ព័ត៌មានជាតិ

លោក​ឧត្តមសេនីយ៍សាត​​គឹ​ម​សាន​ត្រូវ​បាន​តែងតាំង​ជា​ស្នងការ​ថ្មី​នៃ​ស្នងការដ្ឋាន​នគរបាល​​ខេ​ត្តបាត់ដំបង​​ជំនួស​លោក​ឧត្តមសេ​នីយ៍ទោ​អ៊ុ​ច​ សុ​ខុន

​បាត់ដំបង​៖​នាយ​ឧត្តមសេនីយ៍​សន្ដិ​បណ្ឌិត​នេ​ត​ សា​វឿ​ន​អគ្គស្នងការ​នគរបាល​ជាតិ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម​ស​ ខេ​ង​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ព្រឹក​ថ្ងៃ​ពុធ​ ៦​កើត​ ខែ​អា​ស្សុ​ជ​ ឆ្នាំជូត​ ទោស័ក​ ពស​២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២០​នេះ​បានអញ្ជើញ​ជា​អធិបតី​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខ​តំណែង​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​នៅ​សាលាខេត្ត​បាត់ដំបង​។​សូម​ជម្រាប​ថា​លោក​ឧត្តមសេនីយ៍ត្រី​សាត​ គឹ​ម​សាន​ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ត្រូវ​បាន​តែងតាំង​ជា​ស្នងការ​ថ្មី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ជំនួស​លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ច​ សុ​ខុន​ ដែល​ត្រូវ​បាន​ដាក់​អោយ​ចូល​និវត្តន៍​និង​ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ​៕

cns

Leave a Reply

Your email address will not be published. Required fields are marked *