លោកហ៊ុន ម៉ាណែតបានបញ្ជាក់ថាកំណែទម្រង់មួយដែលអាចជោ​គជ័យទៅបា​នគឺផ្អែកទៅលើកត្តា​សំខាន់ៗបួន

លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថារៀបរាប់លើផេកផ្ទាល់ខ្លួនថាគ្មានការធ្វើកំណែទម្រង់ណាមួយដែលងាយស្រួលនោះទេ។ ប៉ុន្តែកំណែទម្រង់មួយដែលអាចជោគជ័យទៅបានគឺផ្អែកទៅលើកត្តាសំខាន់ៗបួន ៖
១. ចក្ខុវិស័យច្បាស់លាស់ (ដោយផ្អែកលើមូលដ្ឋាននៃផលប្រយោជន៍រួម និងយូរអង្វែង)
២. ការប្តេជ្ញាចិត្តខ្ពស់ (របស់អ្នកអនុវត្តន៍)
៣. ការចូលរួមដោយស្មោះត្រង់ (ពីគ្រប់ភាគីពាក់ព័ន្ធ)
៤. ការលះបង់ (ផលប្រយោជន៍បុគ្គលទោះបីក្នុងកម្រឹតណាមួយ ដើម្បីផលប្រយោជន៍រួម)៕សហការី