សេដ្ឋកិច្ច

ធនាគា​រ​ពិភពលោក​បា​ន​ព្យាករណ៍​ជាថ្មី​ថា​​នៅ​ក្នុង​ឆ្នាំ​២​០​​២​០​​នេះ​​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​ធ្លាក់ចុះ​ក្រោម​​២​%(-​២​%)ដោយ​​សារ​ការ​រីក​រា​លដា​ល​នៃ​ជំ​ងឺ​កូ​វី​ដ​១​៩

របាយការណ៍​ថ្មី​មួយ​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​ធនាគារ​ពិភពលោក​បាន​ព្យាករណ៍​ជាថ្មី​ថា​នៅ​ក្នុង​ឆ្នាំ​២​០​២​០​នេះ​​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​ធ្លាក់ចុះ​ក្រោម​២​%(-​២​%)ដែល​ជា​ការ​ធ្លាក់ចុះ​យ៉ាង​គំហុក​ពុំ​ធ្លាប់​មាន​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​។​ការ​ព្យាករណ៍​ជាថ្មី​របស់​ធនាគារ​ពិភពលោក​នេះ​គឺ​ខុស​ពី​ការ​ព្យាករណ៍​ជាថ្មី​ដែរ​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី​A​D​B​ដែល​ថា​ ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំនេះ​នឹង​ធ្លាក់ចុះ​ក្រោម​៤​%(-​៤​%)​។​ ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាធ្លាក់ក្រោម២%នេះ គឺធនាគារពិភពលោកបានសំអាងថាការរីករាលដាលនៃជំងឺកូវីដ១៩បានប៉ះពាល់យ៉ាងដំណំទៅលើក្បាលម៉ាស៊ីនកំណើនធំៗរបស់កម្ពុជា។ជាពិសេសវិស័យសំណង់ទេសចរណ៍និងផ្នែកនាំចេញទំនិញដែលទាំងអស់នេះមានចំណែកជាង៧០%ក្នុងកំណើនសរុប ។ ធនាគារពិភពលោកបានអះអាងថាវិស័យសំណង់ និងអចលនទ្រព្យកម្ពុជានៅទ្រឹងដោយសារតែជំងឺកូវីដ១៩ ដោយការនាំចូលដែក និងស៊ីម៉ង់ត៍ក្នុងរយៈពេ​ល៦ខែឆ្នាំនេះ បានធ្លាក់ចុះ៤៥,១% និង ៨,២%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដោយសារតែគម្រោងធំៗមួយចំនួនត្រូវផ្អាកសកម្មភាព។
ទន្ទឹមគ្នានេះជំងឺកូវីដ១៩ក៏បានទាញវិស័យនាំចេញធំៗរបស់កម្ពុជាឱ្យធ្លាក់ចុះផងដែរ។ដូចយ៉ាងការនាំចេញផលិត​ផលកាត់ដេរ សម្ភារធ្វើដំណើរនិងស្បែកបានធ្លាក់ចុះ៧,២%ខណៈការចូលក្រណា​ត់សម្រាប់បម្រើវិស័យកាត់ដេរបានធ្លាក់ចុះ៨៥,៤%នៅក្នុងរយៈពេល៦ខែក្នុងឆ្នាំ២០២០នេះ។ចំពោះវិស័យទេសចរណ៍និងបដិសណ្ឋារកិច្ចរបស់កម្ពុជាវិញគឺធនាគារពិភពលោកបញ្ជាក់ថាបានដួលរលំដោ​យសារតែការរឹតត្បិតលើការធ្វើដំណើរនិងវិធានការរាំងខ្ទប់ឱ្យនៅមួយកន្លែង។ជាក់ស្តែង ក្នុងរយៈពេល៦ខែនេះចំនួនភ្ញៀវទេសចរបានធ្លាក់ចុះ៦៤,៦%។សូមបញ្ជាក់ថាការព្យាករណ៍ជាថ្មីរបស់ធនាគារពិភពលោកថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះក្រោម២%នេះគឺខុសពីលើកមុនៗធនាគារពិភពលោកថាសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ពីចន្លោះក្រោម១%(-១%)ទៅក្រោម២,៩%(២,៩%)។ការព្យា​ករ​ណ៍ជាថ្មីនេះក៏​ខុសគ្នានឹងការព្យាកណ៍​ណ៍ជាថ្មីដែររបស់ធនាគារអភិវឌ្ឍអាស៊ីADBកាលពីថ្ងៃទី២៣ ខែកញ្ញាថាកំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះក្រោម៤%(-៤%)នៅក្នុងឆ្នាំនេះ ដោយសារតែជំងឺកូវីដ១៩។ ចំណែក មូលនិធិរូបិយវត្ថុអន្តរជាតិIMFធ្លាប់បានព្យាករណ៍ថា សេដ្ឋកិច្ចនឹងធ្លាក់ចុះក្រោម១,៥%(-១,៥%) ខណៈរដ្ឋាភិបាលកម្ពុជាខ្លួនឯងបានព្យាករណ៍ថាកំណើន​សេដ្ឋកិច្ច​កម្ពុជានឹងថយចុះ​ត្រឹម​​-១,៩%​នៅ​ក្នុងឆ្នាំ២០២០​នេះ​។ស្របពេលការព្យាករណ៍​ទាំងឡាយសុទ្ធតែ​បង្ហាញពីការធ្លាក់ចុះខ្លាំងពុំធ្លាប់មាននេះធនាគារពិភពលោកក៏បានសង្កេតឃើ​ញ​ថា សកម្មភាពសេដ្ឋកិច្ចផ្ទៃក្នុងរបស់កម្ពុជាបានចាប់ផ្តើមកម្រើកបណ្តើរៗឆ្ពោះទៅរកប្រក្រតីភាពឡើងវិញហើយ។ ក្រោយពីមានការសម្រាលលើវិធានការរក្សាគម្លាតសុវត្ថិភាពសង្គម។ធនាគារពិភពលោកបានលើកឡើងថាតម្រូវការក្នុងស្រុក រួមមានការធ្វើដំណើរនិងសកម្មភាពទេសចរណ៍ក្នុងស្រុកផងកំពុងតែងើបឡើងវិញហើយកម្ពុជា និងចិនបានប្រកាសបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរួចហើយដែលទំនងនឹងចូលជាធរមានក្នុងឆ្នាំ២០២១។ បើតាមធនាគារពិភពលោកដដែលនៅក្នុងពាក់កណ្តាលឆ្នាំនេះគម្រោងវិនិយោគផ្ទាល់ពីបរទេសដែលបានអនុម័តរួចរាល់ គឺបានកើនឡើង៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩៕សហការី

cns

Leave a Reply

Your email address will not be published. Required fields are marked *