សង្វៀនជល់​មាន់បើក​លេងនៅ​បរិវេ​ណស្ថិតនៅភូមិដាឃុំដាស្រុកមេមត់ខេត្តត្បូងឃ្មុំដែលមានម្ចាស់ឈ្មោះហេ​ងនិងលឹមយូរ​ឆ្នាំមកហើយគ្មានអា​ជ្ញាធរណា​ហ៊ានបង្ក្រាប!

ត្បូងឃ្មុំ៖ទីតាំងសង្វៀនជល់មាន់ដ៏ធំដែលកើតឡើងនៅ​បរិវេណ​ស្ថិតនៅភូមិដាឃុំដាស្រុកមេមត់ខេត្តត្បូងឃ្មុំ តាមផ្លូវចូលច្រកដូងប្រាំ​ពីដើម ​(ដូង៧ដើម)ដែលមានម្ចាស់ឈ្មោះហេ​ងនិងលឹមបានបើកលេងយូរឆ្នាំមកហើយ គ្មានអាជ្ញាធរឬសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ។ ទំនងជាមានខ្សែស្រឡាយអ្នកធំឬក៏ជាឆ្នាំងបាយរបស់សមត្ថកិច្ច ទើបពួកគាត់មិនហ៊ានចុះបង្ក្រាបបែបនេះ ។យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាសង្វៀនជល់មាន់នៅចំណុច​បរិវេណ​ភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តាមផ្លូវចូលច្រកដូងប្រាំ​ពីដើម ​(ដូង៧ដើម)ដែលបានលួចបើកលេងជាយូរណាស់មកហើយ។ហើយបានបើកលេងជារៀងរាល់ថ្ងៃតាំងពីព្រឹកដល់ល្ងាចគ្មានដែលឃើញមានកម្លាំងសមត្ថកិច្ច ណាហ៊ានចុះទៅចាប់ ឬបង្ក្រាបម្តងណាឡើយ ។បច្ចុប្បន្ននេះសង្វៀនជល់មាន់ ដែលកើតឡើងនៅ​បរិវេណ​ស្ថិតនៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តាមផ្លូវចូលច្រកដូងប្រាំ​ពីដើម ​(ដូង៧ដើម)កំពុងតែបើកដំណើរការលេងយ៉ាងទ្រហឹងអឺងកងជាយូរណាស់មកហើយគេមិនដែល ឃើញសមត្ថកិច្ចឬអាជ្ញាធរមានវិធានការទប់ស្កាត់និងបង្ក្រាបនោះទេ ។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ សង្វៀនជល់មាន់ ដែលកើតឡើងនៅ​បរិវេណ​ស្ថិតនៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តាមផ្លូវចូលច្រកដូងប្រាំ​ពីដើម ​(ដូង៧ដើម)គេឃើញនៅតែមានសកម្មភា ពក្រុមអ្នកញៀនល្បែងស៊ីសងភ្នាល់ជល់មាន់បានមកប្រមូលផ្តុំគ្នាយ៉ាងពពាក់ពពូនយកមាន់មកភ្នាល់លេ ងដាក់លុយម៉ាសេរី ដោយគ្មានការរំខានពីអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាននោះទេ។ជាពិ សេសគេឃើញសមត្ថកិច្ចមួយចំនួនទៅទទួលលាភសក្ការៈផលប្រយោជន៍ផ្ទាល់ខ្លួនទើបមិនចាត់ វិធានការបង្ក្រាបសង្វៀនជល់មាន់មួយកន្លែងនៅភូមិដាឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តាមផ្លូវចូលច្រកដូងប្រាំ​ពីដើម ​(ដូង៧ដើម)នេះទាល់តែសោះ ។ពាក់ព័ន្ធនិងបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបមាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិនបង្ក្រាប ទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ។
