លោកសុខពេញវុធចៅហ្វាយខណ្ឌដូនពេ​ញរង់​ការរិះគ​ន់អនុវត្តន៍​​ច្បាប់មាន​​«ស្តង់ដា»​ពីរ

នៅកម្ពុជាថ្វីត្បិតច្បាប់ប្រទេសមានតែមួយ តែលោកសុខពេញវុធចៅហ្វាយខណ្ឌដូនពេញរង់ការរិះគន់ថារបៀប (ឬស្ដង់ដា Standard) នៃការអនុវត្តច្បាប់មានចំនួន«ពីរ»ខុសគ្នា សម្រាប់ដាក់ឲ្យមន្រ្តីសាធារណៈអនុវត្តន៍ ។អនុវត្តន៍​ទៅ​លើ​មនុស្ស​មួយ​ក្រុមដែលរាប់បញ្ចូលអ្នកមានប្រាក់មានអំណាចនិងទៅលើក្រុមមនុស្សមួយទៀតដែល​មាន​តែ​អ្នក​ក្រ​ខ្សត់គ្មាន​អំណាច​ជា​ដើម។មានការចោទជាសំនួរថា តើសម្រាប់លោកសុខពេញវុធពិតជាមានច្បាប់មួយតែ«ស្តង់ដា» អនុវត្តពីរមែនដែរឬទេ? បើមានតើនោះជាច្បាប់របស់ប្រទេសជាច្បាប់របស់បុគ្គលនៃមន្រ្តីអនុវត្តន៍ច្បាប់?
ដើម្បីចង់ដឹងថាច្បាប់មួយ«ស្តង់ដា»អនុវត្តន៍ពីរយ៉ាងណានោះគេត្រូវសម្លឹងមើលឧទាហរណ៍មួយចំនួនថាតើ​«ស្ដង់ដា»ណាមួយដែលសមល្មមនឹងបុគ្គលក្រុមណា?។ជាក់ស្តែងជារៀងរាល់ថ្ងៃព្រឹកល្ងាចលោកសុខពេញវុធអភិបាលខណ្ឌដូនពេញតែងតែបញ្ជាកូនចៅក្រោមឱវាទចុះអនុវត្តន៍ច្បាប់ក្នុងដែនដីរបស់ខ្លួនដែលគ្រប់គ្រង«អ្នកបង់លុយអត់បង្រ្កាប…អ្នកអត់បង់ប្រចាំខែបង្រ្កាបខណៈមានការរិះគន់ជុំទិសពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន»។រយៈពេលកន្លងមកប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថាកម្ពុជាពិតជាមាន«អយុត្តិធម៌សង្គម»និង​ភាព«មិនស្មើគ្នា»នៅចំពោះមុខច្បាប់កំពុងរីកដុះដាលដោយគ្មានវិធានការទប់ស្កាត់ពីសំណាក់រដ្ឋាភិបាលទាល់តែសោះ។អ្នកច្បាប់មួយចំនួនធ្លាប់បានទទួលស្គាល់ថានៅកម្ពុជាបើគ្មានសេវាកម្មឬជំនួយផ្នែកច្បាប់ច្បាស់លាស់នោះទេ មុខជា«គ្មាន»យុត្តិធម៌ឡើយ។ សម្រាប់ជន«ក្រីក្រ»ដែលរងគ្រោះនោះ។ អ្នក​ច្បាប់​ទាំងនោះបានដាក់ការយល់​ឃើញរបស់ខ្លួនថាយុត្តិធម៌នៅកម្ពុជាមានសម្រាប់តែអ្នកមានអំណាចនិង​អ្នកមានប្រាក់ប៉ុណ្ណោះ។ តែយ៉ាងណាក៍ដោយសូមស្នើ​ទៅ​រដ្ឋាភិបាលត្រូវតែគិតគូរឡើងវិញឲ្យមានការគោរពច្បាប់ស្មើភាពគ្នាចំពោះអាជ្ញាធរមូលដ្ឋានដែលជាអ្នកអនុវត្តន៍ច្បាប់ដូចជាលោកសុខពេញវុធជាដើម៕ដោយ៖ពុតសាម៉ាត់

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.