សេចក្តីជូនដំណឹងស្តីពី​អាកាសធាតុចាប់ពី​ថ្ងៃទី១៦-២២ខែកញ្ញា

សេចក្តីជូនដំណឹងក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២០ស្ដីពីស្ថានភាពធាតុអាកាសធាតុបានឲ្យដឹងថាសូមបងប្អូនប្រជាពលរដ្ឋមេត្តាមានការប្រុងប្រយ័ត្ន!ចំពោះជំនន់ទឹកភ្លៀងនិងរលកសមុទ្រចាប់ពីថ្ងៃទី១៦-២២ខែកញ្ញាភ្លៀងនឹងបន្តធ្លាក់ពីមធ្យមទៅច្រើន។បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងតាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុសង្កេតឃើញថាខ្យល់មូសុងនិរតីបង្កើនល្បឿនបក់មកលើកម្ពុជា ។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ីហ្វិកនិងវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាវិសម្ពាធទាបរួចនឹងទៅជាកូនព្យុះ ពេលដែលឆ្លងកាត់ប្រទេស ហ្វីលីពីន។ ព្យុះនេះ នៅថ្ងៃទី១៦ ខែកញ្ញា នឹងបន្តដំណើរចូលទៅក្នុងឈូងសមុទ្រតុងកឹង រួចចូលប្រទេសវៀតណាមភាគកណ្ដាល កៀកព្រំប្រទល់ភាគខាងជើង។ នៅថ្ងៃទី១៦-១៨ ខែកញ្ញានឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណពីតិចទៅបង្គួរ ។បន្ទាប់ពីនោះ ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។អាស្រ័យហេតុនេះអ្នកដំណើរ និងអ្នកនេសាទសមុទ្រសូមប្រយ័ត្ន!ភ្លៀងខ្យល់ រលកសមុទ្រ ដែលអាចមានកម្ពស់ពិសេសចាប់ពីថ្ងៃទី១៨ ដល់ ២១ ខែកញ្ញាឆ្នាំ២០២០នេះ៕