មេដឹកនាំហុងកុងព្រមានអាមេរិក​ប្រឆាំង​នឹង​រាល់​ការ​លូក​ដៃ​ចូល​ជ្រៀតជ្រែក​​នៅ​ក្នុង​វិ​បត្តិ​ហុងកុង

មេដឹកនាំ​ហុងកុង​លោកស្រី​ការីឡាំ​នៅ​ថ្ងៃ​អង្គារទី១០កញ្ញាបាន​ចេញ​មុខ​ព្រមាន​អាមេរិក​ប្រឆាំង​នឹង​រាល់​ការ​លូកដៃ​ចូល​ជ្រៀតជ្រែក​នៅ​ក្នុង​វិបត្តិ​ហុងកុង។ លោកស្រី​ការី ឡាំ​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ដោយ​បញ្ជាក់​បន្ថែម​ថា វា​មិន​សមរម្យ​ទាល់តែ​សោះ​សម្រាប់​ប្រទេស​មួយ​ដែល​លូកលាន់​នៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ហុងកុង។ ប្រតិកម្ម​ខ្លាំងៗ​របស់​លោកស្រី​ការី ឡាំ​បាន​ធ្វើ​ឡើងបន្ទាប់​ពី​ក្រុម​បាតុករ​អ្នកប្រជាធិបតេយ្យ​ហុងកុង​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ពី​មុខ​ស្ថានកុងស៊ុល​អាមេរិកាំង​ក្នុង​ទីក្រុង​ហុងកុង​កាល​ពី​ថ្ងៃ​អាទិត្យ ទី៨ កញ្ញា។ គោលដៅ​នៃ​បាតុកម្ម​របស់​ពួក​គេ គឺ​ចង់​ឲ្យ​សភា​អាមេរិកាំង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​មួយ​សម្តែង​ការ​គាំទ្រ​ចំពោះ​ចលនា​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង។ប្រមុខ​ដឹកនាំ​ហុងកុង​លោកស្រី​ការី ឡាំ​បាន​ចេញ​មុខ​ព្រមាន​ត្រង់ៗ​ថាសេចក្តីព្រាងច្បាប់​ណា​មួយ​របស់​អាមេរិក​ដែល​សំដៅ​លូកដៃ​នៅ​ក្នុង​កិច្ចការផ្ទៃក្នុង​ហុងកុង​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពិសេស​រវាង​អាមេរិកនិង​ហុងកុង។ ទំនាក់ទំនង​ពិសេស​ដែល​លោក​ការី ឡាំ​ចង់​និយាយគឺ​ទំនាក់ទំនង​សេដ្ឋកិច្ច​ដែល​លោកស្រី​យល់​ថា បើ​មាន​ការ​ផ្លាស់ប្តូរ​ណា​មួយ​នៅ​ក្នុង​ទំនាក់ទំនងពិសេស​រវាង​អាមេរិក និង​ហុងកុង​ជះ​ផលវិបាក​ដល់​ភាគី​ទាំង​ពីរ។លោក​ការី ឡាំបាន​បន្ថែម​ដោយ​សង្ឃឹម​ថា គ្មាន​មនុស្ស​ណា​ទៀត​នៅ​ហុងកុង​នឹង​បន្ត​ទាមទារ​សុំ​ឲ្យ​អាមេរិក​អនុម័ត​ច្បាប់​មួយ​ដែល​សំដៅ​ត្រួតពិនិត្យ​លើ​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋអំណាច​ហុងកុង​ទេ។ សូមបញ្ជាក់ថា​មក​ទល់​ពេល​នេះមាន​សមាជិកសភា​អាមេរិកាំង​ពី​គ្រប់​និន្នាការនយោបាយ​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ចលនា​អ្នកប្រជាធិបតេយ្យ​ហុងកុង។ ចំណែក​រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​ដែល​កំពុង​មាន​សង្រ្គាមពាណិជ្ជកម្ម​ជាមួយ​ចិន​បាន​អំពាវនាវ​ឲ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​បញ្ជាក់​ជា​ថ្មី​ពី​កាតព្វកិច្ច​របស់​ចិន​ដែល​ត្រូវ​ដោះស្រាយ​វិបត្តិ​មួយ​នេះ៕

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.