ដំណឹងថ្ងៃនេះយើង​ពុំរកឃើញករ​ណីជំងឺកូវីដ-១៩​​ថ្មី​ទេ​និងមិនមា​នជាសះស្បើយដែរ

រហូតដល់ម៉ោង​០៧:៣០​ព្រឹក​ថ្ងៃទី១៦កញ្ញា២០២០​យើងពុំរកឃើញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ។ដូច្នេះចំនួនសរុប​ ២៧៥នាក់​ដដែល​ចំនួនសំរាកនៅពេទ្យ​១នាក់​​ចំនួនជាសះស្បើយសរុប​ចំនួន២៧៤នាក់​​និងស្លាប់គ្មាន​ ។ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​សូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ចដោយអនុវត្តអនាម័យ​នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​។យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​។ ល។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។ល។យើងត្រូវបន្តពាក់ម៉ាសនៅពេលចាំបាច់​និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​អាល់កុល​ ឬជែល​។សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