សហ​ព័ន្ធអ្នក​សារព​ត៌មានកម្ពុជាអង្កេត​ការពិ​តអំ​​ពាវនា​វឲ្យទម្លាក់ការចោទប្រកាន់លោកងិនវាសនាចា​ងហ្វាង​គេហទំព័រ«ក្រាំងមាស»និងសហការីខណៈទិ​ញលក់ពត៌មា​នស្របនឹងច្បាប់​ស្តីពីរបបសារពត៌​មាន

មួយរយៈពេលចុងក្រោយនេះគឺចាប់តាំងពីក្រោយបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ហើយប្រជាពលរដ្ឋនៅទូទាំងប្រទេស២៥ខេត្ត.ក្រុងនិងបានអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាលេខ២០ឈ្នះភ្លូកទឹក!​ភ្លូកដី!។ក្រោយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រខាងលើនិងផ្ដើមចេញនូវអំពើពុករលួយបក្ខពួកនិយមបើកដៃឲ្យមានបទល្មើសនៅក្នុងដែនសមត្ថកិច្ចនៅតាមបណ្ដាខេត្តផ្សេងៗទូទាំងក្នុងប្រទេសកម្ពុជា។រឿងមិនប្រក្រតីពាក់ព័ន្ធនឹងការឃាត់ខ្លួនលោកងិនវាសនាចាងហ្វាងគេហទំព័រ«ក្រាំងមាស»និងសហការីត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននៅវេលាម៉ោងប្រមាណជាង៩ព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៩ស្ថិតក្នុងហាងការហ្វេមួយកន្លែងនៅជិតមន្ទីរហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំងស្ថិតនៅក្នុងភូមិកណ្តាលសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងតាមអំណាចលោកឧកញ៉ាទៀវិចិត្រ។​មន្រ្តីកងរាជអាវុធហត្តខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាពិតជាមានការឃាត់ខ្លួនលោកងិនវាសនានាយកការផ្សាយគេហទំព័រ(ក្រាំងមាស)ពិតមែនពីបទបរិហារកេរ្តិ៍និងកំហែងយកតាមពាក្យបណ្ដឹងរបស់មេធាវីលោកឧកញ៉ាចិត្តធម៌(ទៀវិចិត្រ)។​លោកបានបញ្ជាក់មិនមែនចាប់តែលោកងិនវាសនានោះទេគឺសហការីគាត់ម្នាក់ទៀតឈ្មោះទូចឌីនអាយុ៥១ឆ្នាំក៏ត្រូវបានចាប់ខ្លួនផងដែរ។ប្រភពព័ត៌មានមួយទៀតបានឲ្យដឹងថាបន្ទាប់ពីលោកងិន វាសនាបានចុះផ្សាយអំពីរឿងអាស្រូវរបស់លោកឧកញ៉ាទៀ វិចិត្រ ក្នុង ករណីរកស៊ីនាំប្រេងគេចពន្ធចូលមក ខេត្តព្រះសីហនុ ប្រទេសកម្ពុជា ។មេធាវីលោកឧកញ៉ា ទៀ វិចិត្រ បានស្នើសុំឲ្យលោក ងិន វាសនា ចុះផ្សាយបកស្រាយឡើងវិញ ។ យោងគេហទំព័រ ក្រាំងមាស លោក ងិន វាសនា ក៏បានចុះផ្សាយបកស្រាយជូនវិញផងដែរ។​ប៉ុន្តែខាងមេធាវី របស់លោកឧកញ៉ា ទៀ វិចិត្រ បន្តសុំឲ្យលោក ងិន វាសនា លុបព័ត៌មានទើបមានការចរចាគ្នាដើម្បីបិទបាំងព័ត៌មានដោយលោកងិន វាសនា សុំការជួយឧបត្ថមដ្រូនមួយគ្រឿង ទើបខាងមេធាវីរបស់លោក លោកឧកញ៉ា ទៀ វិចិត្រសុំឲ្យជាលុយចរចាគ្នា ក្នុងទឹកប្រាក់២៤០០ដុល្លារ ។ បើតាមប្រភពដដែលមេធាវីរបស់លោកឧកញ៉ាទៀ វិចិត្រនៅវេលាម៉ោងប្រមាណជាង៩ ព្រឹកថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០១៩បានធ្វើការណាត់ជួបលោកងិនវាសនានៅហាងការហ្វេខាងលើដើម្បីដោះដូរព័ត៌មានហើយក៏ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួនតែម្ដងទៅ។​តែយ៉ាងណាក៏ដោយមជ្ឍដ្ឋានប្រជាពលរដ្ឋបានរិះគន់ថាហេតុអីបានជាអ្នកសូកមិនជាប់អ្នកលក់ពត៌មានទៅវិញ។តើជាការពិតទេឬ?