឆ្លើយតប​ចំពោះ​ការ​សាកល្បង​ថ្មី​ចុង​ក្រោយ​របស់​កូរ៉េ​ខាង​ជើង​នេះ​ទេ។គ្រាប់​មីស៊ីល​ទាំង​ពីរ​នេះ​ត្រូវ​បាន​បាញ់​ចេញ​ពី​តំបន់ Gaecheon នៃ​ខេត្ត South Pyongan សំដៅ​ទៅ​កាន់​សមុទ្រ​នៅ​ភាគ​ខាង​កើត​ប្រទេស​កូរ៉េ​ខាង​ជើង។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​នាយ​អគ្គសេនាធិការ​ចម្រុះ​កូរ៉េ​ខាង​ត្បូង។សេចក្ដី​ប្រកាស​នោះ​បញ្ជាក់​ទៀត​ថា គ្រាប់​មីស៊ីល​ទាំង​ពីរ​នេះ​ហោះ​បាន​ចម្ងាយ​ប្រមាណ ៣៣០ គីឡូម៉ែត្រ ហើយ​អាជ្ញាធរ​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ឥឡូវ​នេះ​កំពុង​វិភាគ​ចំណុច​លម្អិត​បន្ថែម​ទៀត​អំពី​ការ​សាកល្បង​របស់​កូរ៉េ​ខាង​ជើង​នេះ៕

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.