សេដ្ឋកិច្ច

លទ្ធផលនៃការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០និងលទ្ធផលនៃកា​រនាំចេញផលិត​ផលកសិកម្ម៩ខែ​ដើមឆ្នាំ២០​២០

លទ្ធផលនៃការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០និងលទ្ធផលនៃការនាំចេញផលិតផលកសិកម្ម៩ខែដើមឆ្នាំ២០២០១)លទ្ធផលនៃការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០គិតមកទល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២០ការងារបង្កបង្កើនផលស្រូវរដូវវស្សានៅទូទាំងប្រទេសសម្រេចធ្វើការស្ទូងនិងព្រួសបានសរុបចំនួន ២ ៧១៤ ២១៦ ហ.ត ស្មើនឹង ១០៤,៨៧% នៃផែនការចំនួន ២ ៥៨៨ ១៣០ ហ.ត លើសឆ្នាំ២០១៩ចំនួន ៧០ ២១៧ ហ.ត។តាមរយៈលទ្ធផលដែលសម្រេចបានខាងលើក្នុងនោះមាន៖ ស្រូវស្រាលចំនួន ៨២៨ ៧៣៣ ហ.ត,ស្រូវកណ្តាលចំនួន ១ ៣៨៥ ០៦៦ ហ.ត, ស្រូវធ្ងន់ចំនួន ៤៤៦ ៣០១ ហ.ត, ស្រូវចម្ការចំនួន ២០ ៦៦៨ ហ.ត និង ស្រូវឡើងទឹកចំនួន ៣៣ ៤៤៨ ហ.ត ។ ទន្ទឹមនឹងនេះ យើងបានប្រមូលផលស្រូវស្រាលដើមរដូវវស្សាបានជាបណ្តើរៗ បានចំនួន ៤៣៦ ២៨៧ ហ.ត ទទួលបរិមាណផលសរុបចំនួន ១ ៦៦២ ០៦១ តោន លើសឆ្នាំមុនចំនួន ២៤៦ ៦១៨ តោន ទិន្នផលគិតជាមធ្យមទទួលបាន ៣,៨១០ តោន/ហ.ត ។
២) ការនាំចេញផលិតផលកសិកម្ម ឆ្លងកាត់ច្រកចេញចូលតែមួយ និងមិនបានឆ្លងកាត់ចំពោះការនាំចេញផលិតផលកសិកម្ម ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០ ក្រសួងបានពិនិត្យឃើញថាមានការកើនឡើងល្អប្រសើរ គឺមានបរិមាណសរុប ចំនួនជាង ៥,៨ លាន តោន ដែលក្នុងនេះមានផលិតផលសំខាន់ៗមួយចំនួនដូចខាងក្រោម៖
1) អង្ករ សម្រេចបាន ៤៨៨ ៧៧៥ តោន មានកំណើន ២២,៦៣% ដែលធៀបទៅនឹងរយៈ៩ខែដើមឆ្នាំ២០១៩ (៣៩៨ ៥៨៦ តោន) បាននាំចេញទៅកាន់ ៦០ ប្រទេស។
2) ស្រូវ សម្រេចបាន ១ ៣៩២ ៣០៦ តោន, ថយចុះប្រមាណជា ១៧% ធៀបប្រៀបទៅឆ្នាំ២០១៩, នាំចេញទៅកាន់ប្រទេសវៀតណាម (ក្រៅផ្លូវការ)។
3) គ្រប់ស្វាយចន្ទី សម្រេចបាន ២០៤ ២០៨ តោន មានកំណើន ២០,៥%, នាំចេញទៅកាន់ប្រទេស វៀតណាម, ជប៉ុន, រុស្សី, ចិន, ហុងកុង, បារាំង, កូរ៉េ, តួគី, បង់ក្លាដេស និងថៃ
4) គ្រាប់ពោត សម្រេចបាន ១៩៣ ៩៥០ តោន បាននាំចេញទៅកាន់ប្រទេសថៃ, កូរ៉េ និងកោះតៃវ៉ាន់
5) ចេកស្រស់ សម្រេចបាន ២៣៥ ១៧១,៦៣ តោន មានកំណើន ២២៥,៦៩%, បាននាំចេញទៅកាន់ប្រទេស ចិន វៀតណាម និងជប៉ុន ។
6) ក្រូចថ្លុង សម្រេចបាន ១៥ ១៥០ តោន ទៅកាន់ប្រទេសថៃ ។
7) ដំណាប់ស្វាយ សម្រេចបាន ៤ ៩៩៨,៦៤ តោន, បាននាំចេញទៅកាន់ប្រទេស ចិន, ជប៉ុន, ថៃ, កូរ៉េ, ហ្វីលីពីន និងវៀតណាម។
8) ដំឡូងមីស្រស់ សម្រេចបាន ១ ៧៨០ ៤៩៦ តោន, បាននាំចេញទៅកាន់ប្រទេស វៀតណាម និងថៃ ទាំងផ្លូវការ និងក្រៅផ្លូវការ ។
9) ចំណិតដំឡូងម៉ីក្រៀម សម្រេចបាន ១ ២០២ ៦៤៤,៨១ តោន បាននាំចេញទៅកាន់ប្រទេសថៃ និងវៀតណាម (ផ្លូវការ)
10) ម្សៅដំឡូងមី សម្រេចបាន ១២ ០០២ តោន បានថយចុះ ៥៦,៧២%, បាននាំចេញទៅកាន់ប្រទេស ឥណ្ឌា, ចិន, ប៊ែលហ្សិក, ហូឡង់, ប៉ាគីស្ថាន, ឆេក, ក្រូអាត និងអ៊ីតាលី។
11) ស្វាយស្រស់ សម្រេចបាន ៦២ ៩២០,៥៦ តោន មានកំណើន ១៥៨,៨៣%, បាននាំចេញទៅកាន់ប្រទេស ថៃ, វៀតណាម, បារាំង, រុស្សី, កូរ៉េ និងហុងកុង ។
12) ម្រេច សម្រេចបាន ៤ ១២១,៩៥ តោន មានកំណើន ១២៣,៧៦%, បាននាំចេញទៅកាន់ប្រទេស ជប៉ុន, ប៊ែលហ្សិក, ហូឡង់,បារាំង, អាល្លឺម៉ង់, ស្វីស, វៀតណាម, អាមេរិច, រុស្ស៊ី, អង់គ្លេស, ឥណ្ឌា, បេឡារូស, កូរ៉េ, ឆេក, ណូវែហ្សែឡង់, អូស្រ្តាលី, ថៃ, តៃវ៉ាន់, ស៊ុយអ៊ែត, សិង្ហបុរី និងប្រទេសអូស្ត្រាលី។
13) ម្ទេសស្រស់ ៥៥ ១៥៤,៦០ តោន និងម្ទេសក្រៀម ១ ៥០០ តោន មានកំណើនទ្វេដង ធៀបប្រៀបទៅនឹងឆ្នាំ២០១៩, បាននាំចេញទៅកាន់ប្រទេសថៃ ។
14) បន្លែ សម្រេចបាន ៨៧,៥៧ តោន នាំចេញទៅកាន់ប្រទេសបារាំង, ឆេក និងប្រទេសហូឡង់ ។
ទន្ទឹមនឹងនេះកម្ពុជាក៏មានផលិតផលកសិកម្មជាច្រើនមុខដ៏ទៃទៀតដែលបាននាំចេញ ។

cns

Leave a Reply

Your email address will not be published. Required fields are marked *