លោក​ងួន​ ​កុសល​​ប្រសូតចេញពីអ្នកលេងល្បែងជល់មាន់ក្លាយជាមេគយដ៍មា​នឥទ្ធិពលនៅច្រក​ទ្វារ​​អន្តរជាតិ​​ប៉ោយប៉ែត

បន្ទាយមានជ័យ​៖​លោ​កងួន​ ​កុសល​ប្រធាន​ការិយាល័យ​គយ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ត្រូវ​បាន​មន្ត្រី​ច្រក​ខ្សឹបខ្សៀវ​គ្នា​ថា​លោក​ ​សូក​លុយ​រាប់​ម៉ឺនដុល្លារ​ទៅ​មេ​អគ្គនាយក​គយ​និង​រដ្ឋាករ​ដើម្បី​មកកាន់​តំណែង​ជា​មេ​ការិយាល័យ​គយ​ច្រក​ប៉ោយប៉ែត​។ហេតុនេះ​ហើយ​​ទើប​ខំប្រឹង​ប្រព្រឹត្ត​អំពើពុករលួយ​ស្រង់​ដើម​វិញ​។​ប្រភព​បន្ត​ថា​​ប្រសិនបើ​មិន​សូក​ទេ​នោះ​គឺ​លោក​ ​ងួន​ ​កុសល​ ​មិន​អាច​ទទួល​បាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ស្រួល​ៗ​បែបនេះ​ទេ​?។​ដូច្នេះហើយ​ទើប​ត្រឹម​មួយរយៈពេល​ខ្លី​សោះ​មេ​ការិយាល័យ​គយ​ប៉ោយប៉ែត​រូប​នេះ​ ​សាង​ភាព​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ជាង​លោក​ ​ហ៊ុយ​ ​សុ​ជាតិ​ ​អតីតប្រធាន​ការិយាល័យ​គយ​ច្រក​ប៉ោយប៉ែត​​មុន​ទៅទៀត​។​​មន្ត្រី​គយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​មួយចំនួន​បាន​អះអាង​ថា​ ​គ្រាន់តែ​ទទួល​បាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ភ្លាម​គឺ​លោក​ ​ងួន​ ​កុសល​ ​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​គាប​ជំរិត​ពី​ក្រុម​អាជីវករ​ដោយ​គ្មាន​ញញើត​នឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទាល់​តែ​សោះ​។​ ​​បើ​តាម​ប្រភព​ខាងលើ​បាន​ឲ្យដឹង​ថា​ការដែល​មេ​ការិយាល័យ​គយ​ប៉ោយ​ប៉ែត​ហ៊ាន​ធ្វើបែប​នេះ​ ​គឺ​ដោយសារ​លោក​អាង​បង​ជា​អគ្គនាយករង​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ហើយ​លោក​ ​ងួន​ ​កុសល​មិនដែល​នៅកន្លែង​ការិយាល័យ​ច្រក​ប៉ោយប៉ែត​របស់​ខ្លួន​ជាប់លាប់​ទេ​​គឺ​លោក​យកពេល​វេលា​របស់​រដ្ឋ​ផ្តល់​ឲ្យ​ទៅលេង​ល្បែង​ជល់មាន់​។​ប្រភព​បន្ត​ថា​លោក​ ​ងួន​ ​កុសល​ ​មាន​ឡាន​ដឹក​ដី​ចំនួន៣០គ្រឿង​ ​ក្នុង​នោះ​មាន​ឡាន​ដប់​គ្រឿង​មាន​ពន្ធ​និង២០គ្រឿង​គ្មានពន្ធ​សម្រាប់​ធ្វើអាជីវកម្ម​នៅ​ស្រុក​គៀន​ស្វាយ​ ​ដែល​ក្នុងនាម​ខ្លួន​ជាម​ន្ត្រី​គយ​តែ​ប្រើ​ឡាន​អត់​ពន្ធ​ដល់ទៅ​២០គ្រឿង​សម្រាប់​ប្រកប​អាជីវកម្ម​ផ្ទាល់ខ្លួន​។​​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​លួច​ខ្សឹប​ឲ្យដឹង​ដែរ​ថា​ ​បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​តាម​ច្រក​នេះ​បង់ពន្ធ​ត្រឹម២០ទៅ៣០ភាគរយ​តែប៉ុណ្ណោះ​។ក្រៅពី​នេះ​ឈ្មួញ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​ជាមួយ​លោ​កងួន​ ​កុសល​ប្រធាន​ការិយាល័យ​គយ​ច្រក​ប៉ោយប៉ែត​ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។​​គួរ​បញ្ជាក់​ដែរ​ថា​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​បែបនេះ​ទើប​លោក​ ​ងួន​ ​កុសល​ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ​​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ ​ហើយ​បែរជា​គាបសង្កត់​ឈ្មួញ​និង​អាជីវករ​តូចតាច​ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​ប៉ោយប៉ែត​ ​និង​តាម​ច្រក​របៀង​តូច​ៗ​ដោយ​គ្មាន​យោគយល់​ឡើយ​។​
បើ​តាម​ប្រភព​មន្ត្រី​ច្រក​ប៉ោយប៉ែត​មិន​ពេញចិត្ត​នឹង​លោក​ ​ងួន​ ​កុសល​បាន​ខ្សឹប​ប្រាប់​ថា​ ​ឈ្មួញ​ធំៗ​នឹង​អាជីវករ​ចាស់វស្សា​កំពុង​ស្វែងរក​ទំនាក់ទំនង​ជាមួយ​លោក​ ​ងួន​ ​កុសល​ ​ដើម្បី​អាច​នាំចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ​និង​ទំនិញ​ខុសច្បាប់​ឲ្យ​ត្រជាក់ចិត្ត​។​ ​បញ្ហា​ខាងលើ​នេះ​ប្រភព​ពី​មន្ត្រី​គយ​ខេត្ត​បន្ទាយមានជ័យ​បាន​ខ្សឹប​ឲ្យដឹង​ថា​ ​បច្ចុប្បន្ន​លោក​ ​ងួន​ ​កុសល​ ​កំពុង​ធ្វើ​អ្វី​ៗ​ស្រេច​តែ​អំពើ​ចិត្ត​ ​ហើយ​ប្រើប្រាស់​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅក្នុង​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​ ​ធ្វើជា​ខ្នងបង្អែក​មិនដែល​ចូល​ធ្វើការ​ពេញ​លេញ​គឺ​គ្រាន់តែ​ចាំ​ដល់​ខែ​មក​កើប​លុយ​ពី​ពុករលួយ​មកលេង​ល្បែង​ជល់មាន់​ ​ចាញ់​ឈ្នះ​រាប់​ម៉ឺនដុល្លា​រតែ​ប៉ុណ្ណោះ​។​ពាក់​ព័ន្ធនិង​ការ​លើកឡើង​និង​ចោទប្រកាន់​ខាងលើ​សារពត៌មានយើង​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​បាន​ឡើយ​ពី​លោ​កងួន​ ​កុសល​ដោយ​ទូ​រស​ព្ឌ័​ខល​ចូល​គ្មាន​អ្នកទទួល​ចាប់ពីម៉ោងផ្សាយនេះ៕ដោយ៖លោកស្រីជាគន្ធា

 

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.