សៀមរាប៖បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានថ្លែងឱ្យដឹងនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នេះថា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុប ១២២,៣៧០នាក់។លោក ង៉ូវ សេងកាក់ បានបន្តថាក្នុងចំណោមភ្ញៀវទេសចរសរុបដែលចូលទស្សនាកម្សាន្តនៅទូទាំងខេត្តសៀមរាបនោះ មានភ្ញៀវទេសចរបរទេសចំនួន ១,៣៧០នាក់ ចំណែកឯភ្ញៀវទេសចរខ្មែរមានចំនួនប្រមាណ ១២១,០០០នាក់។លោកថា ភ្ញៀវទេសចរដែលបានចូលទស្សនាតំបន់អង្គរមានប្រមាណ ៦២,០០០នាក់ និងប្រមាណ ៥៩,០០០នាក់ទៀត ចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាប ដូចជា ឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍កំពង់ភ្លុក សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជាសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំជាដើម៕សហការី
Related Articles
ភ្នំក្រវាញខាងត្បូងជាជម្រកធម្មជាតិដ៏ធំមួយដែលមានសោភណ្ឌភាពល្អឯកជីវៈចម្រុះសំបូរបែបនិងក្រឡមឈូសបុរាណអាយុកាលរាប់រយឆ្នាំ
ជាតំបន់ដែលមានសម្រស់ធម្មជាតិពិសេស រួមមាន៖ ១) ទេសភាព សមុទ្រឈើ(ព្រៃស្រោង) និងខ្យល់អាកាសបរិសុទ្ធ ២) មាត់រណ្តៅភ្នំភ្លើងដែលសណ្ឋានដីមានលក្ខណៈស្តើងដូចដីស្រូប នៅបឹងម្លុច និង៣) ទឹកធ្លាក់ច្រើនកន្លែង (ឆាយតាហ៊ីង ឆាយខ្ពស់ ឆាយជ្រៃ ជាដើម)។ ភ្ញៀវជាតិនិងអន្តរជាតិ និយមមកកំសាន្តនៅ«ជីផាត» និង«ស្ទឹងអារ៉ែង»។ជាជម្រកធម្មជាតិនៃសត្វព្រៃចំនួន៥២ប្រភេទ (អង្គការអាយយូស៊ីអិន ចាត់ថ្នាក់ជាប្រភេទរងការគំរាមកំហែងពីការបាត់បង់នៅលើពិភពលោក) ដែលមានតម្លៃលេចធ្លោជាសាកល សម្រាប់អ្នកវិទ្យាសាស្ត្រ ឬ ការអភិរក្ស។ ស្ទឹងអារ៉ែងជាជម្រកដ៏ពិសេសសម្រាប់សត្វក្រពើភ្នំ និងត្រីនាគ។ ជាទីតាំងបុរាណស្ថាន(អាចមានរាប់រយកន្លែង) ដែលមានក្រឡ ពាង និងមឈូសដាក់ធាតុមនុស្សមានអាយុកាល ពី៤០០ ទៅ ៥០០ឆ្នាំ។ស្ទឹងអារែង (មានសត្វក្រពើភ្នំ ត្រីនាគ និងទឹកធ្លាក់ឆាយតាហ៊ីង) និងតំបន់ជីផាត(មានក្រឡ ពាង និងម្ឈូសបុរាណ)ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង។ រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ បានចេញអនុក្រឹត្យ លេខ៨៩ អនក្រ.បកសម្រេចឱ្យក្រសួងបរិស្ថានបង្កើត«ឧទ្យានជាតិជួរភ្នំ ក្រវាញខាងត្បូង» គ្របដណ្តប់ផ្ទៃដីបួនសែនមួយម៉ឺន បីរយកៅសិបពីរ ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ […]
ឯកឧត្តមរដ្ឋមន្រ្តីកសិកម្មបានបន្តដំណើរចុះពិនិត្យស្រូវប្រាំង
នៅព្រឹកថ្ងៃដដែល ឯកឧត្តម រដ្ឋមន្រ្តីកសិកម្ម រួមដំណើរជាមួយឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងសហការី បានបន្តដំណើរចុះពិនិត្យស្រូវប្រាំង ស្ថិតក្នុងភូមិរវៀង ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ ដែលនៅសេសសល់ផ្ទៃដីដាំដុះដំណាំស្រូវប្រមាណជា ៤ពាន់ហិកតា ដល់ពេលប្រមូលផល ដែលអាចទទួលបានផលស្រូវសរុបចំនួនប្រមាណជាមួយម៉ឺនប្រាំពីរពាន់តោន។ តាមការជួបសំណេះសំណាល រវាង ឯកឧត្តម រដ្ឋមន្រ្តី និងប្រជាកសិករ នៅទីនោះបានឲ្យដឹងថា ប្រជាពលរដ្ឋពិតជាមានចិត្តសប្បាយរីករាយជាខ្លាំង ព្រោះមានក្រុមឈ្មួញបានមកចុះប្រមូលទិញស្រូវដល់ស្រែ មានតម្លៃល្អ គឺ ៨២០ រៀលក្នុងមួយគីឡូក្រាម (លើសពីឆ្នាំទៅ ១២០ រៀលក្នុងមួយគីឡូក្រាម) បើទោះបីប្រមុខរាជរដ្ឋាភិបាល បានប្រកាសជាផ្លូវការក្នុងការផ្អាកនាំចេញស្រូវនិងអង្ករសរទៅក្រៅប្រទេសនាពេលថ្មីៗនេះយ៉ាងណាក៏ដោយ៕សហការី
រដ្ឋមន្រ្តីកសិកម្ម៖មកទល់ថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២០ការងារបង្កបង្កើនផលស្រូវរដូវវស្សានៅទូទាំងប្រទេសសម្រេចបាន២២៨៩៤៣០ហ.តស្មើនឹង៨៨,៤៦%នៃផែនការចំនួន២៥៨៨១៣០ហិកតា
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា មកទល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចបាន ២ ២៨៩ ៤៣០ ហ.ត ស្មើនឹង ៨៨,៤៦% នៃផែនការចំនួន ២ ៥៨៨ ១៣០ ហិកតា ក្នុងនោះមាន៖ ស្រូវស្រាលចំនួន ៦៨០ ១៨៨ ហ.ត ស្រូវកណ្តាលចំនួន ១ ១៥៩ ០៣២ ហ.ត ស្រូវធ្ងន់ចំនួន ៣៩៨ ៧១៨ ហ.ត ស្រូវចម្ការចំនួន ១៨ ០៥៩ ហ.ត ស្រូវឡើងទឹកចំនួន ៣៣ ៤៣៣ ហ.ត។ ទន្ទឹមនឹងការប្រមូលស្រូវស្រាលដើមរដូវវស្សា បានចំនួន ៦៨ ២៦៧ ហិកតា ស្មើនឹង ២,៩៨% ដែលទទួលបានទិន្នផលជាមធ្យមចំនួន ៤,២២៨ តោនក្នុងមួយហិកតា និងបរិមាណផលសរុបចំនួន ២៨៨ ៦២៦ តោន ។ […]