​​គួររំឭកដែរថាល្បែងស៊ីសងត្រូវបានគេចាត់ទុកថាជាបទល្មើសមួយដែលមានការព្រួយបារម្ភពីបញ្ហាសន្តិសុខសុវត្តិភាព ដោយសារតែល្បែងជាដើមចមនៃអំពើលួចឆក់ប្លន់និងកាប់សម្លាប់ជាដើម។សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានដាស់តឿនក្រើនរំឭកថាមានមតិពីប្រជាពលរដ្ឋស្ទើរតែគ្រប់ទីកន្លែងអំពីសមត្ថកិច្ចមិនព្រមបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទជាថ្នូរនឹងការដាក់ខែយកប្រាក់ពីអ្នកបើកល្បែង។ដូច្នេះត្រូវពង្រឹងក្នុងការបង្ក្រាបឡើងវិញចៀសវាងការរិះគន់នានា។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តត្បូងឃ្មុំថ្មីនាព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៨ថាល្បែងស៊ីសងគ្រប់ប្រភេទសុទ្ធតែស្ថិតនៅក្នុងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។សម្តេចបន្តថា “ល្បែងស៊ីសងនេះ មានអ្នកតិះតៀនយើងថា អូ…សមត្ថកិច្ចនេះ ដេកលក់អស់ហើយ សមត្ថកិច្ចបានប្រាក់ដាក់ខែ មិនព្រមបង្ក្រាបមុន ដូចជាល្បែងជល់មាន់ អាប៉ោង និងល្បែងអីផ្សេងទៀតជាហូរហែ”។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបន្ថែមថា ដូច្នេះកុំមានការរិះគន់បន្តទៀត ត្រូវរួមគ្នាបង្ក្រាប ដើម្បីឲ្យដូចទៅនឹងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។បច្ចុប្បន្ននេះសម្ដេច ក្រឡាហោម ស ខេង ធ្លាប់បានដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿងញៀន ។ល។ល ។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង និងគ្រឿងញៀន ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»។
សូមបញ្ជាក់ថានៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញសារាចរ​ណែនាំស្តីពី​ការពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​ល្បែង​ភ្នាល់​តាមម៉ាស៊ីន​អេឡិចត្រូនិកតាមរយៈអ៊ិនធើណេត​អនឡាញ​ក្នុង​និងក្រៅ​ប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។រាជរដ្ឋាភិបាល​ណែនាំមន្ត្រីនគរបាលយុត្តិធម៌​គ្រប់លំដាប់ថ្នាក់ បង្កើនការស្រាវជ្រាវបង្ក្រាបអាជីវកម្ម​ភ្នាល់​តាមម៉ាស៊ីនអេឡិចត្រូនិកក្នុងនិងក្រៅប្រទេស គ្រប់រូបភាព ដែលមិនមានអាជ្ញាប័ណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច ។ ចំពោះអាជីវកម្ម​ល្បែងភ្នាល់​តាមម៉ាស៊ីន អេឡិចត្រូនិក តាមរយៈអ៊ិនធើណេត អនឡាញ ក្នុងនិងក្រៅប្រទេស ដែលមានអាជ្ញាប័ណ្ណ ត្រូវអនុញ្ញាត​ឲ្យ​ធ្វើសកម្មភាពរហូតផុតសុពលភាពដែលបានកំណត់​ក្នុងអាជ្ញាប័ណ្ណ ។ បន្ទាប់ពីនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​មិនបន្តសុពលភាព​នៃអាជ្ញាប័ណ្ណអនុញ្ញាត​ឲ្យប្រកប​អាជីវកម្ម​ល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ ។ រាជរដ្ឋាភិបាល​កបញ្ឈប់​ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណ​អនុញ្ញាតឲ្យប្រកបអាជីវកម្ម​ល្បែងភ្នាល់តាមម៉ាស៊ីន​អេឡិចត្រូនិក​តាមរយៈអ៊ិនធើណេត​អនឡាញ​ ក្នុង និងក្រៅប្រទេស​នៅក្នុង និងក្រៅប្រទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ៕ដោយ៖ពុតសាម៉ាត់

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.