សេដ្ឋកិច្ច

សម្រាប់ថ្ងៃទី២​នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌមានបងប្អូនប្រជាពលរដ្ឋនិងជនបរទេសដើរកម្សាន្តតាមគោលដៅទេ​ស​ចរណ៍នានាទូទាំងប្រ​ទេសចំនួន​៤៥៤.៨៥៤នាក់

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានីខេត្តបានឲ្យដឹងថាសម្រាប់ថ្ងៃទី២ (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០) នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ បងប្អូនប្រជាពលរដ្ឋ និង ជនបរទេស ដែលបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ៤៥៤.៨៥៤ ក្នុងនោះ៖
− ភ្ញៀវជាតិមានចំនួនប្រមាណ ៤៥១.៦២៩ នាក់
− ភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ៣.២២៥ នាក់
ខេត្តដែលទទួលបានភ្ញៀវច្រើន រួមមាន៖
១- ខេត្តបាត់ដំបង ៧៤.៤២០ នាក់
២-ខេត្តសៀមរាប ៥០.៩២៤ នាក់
៣-ខេត្តកំពង់ឆ្នាំង ៣០.១០៨ នាក់
៤-ខេត្តព្រះសីហនុ ២៩.១៧៣ នាក់
៥-ខេត្តពោធិ៍សាត់ ២៦.៣១២ នាក់
៦-ខេត្តកែប ២៤.៥៤៦ នាក់
៧-ខេត្តកំពត ២៤.១១៥ នាក់
៨-ខេត្តបន្ទាយមានជ័យ ២៣.៦៣៥ នាក់
៩-ខេត្តកណ្តាល ២០.៥៩៦ នាក់
ជាការកត់សម្គាល់ សម្រាប់និន្នាការភ្ញៀវទេសចររយៈ២ថ្ងៃកន្លងមកនេះ៖
− បើទោះបីជាមានភ្លៀងធ្លាក់នៅតាមរាជធានីខេត្តមួយចំនួន ប៉ុន្តែការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋនៅតែមានសន្ទុះខ្លាំង សរុបជារួមសម្រាប់រយៈពេល២ថ្ងៃនេះ ភ្ញៀវទេសចរមានចំនួនប្រមាណ ៦៧២.៧៨៦ នាក់។
− ពួកគាត់ភាគច្រើន បានជួបជុំជាលក្ខណៈគ្រួសារនិង បន្ទាប់ពីត្រលប់ពីចូលរួមពិធីបុណ្យបិណ្ឌភ្ជុំនៅតាមវត្តអារាមនានា បានរៀបចំ ការដើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍ដែលមិនស្ថិតនៅឆ្ងាយពីស្រុកកំណើត។
− សម្រាប់២ថ្ងៃដំបូងនេះ ការចំណាយរបស់ប្រជាពលរដ្ឋ គឺភាគច្រើនផ្តោតលើការទិញគ្រឿងឧបភោគបរិភោគ រៀបចំចង្ហាន់ និងគ្រឿងសក្ការៈសម្រាប់ពិធីបុណ្យ។ក្នុងការដើរកំសាន្ត ទៀតសោត ភាគច្រើន ពួកគាត់បានយកម្ហូបអាហារដែលបានរៀបចំរួច សល់ពីការប្រគេនចង្ហាន់ទៅទទួលទាននៅតាមគោលដៅទេសចរណ៍នានា។
−ដូចកាលពីថ្ងៃទី ១ ដែរ គណៈបញ្ជាការឯកភាពរាជធានីខេត្ត បានបន្តយកចិត្តទុកដាក់រៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅគ្រប់គោលដៅទេសចរណ៍ទាំងអស់ រាប់ទាំងនៅក្នុងវត្តអារាមផងដែរ។សហការី

 

cns

Leave a Reply

Your email address will not be published. Required fields are marked *