អ្នកកាសែតនៅតាមបណ្ដាខេត្តនានាមួយចំនួនត្រូវបានមន្ត្រីពុករលួយមួយចំនួនតូចឬក្រុមជនឧក្រិដ្ឋកម្មគេចពន្ធក្នុងខេត្តនោះប្ដឹងបំបាក់ស្មារតីនិងគម្រាមកម្ហែងធ្ងន់ធ្ងរដល់វិស័យសារព័ត៌មាន។បើទោះជាយ៉ាងណាក៏ដោយ«សហព័ន្ធអ្នកសារពត៌មានកម្ពុជាអង្កេតការពិត»ហៅកាត់(សអកអ)(FCJOT)អំពាវនាវក៍ដូចជាស្នើទៅដល់ស្ថាប័នតុលា​ការខេត្តកំពង់ឆ្នាំងឲ្យប្រើប្រាស់ច្បាប់ស្ដីរបបសារព័ត៌មាននៅកម្ពុជានិងគោរពរដ្ឋធម្មនុញខណៈទិញលក់ពត៌មានស្របនឹងច្បាប់ស្តីពីរបបសារពត៌មាន(ទិញលក់ធើ្វអាជីវកម្ម) ។
ក្នុងនោះសាមាគមយល់ឃើញថាការឃាត់ខ្លួនអ្នកសារព័ត៌មានខាងលើនេះគឺជាការគំរាមកំហែងដ៏ធំផងដល់វិស័យសារព័ត៌មាននៅកម្ពុជាបើយោងសិទ្ធិជាសកលវិស័យសារព័ត៌មានគឺជាអំណាចទី៤​បន្ទាប់ពីអំណាចនិតិបញ្ញត្តិ និតិប្រតិបត្តិនិងអំណាចតុលាការ។ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាវិញវិស័យសារព័ត៌មានត្រូវបានគេមើលឃើញថាកំពុងស្ថិតនៅក្នុងការគម្រាមគំហែងនឹងប្ដឹងពីបទជំរិតទារប្រាក់កំហែងយកបំបាក់ស្មារតីនៅឡើយ​ទេ។បើទោះបីប្រមុខរដ្ឋាភិបាលសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំនិងលើកកម្ពស់ដល់វិស័យសារព​ត៌មានស្មើទៅនិងកែវភ្នែកឬកញ្ចក់ឆ្លុះបញ្ចាំងដើម្បីចូលរួ​មក្នុងគោលនយោបាយ កំណែទម្រងស៊ីជម្រៅដែលមន្ត្រីក្នុងបក្សគួរតែងូតទឹកដុះក្អែល ឆ្លុះកញ្ចក់ និងវះ​កាត់នោះ ។​មានតែសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះដែលស្គាល់និងដឹងអំពីសុខទុក្ខលំបាករបស់អ្នកសារព័ត៌មានបើអង្គភាពសារព័ត៌មានសាមាគមយើងចាំមិនខុសទេ​សម្ដេចក៏ធ្លាប់បានលើកឡើងថាធ្លាប់ធ្វើជាអ្នកសរសេរកាសែ​តរិះគន់មន្ត្រីថ្នាក់ក្រោមនាសម័យរដ្ឋកម្ពុជាផងដែរ។​សម្តេចតេជោបន្តមានប្រសាសន៍ថាអ្នកកាសែតគឺជាក្រុមពួកឆ្លុះកង្កែបអាហ្នឹង!វាអត់មានប្រាក់ខែទេ​មានតែប្រាក់ឃើញចឹងCamraគឺជាពន្លឺភ្លើងឆ្លុះឃើញមួយវាយមួយទៅ។​ដោយឡែកបើគេក្រឡេកទៅមើលជ្រុងមួយនៃទឹកដីខេត្តកំពង់ឆ្នាំងឯណោះវិញ​អ្នកកាសែតគឺជាឆ្អឹងទទឹងករបស់មន្ត្រីប្រព្រឹត្តអំពើពើ​រលួយមួយចំនួនតូចនិងក្រុមឈ្មួញរកស៊ីសង្គមងងឹតដែលរៀបរាប់ខាងលើស្កាត់ពីខេត្តព្រះសីហនុមកវ៉ៃខ្នោះដល់កំពង់ឆ្នាំង ។​តាមរយៈមេក្បាច់គុនចំនួន៤ ដែលមន្ត្រីក្នុងមានតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌គឺ បញ្ចេះចម្លើយ ដឹកមុខចម្លើយ លួងលោមចម្លើយ និង​បង្ខំចម្លើយ ដែលពួកគេខិតខំរិះរកគ្រប់ល្បិចកលនិងមធ្យោបាយផ្សេងទៀតៗដើម្បីប្ដឹងដាក់បន្ទុកដូចជាបណ្ដឹងជំរិតទារប្រាក់កំហែងនេះជាដើម៕ដោយ៖ពុតសាម៉ាត់

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.